ការផ្លាស់ប្តូរអត្រាការប្រាក់ថ្មីតាមកម្រិតសមតុល្យ សម្រាប់គណនីសន្សំ គណនីចរន្ត ប្រាក់រៀល និងគណនីបត់បែន ប្រាក់រៀល
21/Jan/2025
អតិថិជនជាទីគោរព!
សូមមេត្តាជ្រាបថា ចាប់ពីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2025 ("កាលបរិច្ឆេទ មានសុពលភាព") ធនាគារ ABA នឹងធ្វើការផ្លាស់ប្តូរអត្រាការប្រាក់ សម្រាប់ប្រភេទគណនីមួយចំនួនជាប្រាក់រៀល។
ចំពោះម្ចាស់គណនីសន្សំ គណនីសន្សំតាមទូរស័ព្ទ គណនី Junior គណនីរួមតាមទូរស័ព្ទ គណនីចរន្ត PLUS និងគណនីបត់បែនប្រាក់រៀល នឹងទទួលបានការប្រាក់នៃការផ្លាស់ប្តូរថ្មីនេះចាប់ពីថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2025 តទៅ តាមតារាងអត្រាការប្រាក់ខាងក្រោម៖
| ប្រភេទគណនី | កម្រិតសមតុល្យ (ប្រាក់រៀល) | អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) |
| គណនីសន្សំ គណនីសន្សំតាមទូរស័ព្ទ គណនី Junior គណនីរួមតាមទូស័ព្ទ គណនីចរន្ត | <=20,000,000 | 0.00% |
| <=100,000,000 | 1.00% | |
| >100,000,000 | 1.25% | |
| គណនីបត់បែនប្រាក់រៀល គណនីបត់បែនប្រាក់រៀលតាមទូរស័ព្ទ | >=1,000,000 | 1.00% |
សូមជម្រាបជូនថា ការបន្ដប្រើប្រាស់គណនីដែលបានរៀបរាប់ខាងលើ ចាប់ពីកាលបរិច្ឆេទមានសុពលភាព មានន័យថាអតិថិជន បានយល់ព្រមទទួលយកការប្រាក់ថ្មីនេះ។ សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!

