​កសាង​អនាគត​អ្នកដឹកនាំ​៖​ ធនាគារ​ ABA​ គាំទ្រ​កម្មវិធី​អាហារូបករណ៍​សាកលវិទ្យាល័យ​ ឆ្នាំ​ 2025​ របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​

13/May/2025

aba ccf scholarship khaba ccf scholarship kh
aba ccf scholarship kh dtaba ccf scholarship kh dt
aba ccf scholarship kh dt-2aba ccf scholarship kh dt-2
aba ccf scholarship kh dt-3aba ccf scholarship kh dt-3
aba ccf scholarship kh dt-4aba ccf scholarship kh dt-4

ក្នុង​ដំណើរការ​គាំទ្រ​កុមារ​កម្ពុជា​ដើម្បី​ទទួល​បានការ​អប់រំ​ខ្ពស់​ ធនាគារ​ ABA​ មាន​មោទនភាព​រួមចំណែក​ទឹកប្រាក់​ចំនួន​ 20​ 000​ ដុល្លារ​អា​មេ​រិ​ក​ បន្ថែម​ទៀត​ជូន​ដល់​កម្មវិធី​អាហារូបករណ៍​សាកលវិទ្យាល័យ​ 2025​ របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ (CCF)​។​ ការ​ឧបត្ថម្ភ​ផ្នែក​អប់រំ​នេះ​ មាន​គោលបំណង​គាំទ្រ​សិស្សានុសិស្ស​ក្នុង​ការ​បញ្ចប់​ការ​សិក្សា​សកល​វិទ្យាល័យ​របស់​ពួក​គេ​ និង​បង្កើន​ការ​ត្រៀមខ្លួន​សម្រាប់​ការងារ​។​

​ភាគី​ទាំង​សងខាង​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជា​ដៃគូ​ នៅ​ថ្ងៃ​ទី​12​ ខែឧសភា​ ឆ្នាំ​ 2025​ ក្រោម​វត្តមាន​របស់​ លោក​ Scott​ Neeson​ ស្ថាបនិក​ និង​នាយក​ប្រតិបត្តិ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ និង​លោក​ Igor​ Zimarev​ អគ្គនាយករង​ប្រតិបត្តិ​ នាយក​ទីផ្សារ​ និង​កិច្ចការ​ទំនួល​ខុស​ត្រូវ​សង្គម​នៃ​ធនាគារ​ ABA​ រួម​ទាំង​តំណាង​របស់​គ្រឹះស្ថាន​ទាំង​ពីរ​។​

​ក្រោម​ភាព​ជា​ដៃគូ​នេះ​ ការ​គាំទ្រ​ផ្នែក​ថវិកា​របស់​ធនាគារ​ ABA​ ចំនួន​ 20​ 000​ ដុល្លារ​អា​មេ​រិ​ក​ នឹង​អនុញ្ញាត​ឲ្យ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ផ្តល់​ជំនួយ​ទាំងស្រុង​សម្រាប់​ការ​បង់ថ្លៃ​សាលា​ សម្ភារៈ​សិក្សា​ ធនធាន​ ឱកាស​អភិវឌ្ឍន៍​ការងារ​ និង​ចំណាយ​លើ​ការ​រស់នៅ​របស់​សិស្សានុសិស្ស​។​ ការ​រួមចំណែក​នេះ​ ធានា​ថា​សិស្ស​វិទ្យាល័យ​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ នឹង​បញ្ចប់​ថ្នាក់​សិក្សា​ផ្លាស​ចូល​សកល​វិទ្យាល័យ​ដោយ​រលូន​ និង​គ្មាន​ឧបសគ្គ​ផ្នែក​ហិរញ្ញវត្ថុ​។​

​បន្ថែម​ពីលើ​ការ​គាំទ្រ​ផ្នែក​អាហារូបករណ៍​ កិច្ចព្រមព្រៀង​នេះ​ក៏​បាន​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​រួម​ ក្នុង​ការ​ស្វែងរក​កម្មសិក្សា​ និង​ជម្រើស​ការងារ​ផ្សេងៗ​ មិន​ថា​ជា​ចុះ​កម្មសិក្សា​ ឬ​ទទួល​បានការ​ងារ​ពី​ធនាគារ​ ABA​។​ បទ​ពិសោធន៍​ផ្ទាល់​ទាំងនេះ​ មាន​តម្លៃ​ខ្ពស់​សម្រាប់​សិស្សានុសិស្ស​ ក្នុង​ការ​បង្កើន​ជំនាញ​របស់​ពួក​គេ​ក្នុង​វិស័យ​ការងារ​។​

