ទីតាំងស្វ័យសេវា ABA 24/7 មួយទៀត បើកនៅតំបន់ចំការដូងហើយ!
08/Aug/2023
ABA បានពង្រីកទីតាំងស្វ័យសេវា 24/7 របស់ខ្លួន ដោយបន្ថែមទីតាំងមួយថ្មីទៀតនៅតំបន់ចំការដូងក្នុងរាជធានីភ្នំពេញ ដើម្បីផ្ដល់សេវាធនាគារកាន់តែទូលំទូលាយដល់អតិថិជន។
នៅទីតាំងស្វ័យសេវា 24/7 ថ្មីនេះ អតិថិជនអាច ដាក់/ដកប្រាក់ ពីគណនី ABA ណាមួយ បើកកាតប្លាស្ទិកក្នុងស្រុក និងអន្តជាតិតាម ម៉ាស៊ីនបើកកាត និងដាក់មូលប្បទានបត្រចេញដោយធនាគារនានា ដែលអតិថិជនមិនចាំបាច់រង់ចាំនៅសាខាធនាគារ ABA ឡើយ។ សេវាកម្មនៅទីតាំងស្វ័យសេវា 24/7 ទាំងអស់ គឺមិនមានគិតថ្លៃអ្វីឡើយ។
ឥឡូវនេះ អតិថិជនដែលនៅជិតទីតាំងស្វ័យសេវានេះ កាន់តែចំណេញពេលវេលា ក្នុងការចូលប្រើសេវាធនាគារនៅទីតាំង ABA 24/7 ថ្មី ដែលមានចំណតធំទូលាយ និងមានសន្តិសុខប្រចាំការ 24/7 ។
ABA 24/7 ចំការដូង ស្ថិតនៅផ្ទះលេខ ៣៣៣ ផ្លូវលេខ ២១៧ ក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកអ្នកអាចស្វែងរកទីតាំងដោយចុចលើ ផែនទីនេះ ។
គិតត្រឹមថ្ងៃនេះ ABA បានពង្រីកទីតាំងស្វ័យសេវា 24/7 បានចំនួន ៣៩ កន្លែងហើយ នៅទូទាំងប្រទេស។ ធនាគារគ្រោងនឹងពង្រីកទីតាំងស្វ័យសេវា 24/7 បែបនេះ ចំនួន ៥ កន្លែងបន្ថែមទៀត ត្រឹមបំណាច់ឆ្នាំ ២០២៣។ សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗទាក់ទងនឹងបណ្ដាញស្វ័យសេវា ABA 24/7 សូមទំនាក់ទំនងតាមទូរស័ព្ទ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃ ក្នុងប្រទេសកម្ពុជា) ឬចូលទៅកាន់ គេហទំព័រ ABA 24/7។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារយើងខ្ញុំ!