ការផ្លាស់ប្ដូររយៈពេលនៃការទូទាត់ការប្រាក់ សម្រាប់គណនីសន្សំ និងគណនីចរន្ដ PLUS នៃស្ថាប័នរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ
01/Apr/2023

ធនាគារ ABA នឹងធ្វើការផ្លាស់ប្តូររយៈពេលនៃការទូទាត់ការប្រាក់សម្រាប់គណនីសន្សំ និងគណនីចរន្ដPLUS របស់ស្ថាប័នរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ ដែលនឹងត្រូវកែប្រែពីការទូទាត់ជារៀងរាល់ 6 ខែ ម្តង និង 3 ខែ ម្ដង មកជាការទូទាត់ជារៀងរាល់ 1 ខែ ម្តង វិញ។
ចំពោះការប្រាក់សម្រាប់គណនីសន្សំ ដែលបន្តទទួលបានចាប់ពីថ្ងៃទី 1 មករា រហូតដល់ថ្ងៃទី 30 ខែមេសា នឹងត្រូវបានទូទាត់ជូនម្ចាស់គណនីវិញ នៅថ្ងៃទី 1 ខែឧសភា។ ហើយចាប់ពីថ្ងៃទី 1 ខែឧសភា នោះដដែល ការប្រាក់សម្រាប់គណនីនោះ នឹងត្រូវបានទូទាត់ជូនជារៀងរាល់ខែវិញម្តង។
ចំពោះម្ចាស់គណនីចរន្ត PLUS ក៏នឹងបន្តទទួលបានការប្រាក់នៅក្នុងខែមេសា រហូតដល់ថ្ងៃទី 1 ខែឧសភា ផងដែរ។ ហើយចាប់ពីថ្ងៃទី 1 ខែឧសភា តទៅ ការប្រាក់សម្រាប់គណនីទាំងនោះ នឹងត្រូវបានទូទាត់ជូនជារៀងរាល់ខែវិញម្តង។
| ប្រភេទគណនី | រូបិយប័ណ្ណ | រយៈពេលនៃការទូទាត់ការប្រាក់ (បច្ចុប្បន្ន) | រយៈពេលនៃការទូទាត់ការប្រាក់ (ថ្មី) |
| គណនីសន្សំ | រៀល/ដុល្លារ | រៀងរាល់ 6 ខែ ម្តង | រៀងរាល់ 1 ខែ ម្តង |
| គណនីចរន្ដ PLUS | រៀល/ដុល្លារ | រៀងរាល់ 3ខែ ម្តង | រៀងរាល់ 1 ខែ ម្តង |
សូមជម្រាបជូនថា ការបន្ដប្រើប្រាស់គណនីសន្សំ និងគណនីចរន្ដ PLUS នៃស្ថាប័នរដ្ឋាភិបាល និងស្ថាប័នហិរញ្ញវត្ថុ ចាប់ពីកាលបរិច្ឆេទមានសុពលភាព មានន័យថាអតិថិជន បានយល់ព្រមទទួលយករយៈពេលនៃការទូទាត់ការប្រាក់ថ្មីនេះ។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!

