​ផ្សារ​ភ្ជាប់​មរតក​វប្បធម៌​ជាតិ​ ជាមួយ​បច្ចេកវិទ្យា​ទំនើប​: ABA​ ទទួល​បាន​ពានរង្វាន់​ កិច្ចការ​ទីផ្សារ​ឆ្នើម​ប្រចាំឆ្នាំ​ ២០២៥

30/Sep/2025

aba cmo awards dt kh

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ មាន​មោទនភាព​ដោយ​ ជា​ថ្មី​ម្ដងទៀត​ ទទួល​បាន​ពានរង្វាន់​ កិច្ចការ​ទីផ្សារ​ឆ្នើម​ប្រចាំឆ្នាំ​ ២០២៥​ ពី​កម្មវិធី​ពានរង្វាន់​ CMO​ Asia​ Awards​ សម្រាប់​កិច្ចការ​ទីផ្សារ​ និង​ផ្សព្វផ្សាយ​កិត្តិនាម​។​ សមិទ្ធផល​ពីរ​ឆ្នាំ​ជាប់​គ្នា​នេះ​ ស្ដែង​ឲ្យ​ឃើញ​នូវ​សមត្ថភាព​នាំមុខ​របស់​ធនាគារ​លើ​ផ្នែក​នវានុវត្តន៍​ឌី​ជី​ថ​ល​ ការ​លើក​ស្ទួយ​មរតក​វប្បធម៌​ និង​យុទ្ធសាស្ត្រ​ ទីផ្សារ​ដែល​ផ្តោត​លើ​អតិថិជន​ជា​គោល​។​

​ទឹកចិត្ត​ស្រឡាញ់​ និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ ចំពោះ​បច្ចេកវិទ្យា​ទំនើប​ និង​ការ​ថែរក្សា​ប្រពៃណី​វប្បធម៌​ជាតិ​ បាន​ជំរុញ​ឲ្យ​ ABA​ ចូលរួម​សាទរ​ឱកាស​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​ 2025​ ក្នុង​កម្រិត​ថ្មី​មួយទៀត​។​ តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​រវាង​ការ​ច្នៃប្រឌិត​បែប​ឌី​ជី​ថ​ល​ ជាមួយ​អត្ថន័យ​ និង​ខ្លឹមសារ​យ៉ាង​ក្បោះក្បាយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​ប្រពៃណី​បុណ្យ​ជាតិ​ ធនាគារ​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចម្រុះ​ ដែល​ទទួល​បានការ​គាំទ្រ​យ៉ាងច្រើន​ពី​ប្រជា​ពល​ដ្ឋ​ និង​កំណើន​ធនាគារ​។​

​ការ​រួម​បញ្ចូល​វប្បធម៌​បែប​ឌី​ជី​ថ​ល​

​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​យុទ្ធនាការ​ឆ្នាំ​នេះ​ គឺ​ម៉ូ​ដ​រចនា​ “​មហាសង្ក្រាន្ត​”​ ដ៏​រស់​រវើក​ ក្នុង​អេប​ ABA​ Mobile​។​ ដោយ​ត្រូវ​បង្កើត​ឡើង​សម្រាប់​ទេវតា​ឆ្នាំ​ថ្មី​ ស្រប​តាម​តម្រា​ហោរាសាស្ត្រ​បុរាណ​ ព្រមទាំង​ទិ​ដ្ឋ​ភា​ពៃ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​ ម៉ូ​ដ​រចនា​ថ្មី​នេះ​ មាន​គោលបំណង​រំលេច​នូវ​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លើកកម្ពស់​មោទនភាព​ខ្មែរ​ តាំងពី​បុរាណកាល​គ្រប់​ជំនាន់​។​

​ត្រឹមតែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ការ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ អ្នក​ប្រើប្រាស់​ ABA​ Mobile​ ចំនួន​ប្រមាណ​ 2​ លាន​នាក់​ បាន​ប្តូរ​មក​ប្រើ​ផ្ទៃ​អេ​ក្រង់​នេះ​ ដែល​ពួក​គាត់​មិន​ត្រឹមតែ​ទទួល​បាន​បទ​ពិសោធ​ហិរញ្ញវត្ថុ​ដ៏​រស់​រវើក​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​បាន​ចូលរួម​សាទរ​ និង​ផ្សព្វផ្សាយ​ពង្សាវតារ​ខ្មែរ​យើង​តាម​បែប​ទំនើប​ផង​ដែរ​។​ ការ​កើនឡើង​នៃ​ចំនួន​ប្រតិបត្តិការ​ក្នុង​ ផ្នែក​សេវាកម្ម​ ក៏​បាន​បង្ហាញ​ថា​អតិថិជន​ បាន​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ ក្នុង​អេប​ បន្ថែម​ពីលើ​ការ​ជ្រើស​យក​ម៉ូ​ដ​រចនា​មក​ប្រើប្រាស់​ផង​ដែរ​។​

​ជីវិត​និង​វប្បធម៌​ខ្មែរ​ តាម​រយៈ​ចម្រៀង​ និង​ភាពយន្ត​ខ្លី​

​បន្ថែម​ពីលើ​ភាព​ជោគជ័យ​នៃ​ម៉ូ​ដ​រចនា​ របស់​ ABA​ Mobile​ ធនាគារ​ក៏​បាន​ពង្រីក​យុទ្ធនាការ​ បុណ្យចូលឆ្នាំ​ខ្មែរ​ តាម​រយៈ​សាច់​រឿង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ ទូ​ទាំង​បណ្តាញ​សង្គម​ និង​ផ្វែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​ផ្សេងៗ​។​ ដោយ​លាយ​បញ្ចូល​ចម្រៀង​ស្នាដៃ​ដើម​របស់​ខ្លួន​ និង​ភាពយន្ត​ខ្លី​ ABA​ បាន​នាំ​យក​ទិដ្ឋភាព​ប្រពៃណី​ខ្មែរ​ ក្នុង​បទ​ពិសោធ​ថ្មី​ស្រស់ស្រាយ​ ជូន​ទស្សនិកជន​។​

