ការផ្លាស់ប្ដូរ រយៈពេលនៃការទូទាត់ការប្រាក់ សម្រាប់គណនីសន្សំ គណនីចរន្ដ PLUS និងគណនីបត់បែនប្រាក់រៀល
06/Jan/2023
សូមជម្រាបជូនថា ចាប់ពីថ្ងៃទី 6 ខែកុម្ភៈ 2023 (“កាលបរិច្ឆេទមានសុពលភាព”) នេះតទៅ ការប្រាក់សម្រាប់គណនីសន្សំ គណនីចរន្ដPLUS និងគណនីបត់បែនប្រាក់រៀល របស់ ABA នឹងត្រូវបានកែប្រែ ពីការទូទាត់ជារៀងរាល់ 3 ខែ ម្តង និង 6 ខែ ម្ដង មកជាការទូទាត់ជារៀងរាល់ 1 ខែ ម្តង វិញ។ សម្រាប់ព័ត៌មានលំអិតបន្ថែម សូមមើលតារាងខាងក្រោម។
ជាមួយរយៈពេលនៃការទូទាត់ការប្រាក់ថ្មីនេះ លោកអ្នកនឹងឆាប់ទទួលបានការប្រាក់ ដែលធ្វើឲ្យការប្រើប្រាស់គណនី ABA កាន់តែមានភាពងាយស្រួលបន្ថែមទៀត។
សូមជម្រាបជូនថា ការបន្ដប្រើប្រាស់គណនី ABA របស់លោកអ្នក ចាប់ពីកាលបរិច្ឆេទមានសុពលភាព មានន័យថាលោកអ្នក បានយល់ព្រមទទួលយកការទូទាត់ការប្រាក់ថ្មីនេះ។
ប្រភេទគណនី | រូបិយប័ណ្ណ | រយៈពេលនៃការទូទាត់ការប្រាក់(បច្ចុប្បន្ន) | រយៈពេលនៃការទូទាត់ការប្រាក់(ថ្មី) |
គណនីសន្សំ | រៀល / ដុល្លារ | រៀងរាល់ 6 ខែ ម្តង | រៀងរាល់ 1 ខែ ម្តង |
គណនីចរន្ដ PLUS | រៀល / ដុល្លារ | រៀងរាល់ 6 ខែ ម្តង | រៀងរាល់ 1 ខែ ម្តង |
គណនីបត់បែន | រៀល | រៀងរាល់ 3 ខែ ម្តង | រៀងរាល់ 1 ខែ ម្តង |
សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗពាក់ព័ន្ធនឹងសេចក្ដីជូនដំណឹងនេះ សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈអ៊ីមែល info@ ឬតាមប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ 1 800 203 203 (សម្រាប់ការហៅក្នុងប្រទេសកម្ពុជា)។ ababank.com
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!