​លោក​ Igor​ Zimarev​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​ មាន​កិត្តិយស​ដែល​បាន​រួមចំណែក​សារ​ជា​ថ្មី​ ដល់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា​ ក្នុង​បេស​កម្ម​ផ្លាស់​ប្តូរជីវិត​កុមារ​តាម​រយៈ​ឥទ្ធិពល​នៃ​ការ​អប់រំ​។​ ភាព​ជា​ដៃគូ​នេះ​ ជា​ចំណុច​សំខាន់​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ ដើម្បី​បង្កើត​អនាគត​ដ៏​ភ្លឺស្វាង​សម្រាប់​យុវជន​កម្ពុជា​។​”

​លោក​ក៏​បាន​បន្ត​ថា​ “​កិច្ចសហការ​នេះ​ពិតជា​សម​ស្រប​យ៉ាង​ខ្លាំង​ ជាមួយនឹង​គោលការណ៍​ ទំនួល​ខុស​ត្រូវ​សង្គម​យើងខ្ញុំ​ មិន​ត្រឹមតែ​ការ​គាំទ្រ​ផ្នែក​ថវិការ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​បាន​ផ្តល់​ឱកាស​ ដែល​ជំរុញ​ និង​លើកកម្ពស់​សិស្ស​ទាំងនេះ​ផង​ដែរ​។​”

​លោក​ Scott​ Neeson​ បាន​បញ្ជាក់​ថា​ “​យើង​ពិតជា​កោតសរសើរ​ចំពោះ​ការ​គាំទ្រ​របស់​ ABA​ សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្តម​សិក្សា​របស់​និស្សិត​ អង្គការ​ CCF​ ។​ អត្រា​នៃ​ការ​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​ទៅ​សាកលវិទ្យាល័យ​បាន​កើនឡើង​ ក៏​ដូច​ជា​ការ​ចំណាយ​ផង​ដែរ​។​ ការ​ឧបត្ថម្ភ​ពី​ ABA​ បាន​ជួយ​យើង​ធានា​ថា​ សិស្ស​ដែល​មាន​លទ្ធភាព​ និង​ឆន្ទៈ​ក្នុង​ការ​បន្ត​ទៅ​សាកលវិទ្យាល័យ​មិន​ត្រូវ​បាន​មើល​រំលង​ឡើយ​”​។​

​ប្រវត្តិ​នៃ​ភាព​ជា​ដៃគូ​ដ៏​រឹង​មាំ​ របស់​ ABA​ និង​អង្គការ​ CCF​ បាន​បង្កើត​ឡើង​ក្រោម​កម្មវិធី​អភិវឌ្ឍ​សម្រាប់​ទាំងអស់​គ្នា​ ក្នុង​ឆ្នាំ​ 2023​ ក្នុង​គោលបំណង​ជួយ​ដល់​សិស្សានុសិស្ស​ខ្វះខាត​។​ កម្មវិធី​នោះ​ ABA​ បាន​ឧបត្ថម្ភ​ទឹកប្រាក់​ចំនួន​ 60​ 000​ ដុល្លារ​អា​មេ​រិ​ក​ ទៀត​សម្រាប់​រយៈពេល​ 3​ ឆ្នាំ​ ដល់​កម្មវិធី​អប់រំ​បឋម​សិក្សា​របស់​ អង្គការ​ CCF​ ដោយ​ធានា​ថា​ សិស្ស​ក្មេងៗ​ជា​ច្រើន​ទទួល​បានការ​អប់រំ​បឋម​សិក្សា​ពេញលេញ​។​

​គួប​ផ្សំ​ជាមួយនឹង​រថយន្តក្រុង​សម្រាប់​ការ​ដឹក​ជញ្ជូន​ដ៏​ងាយស្រួល​សម្រាប់​សិស្ស​ និង​ការ​បរិច្ចាគ​កុំព្យូទ័រ​សម្រាប់​ការងារ​រដ្ឋបាល​ កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងនេះ​ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ជ្រាលជ្រៅ​របស់​ ABA​ ក្នុង​ការ​ពង្រឹង​ និង​វិនិយោគ​លើ​អនាគត​របស់​កុមារ​កម្ពុជា​។​