​ផ្នែក​ដែល​លេចធ្លោ​ជាងគេ​ គឺ​វី​ដេ​អូ​ចម្រៀង​ ដែល​ច្រៀង​រួម​គ្នា​ដោយ​ ព្រះ​នាង​ នរោត្តម​ ជេន​ណា​ និង​សិល្បករ​ លោក​ ម៉​ម​ ពេ​ជ្ជ​រិ​ទ្ធ​ ដែល​បាន​បង្ហាញ​ពី​សាច់​រឿង​របស់​ទេវតា​ដែល​យាង​មក​ឋានកណ្តាល​ ដើម្បី​អបអរ​ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ​។​ វី​ដេ​អូ​ចម្រៀង​នេះ​ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន​ ដែល​គ្រាន់តែ​ក្នុង​ Youtube​ ទទួល​បានការ​ចូល​ទស្សនា​ជាង​ ១​លាន​ ដោយ​មិន​មានការ​ចំណាយ​ជំរុញ​ ដែល​បង្ហាញ​ពី​ការ​ស្រឡាញ់​ពេញចិត្ត​របស់​ទស្សនិកជន​ការ​រួម​បញ្ចូល​នៃ​បច្ចេកវិទ្យា​ទំនើប​ និង​ប្រពៃណី​វប្បធម៌​ជាត​ ធ្វើ​ឲ្យ​វី​ដេ​អូ​ចម្រៀង​នេះ​ទទួល​បាន​ជោគជ័យ​។​

​យុទ្ធនាការ​នេះ​ រំលេច​បន្ថែម​ជាមួយ​ភាគ​យន្ត​ខ្លី​ ដែល​ជា​សាច់​រឿង​មនោសញ្ចេតនា​បែប​កំប្លែង​ ក្រោម​ទិដ្ឋភាព​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ លំ​អាន​វប្បធម៌​ និង​ការ​ប្រើប្រាស់​ ABA​ Mobile​ យ៉ាង​ងាយស្រួល​ នៅ​តាម​ស្រុកភូមិ​។​ ជាមួយ​ឈុត​ឆាក​បែប​កំប្លែង​ និង​ទិដ្ឋភាព​វប្បធម៌​ វី​ដេ​អូ​នេះ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ទស្សនិកជន​ ហើយ​ក្លាយជា​មាតិកា​ល្បី​ ដែល​មានការ​ចូល​ទស្សនា​លើស​ 1​ លាន​ដង់​ ត្រឹមតែ​រយៈពេល​ 24​ ម៉ោង​ដំបូង​។​

​ជា​រួម​ យុទ្ធនាការ​នេះ​ ត្រូវ​បាន​ផ្សព្វផ្សាយ​ដល់​អ្នក​ប្រើប្រាស់​ពិតប្រាកដ​ប្រមាណ​ជាង​ 8.7​ លាន​នាក់​ និង​ទទួល​បាន​ចំណាប់អារម្មណ៍​ 123​ លាន​ ដែល​ក្លាយជា​យុទ្ធនាការ​ដ៏​ទាក់ទាញ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ ABA​។​ ទិន្នន័យ​ទាំងនេះ​ បាន​ក្លាយជា​សក្ខីភាព​ដែល​បង្ហាញ​យ៉ាង​ច្បាស់​ថា​ ន​វា​នុ​វត្ត​ និង​វប្បធម៌​ប្រពៃណី​អាច​ដើរ​ទន្ទឹម​គ្នា​ ដើម្បី​បង្កើត​បានជា​បទ​ពិសោធ​រួម​ ដែល​ប្រទេស​ជាតិ​យើង​រួម​គ្នា​គោរព​ប្រណិប័តន៍​ និង​អបអរសាទរ​។​

​ការ​ទទួលស្គាល់​ពី​ស្ថាប័ន​ CMO​ Awards​ ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​នេះ​ បាន​ឆ្លុះ​បញ្ចាំង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​យ៉ាង​មុតមាំ​របស់​ ABA​ ក្នុង​ការ​នាំ​មក​នូវ​យុទ្ធនាការ​ប្រកបដោយ​អត្ថន័យ​ជ្រាលជ្រៅ​ និង​ ដើម្បី​អតិថិជន​ ដែល​មាន​ទាំង​ភាព​ច្នៃប្រឌិត​ និង​តម្លៃ​វប្បធម៌​។​ ក្នុង​ដំណើរ​ឆ្ពោះទៅ​មុខ​ ABA​ បន្ត​ផ្ដួចផ្ដើម​នាំ​មក​នូវ​បទ​ពិ​សោ​ធា​ថ្មីៗ​នៃ​ឧត្តមភាព​ទីផ្សារ​ក្នុង​វិស័យ​ធនាគារ​ ដោយ​ពង្រឹង​ជំហរ​របស់​ខ្លួន​កាន់តែ​ទូលំទូលាយ​បន្ថែម​តួនាទី​ជា​ស្ថាប័នហិរញ្ញវត្ថុ​។