សូមប្រយ័ត្នចំពោះអំពើឆបោកតាមអនឡាញ!

05/Jul/2018

សូមប្រយ័ត្នចំពោះអំពើឆបោកតាមអនឡាញ!សូមប្រយ័ត្នចំពោះអំពើឆបោកតាមអនឡាញ!

ធនាគារ​ ABA​ សូម​ជំរាប​ជូន​ដល់​អតិថិជន​ស្តី​អំពី​ការ​ប្រុង​ប្រ​យ​ត្ន័​ចំពោះ​អ៊ី​ម៉ែ​ល​ណាមួយ​ ដែល​អះអាង​ថា​ផ្ញើ​ចេញពី​ធនាគារ​ ABA​។​

សូម​លោក​អ្នក​មេត្តា​ជ្រាប​ថា​ ធនាគារ​ ABA​ មិន​ធ្លាប់​មានការ​ផ្ញើ​ចេញ​ជា​អ៊ី​ម៉ែ​ល​សារ​ជា​អក្សរ​ SMS​ ឬ​ក៏​គេហទំព័រ​ Link​ ដែល​សុំ​ឲ្យ​លោក​អ្នក​វាយ​បញ្ចូល​លេខ​កាត​ ឬ Internet​ banking​ ឬ​ ព័ត៌មាន​លំអិត​ណាមួយ​ឡើយ​។​ 

​សកម្មភាព​បែប​នេះ​ត្រូវ​បាន​ជនខិលខូច​មួយ​ចំនួន​ ប្រើប្រាស់​ជា​ញឹកញាប់​ចំពោះ​ជន​រង​គ្រោះ​ដោយ​ការ​ផ្ញើ​អ៊ី​ម៉ែ​ល​,​ គេហទំព័រ​ក្លែងក្លាយ​ផ្ញើ​សារ​ ឬ​ហៅ​ទូរស័ព្ទ​ហើយ​សុំ​ឲ្យ​ជន​រង​គ្រោះ​ផ្តល់​ដល់​ពួក​គេ​នូវ​ព័ត៌មាន​ដូច​ជា​លេខ​សម្ងាត់​,​ ពាក្យ​សម្ងាត់​កាត​ ឬ​គណនី​ធនាគារ​ និង​ព​ត៌​មាន​លម្អិត​ ដែល​អាច​ប្រើ​ដើម្បី​ប្រព្រឹត្ត​ការ​លួច​បន្លំ​។

សូម​កត់ចំណាំ​វិធានការ​ខាងក្រោម​ដើម្បី​ជៀសវាង​ការ​លួច​បន្លំ​៖

  • សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអ៊ីមែល និងទិន្នន័យផ្ទាល់ខ្លួន។ សូមកុំឆ្លើយតបទៅនឹងអ៊ីមែល ឬសារណាមួយ ដែលស្នើសុំព័ត៌មានហិរញ្ញវត្ថុ ឬព័ត៌មានផ្ទាល់ខ្លួនជាថ្នូរនឹងការវេរប្រាក់ជូននោះជាដាច់ខាត​។
  • ​​សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះអ៊ីមែល ដែលជនខិលខូចយកទៅប្រើប្រាស់ ដោយតាំងខ្លួនជាតំណាងរបស់ធនាគារ។ សូមជ្រាបថា ធនាគារ ABA មិនដែលប្រើប្រាស់អ៊ីមែល advancebankasia.xyz, ababankofasia.xyz, advancebankofasia.xyz, ababnkofasia.xyz, accountant.com ឬក៏អ៊ីមែលផ្សេងៗទៀតឡើយ។ ធនាគារ ABA ក៏មិនដែលស្នើឲ្យភាគីទី៣ណាផ្សេងទៀត ទាក់ទងអតិថិជនដើម្បីទៅទទួលយករង្វាន់ បណ្តាំមរតក និងអំណោយនានានោះឡើយទេ។​
  • សូមចូលមកកាន់វិបសាយធនាគារ ABA ដោយវាយអាសយដ្ឋានវិសាយឲ្យបានត្រឹមត្រូវក្នុងប្រអប់អាសយដ្ឋាន ឬអាច Bookmark ទុកក្នុង ​Browser របស់អ្នក។  វិបសាយរបស់យើង គឺមានអាសយដ្ឋានដែលចាប់ផ្តើមពី "https://" (ដែល "s" ខាងចុងមានន័យថា សុវត្ថិភាព) បន្ទាប់មកគឺ ababank.com។ ដូច្នេះវិបសាយផ្សេងៗ ដែលមានអាសយដ្ឋាន ababkonline.com, ababnkonline.com ជាវិបសាយក្លែងក្លាយ ហើយមិនមានជាប់ពាក់ព័ន្ធអ្វីនឹងធនាគារ ABA ឡើយ។
  • ​​ចូល​ទៅ​ក្នុង​គណនី​អន​ឡាញ​របស់​អ្នក​តាម​ទម្លាប់​ធម្មតា​ និង​ពិនិត្យ​មើល​របាយ​ការ​ណ៏​គណនី​របស់​អ្នក​ ដើម្បី​ពិនិត្យ​ថា​តើ​មាន​ប្រតិបត្តិការ​ណាមួយ​គួរ​ឱ្យ​សង្ស័យ​ ឬ​អត់​។​​
  • សូម​រក្សា​សុវត្ថិភាព​កុំព្យូទ័រ​របស់​អ្នក​ដោយ​ដោយ​ដំឡើង​កម្មវិធី​កម្ចាត់​មេរោគ​ដែល​មាន​សុពលភាព​ ដើម្បី​ការពារ​រាល់ពេល​មាន​អ៊ី​ម៉ែ​ល​បន្លំ​ណាមួយ​ ឬក៏​មេរោគ​ផ្សេងៗ​ ដែល​អាច​កត់ត្រា​ព័ត៌មាន​អំពី​សកម្មភាព​អុីនធើណិត​របស់​អ្នក​។​

​ប្រសិនបើ​អ្នក​ទទួល​បាន​អ៊ីមែល​ដូច​បាន​រៀបរាប់​ខាងលើ​ សូម​រាយ​ការ​ណ៏​ជា​បន្ទាន់​មក​កាន់​ info(at)ababank.com

​​ប្រសិនបើ​អ្នក​គិត​ថា​អ្នក​ប្រហែលជា​អាច​ធ្លាក់​ក្នុង​អន្ទាក់​នៃ​ការ​លួច​បន្លំ​ទាំងនេះ​ សូម​មេត្តា​ទូរស័ព្ទ​ភ្លាម​មក​លេខ​ 023​ 225​ 333​។​

​ដោយ​ភក្តីភាព​ពី​
​ធនាគារ​ABA​