កម្មវិធី​សប្បុរសធម៌​ 2025​ ផ្តល់​ការ​គាំទ្រ​ផ្នែក​អប់រំ​ដល់​កុមារ​ចំនួន​ 200​ នាក់​

06/Jan/2026

aba supp mwc kh-1aba supp mwc kh-1
aba supp mwc kh-2aba supp mwc kh-2
aba supp mwc kh-3aba supp mwc kh-3
aba supp mwc kh-6aba supp mwc kh-6
aba supp mwc kh-4aba supp mwc kh-4
aba supp mwc kh-5aba supp mwc kh-5
aba supp mwc cert khaba supp mwc cert kh

​ជា​ផ្នែក​មួយ​នៃ​ការ​ប្តេជ្ញា​ចិត្តជា​បន្ដបន្ទាប់​របស់​ធនាគារ​ចំពោះ​កិច្ចការ​ទទួលខុសត្រូវ​សង្គម​ ធនាគារ​ ABA​ បាន​គាំទ្រ​ អង្គការ​អច្ឆរិយ​ពិភពលោក​កម្ពុជា​ ដែល​ជា​អង្គការ​មិនមែន​រដ្ឋាភិបាល​របស់​ប្រទេស​សិង្ហ​បុរី​ ដោយ​ឧបត្ថម្ភ​ដល់​សិស្សានុសិស្ស​ចំនួន​ 200​ នាក់​ មក​ពី​គ្រួសារ​ដែល​មាន​ជីវភាព​ខ្វះខាត​ ក្នុង​ខេត្ត​ចំនួន​ពីរ​។​ ​

កម្មវិធី​សប្បុរសធម៌​នេះ​ បាន​ធ្វើ​ឡើង​នៅ​ក្នុង​ខេត្តព្រៃវែង​ និង​កំពង់ចាម​ ដោយ​សិស្ស​ម្នាក់ៗ​ ទទួល​បាន​កង់​ សម្ភារ​សិក្សា​ និង​សម្ភារ​ថែរក្សា​អនាម័យ​មួយ​ចំនួន​។​ ជំនួយ​ជា​សម្ភារៈ​ទាំងនេះ​ ជួយ​ធានា​ថា​ កុមារ​តូចៗ​អាច​មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ដោយ​សុវត្ថិភាព​ និង​បន្ត​ការ​សិក្សា​រៀនសូត្រ​ជាមួយ​ធនធាន​ និង​សម្ភារៈ​គ្រប់គ្រាន់​។

​កិច្ចសហការ​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ការ​បន្ដ​ផ្តោត​ការ​យកចិត្តទុកដាក់​របស់​ ABA​ ចំពោះ​កិច្ច​អភិវឌ្ឍន៍​សហ​គម​ ការ​អប់រំ​ និង​ការ​ពង្រឹងសមត្ថភាព​របស់​ យុវជន​។​ តាម​រយៈ​កិច្ចសហការ​ជា​ដៃគូ​ជាមួយ​ អង្គការ​អច្ឆរិយ​ពិភពលោក​កម្ពុជា​ ធនាគារ​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​របស់​ខ្លួន​ក្នុង​ការ​បង្កើត​ គម្រោង​/​គំនិត​ផ្ដួចផ្ដើម​ប្រកបដោយ​ចីរភាព​ ដែល​ផ្តល់​នូវ​អត្ថន័យ​ និង​អត្ថប្រយោជន៍​ជា​សារវន្ដ​ដល់​កុមារ​ ក្រុម​គ្រួសារ​ និង​សហ​គម​នានា​ នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា​។​