​សាខា​ជ្រោយចង្វារ​ ផ្សារ​ថ្មី​ និង​សាខា​ប៉ោយ​ប៉ែ​ត​ ឥឡូវ​ បើក​ដំណើរការ​ 12/7

03/Oct/2022

aba 12-7 Chraoy Chongvar Psar tmey Poay Paet branch KHaba 12-7 Chraoy Chongvar Psar tmey Poay Paet branch KH
aba 12-7 Chraoy Chongvar branch KHaba 12-7 Chraoy Chongvar branch KH
aba 12-7 Poay Paet branch KHaba 12-7 Poay Paet branch KH
aba 12-7 Poay Paet branch KHaba 12-7 Poay Paet branch KH

ABA​ សូម​ប្រកាស​បន្ថែម​ម៉ោង​បម្រើសេវា​សម្រាប់​សាខា​ជ្រោយចង្វារ​ និង​សាខា​ផ្សារ​ថ្មី​ នៅ​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​សាខា​ប៉ោយ​ប៉ែ​ត​ក្នុង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​យ៉ាងច្រើន​ពី​សំណាក់​អតិថិជន​សម្រាប់​បទ​ពិសោធ​សេវា​ធនាគារ​ងាយស្រួល​ និង​ទំនើប​។

​ឥឡូវ​ សាខា​ទាំង​បី​នេះ​ បើក​បម្រើសេវា​ជា​រៀងរាល់ថ្ងៃ​ពី​ម៉ោង​ 8​ ព្រឹក​ ដល់​ម៉ោង​ 8​ យប់​ ដោយ​បំពាក់​នូវ​ម៉ាស៊ីន​ ATM,​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ ម៉ាស៊ីន​ដក​-​ដាក់​ប្រាក់​ ម៉ាស៊ីន​បើក​កាត​ ក៏​ដូច​ជា​ម៉ាស៊ីន​ដាក់​មូល​ប្ប​ទា​នប​ត្រ​ ដែល​អតិថិជន​អាច​ប្រើ​សេវា​ធនាគារ​ពេញលេញ​ជា​ រៀងរាល់ថ្ងៃ​នៅ​ទីនោះ​។​ ​

ក្រៅពី​នេះ​ សាខា​ទាំង​ពីរ​ក៏​មាន​ចំណត​សមរម្យ​ កន្លែង​អង្គុយ​រង់ចាំ​ធំ​ទូលាយ​ និង​បុគ្គលិក​វិជ្ជាជីវៈ​ដែល​រង់ចាំ​ឆ្លើយ​រាល់​សំណួរ​របស់​ លោក​អ្នកផង​ដែរ​។​ ​

សាខា​ជ្រោយចង្វារ​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ​ 16​ 17​ 18​ 19​ ភូមិ​ 3​ សង្កាត់​ជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។​ សូម​ស្វែងរក​ទីតាំង​ ​ទី​នេះ​​។​ លោក​អ្នក​ក៏​អាច​ទាក់ទង​មក​សាខា​ជ្រោយចង្វារ​ដោយ​ផ្ទាល់​តាម​លេខ​ទូរស័ព្ទ​ 98​ 203​ 189​។​ ​

សាខា​ផ្សារ​ថ្មី​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ​ 234​ ផ្លូវ​ 53​ កែង​ផ្លូវ​ 130​ រាជធានី​ភ្នំពេញ​។​ សូម​ស្វែងរក​ទីតាំង​ ទី​នេះ​។​ លោក​អ្នក​ក៏​អាច​ទាក់ទង​មក​សាខា​ផ្សារ​ថ្មី​ដោយ​ផ្ទាល់​តាម​លេខ​ទូរស័ព្ទ​ 098​ 203​ 979​។​ ​

សាខា​ប៉ោយ​ប៉ែ​ត​មាន​ទីតាំង​ស្ថិត​នៅ​អគារ​លេខ​ A092​ ផ្លូវជាតិ​លេខ​ 5​ ភូមិ​បា​លិ​លេ​យ្យ​ 2​ សង្កាត់​ប៉ោយ​ប៉ែ​ត​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​។​ សូម​ស្វែងរក​ទីតាំង​ ​ទី​នេះ​។​ លោក​អ្នក​ក៏​អាច​ទាក់ទង​មក​សាខា​ផ្សារ​ថ្មី​ដោយ​ផ្ទាល់​តាម​លេខ​ទូរស័ព្ទ​ 098​ 203​ 019​។

​សូម​អរគុណ​សម្រាប់​ការ​ប្រើប្រាស់​សេវា​ធនាគារ​ ABA!