​សាខា​ចោម​ចៅ​ និង​ច្បារ​អំពៅ​ ឥឡូវ​ បើក​ដំណើរការ​ 12/7

16/Sep/2022

ABA 12/7 Chom Chao and Chbar AmpovABA 12/7 Chom Chao and Chbar Ampov
ABA 12 7 Chom Chao and Chbar Ampov dt1ABA 12 7 Chom Chao and Chbar Ampov dt1
ABA 12 7 Chom Chao and Chbar Ampov dt1ABA 12 7 Chom Chao and Chbar Ampov dt1

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​យ៉ាងច្រើន​សម្រាប់​បទ​ពិសោធ​សេវា​ធនាគារ​ងាយស្រួល​ និង​ទំនើប​របស់​អតិថិជន​ក្នុង​តំបន់​ចោម​ចៅ​ និង​ ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ថ្ងៃនេះ​ ធនាគារ​ ABA​ បាន​បន្ថែម​ម៉ោង​ប្រតិបត្តិការ​សម្រាប់​សាខា​ចោម​ចៅ​ និង​ច្បារ​អំពៅ​ជា​ផ្លូវការ​ ទៅ​ជា​សាខា​ 12/7​។

​ឥឡូវ​ សាខា​ទាំង​ពីរ​នេះ​ បើក​បម្រើសេវា​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង​ 8​ ព្រឹក​ ដល់​ម៉ោង​ 8​ យប់​ ដោយ​បំពាក់​នូវ​ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​ ម៉ាស៊ីន​បើក​កាត​ ក៏​ដូច​ជា​ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ ដែល​អតិថិជន​អាច​ប្រើ​សេវា​ធនាគារ​ពេញលេញ​ជា​ រៀងរាល់ថ្ងៃ​នៅ​ទីនោះ​។​ ​

ក្រៅពី​នេះ​ សាខា​ទាំង​ពីរ​ក៏​មាន​ចំណត​សមរម្យ​ កន្លែង​អង្គុយ​រង់ចាំ​ធំ​ទូលាយ​ និង​បុគ្គលិក​វិជ្ជាជីវៈ​ដែល​រង់ចាំ​ឆ្លើយ​រាល់​សំណួរ​របស់​ លោក​អ្នកផង​ដែរ​។​ ​

សាខា​ចោម​ចៅ​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ​ 824​ ផ្លូវជាតិ​លេខ​ 4​ ភូមិ​ព្រៃ​ព្រីង​ខាងជើង​ សង្កាត់​ចោម​ចៅ​ រាជធានី​ភ្នំពេញ​។​ សូម​ស្វែងរក​ ទីតាំង​ ​ទី​នេះ​។​ លោក​អ្នក​ក៏​អាច​ទាក់ទង​មក​សាខា​ចោម​ចៅ​ដោយ​ផ្ទាល់​តាម​លេខ​ទូរស័ព្ទ​ 098​ 203​ 939​។

​សាខា​ច្បារ​អំពៅ​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ​ 601​ ផ្លូវជាតិ​លេខ​1​ ភូមិ​ដើម​ស្លែង​ រាជធានី​ភ្នំពេញ​។​ សូម​ស្វែងរក​ ទីតាំង​ ​ទី​នេះ​។​ លោក​អ្នក​ក៏​អាច​ទាក់ទង​មក​សាខា​ច្បារ​អំពៅ​ដោយ​ផ្ទាល់​តាម​លេខ​ទូរស័ព្ទ​ 098​ 203​ 929​។

សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ABA!​