ការផ្លាស់ប្តូរអត្រាការប្រាក់ថ្មីតាមកម្រិតសមតុល្យ សម្រាប់គណនីចរន្ត និងគណនីសន្សំ ប្រាក់ដុល្លារ

24/Oct/2023

អតិថិជនជាទីគោរព!

សូមមេត្តាជ្រាបថា ចាប់ពីថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 ("កាលបរិច្ឆេទ មានសុពលភាព") ធនាគារ ABA នឹងធ្វើការផ្លាស់ប្តូរអត្រាការប្រាក់ សម្រាប់ប្រភេទគណនីមួយចំនួនជាប្រាក់ដុល្លារ។

ចំពោះម្ចាស់គណនីសន្សំ គណនីសន្សំតាមទូរស័ព្ទ គណនី Junior និង គណនីរួមតាមទូរស័ព្ទ នឹងទទួលបានការប្រាក់នៃការផ្លាស់ប្តូរថ្មីនេះចាប់ពីថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 តទៅ តាមតារាងអត្រាការប្រាក់ខាងក្រោម៖

ប្រភេទគណនីកម្រិតសមតុល្យ(ដុល្លារ)អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)
គណនីសន្សំ
គណនីសន្សំតាមទូរស័ព្ទ
គណនី Junior
គណនីរួមតាមទូស័ព្ទ
គណនីចរន្ត PLUS
<=1,0000.00%
<=10,0000.10%
<=25,0000.15%
<=50,0000.20%
<=100,0000.30%
<=500,0000.45%
>500,0000.70%

សូមជម្រាបជូនថា ការបន្ដប្រើប្រាស់គណនីសន្សំ គណនីសន្សំតាមទូរស័ព្ទ គណនី Junior គណនីរួមតាមទូរស័ព្ទ និង គណនីចរន្ត PLUS ប្រាក់ដុល្លារ ចាប់ពីកាលបរិច្ឆេទមានសុពលភាព មានន័យថាអតិថិជន បានយល់ព្រមទទួលយកការប្រាក់ថ្មីនេះ។

សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!