សូមប្រកាស! ឈ្មោះអ្នកឈ្នះប្រចាំខែដំបូង ពីកម្មវិធីម៉ាស្ទ័រកាតផ្លាទីនៀម “ ចំណាយ និងឈ្នះ”
10/Mar/2017
សូមអបអរដល់អ្នកឈ្នះប្រចាំខែដំបូង ពីកម្មវិធីម៉ាស្ទ័រកាត ផ្លាទីនៀម “ ចំណាយ និងឈ្នះ” ។ អ្នកឈ្នះពីកម្មវិធីប្រម៉ូសិន មានឈ្មោះ សុគន្ធា មុន្នី និង ពៅ សុខជា ដែលត្រូវបានជ្រើសរើសក្នុងចំណោមលេខកូដសំណាង 352លេខផ្សេងទៀត ប្រចាំខែកុម្ភៈ ហើយនឹងទទួលបានទូរស័ព្ទស្មាតហ្វូន iPhone 7 ម្នាក់មួយគ្រឿង ពីធនាគារ ABA ។
កម្មវិធី ម៉ាស្ទ័រកាត ផ្លាទីនៀម “ ចំណាយ និងឈ្នះ” នឹងជ្រើសរើសអតិថិជនពីរនាក់ជារៀងរាល់ខែចាប់ពីខែកុម្ភៈ រហូតដល់បំណាច់ ខែមេសា ឆ្នាំ2017។ រាល់ការចំនាយចាប់ពី 50ដុល្លារ តាមរយៈអនឡាញ ឬតាមរយៈម៉ាស៊ីនឆូតកាតរបស់ធនាគារ ABA លោកអ្នកនឹងទទួលបានឱកាសមួយដង ក្នុងការចូលរួមចាប់ឆ្នោតផ្សងសំណាង យករង្វាន់ទូរស័ព្ទដៃ iPhone 7។ ចំណាយកាន់តែច្រើន លោកអ្នកមានឱកាសឈ្នះរង្វាន់ប្រចាំខែកាន់តែច្រើន។ សូមរីករាយក្នុងការប្រើម៉ាស្ទ័រកាត ផ្លាទីនៀម ហើយលោកអ្នកនឹងអាចក្លាយជាអ្នកឈ្នះក្នុងខែបន្ទាប់! សំរាប់ព័ត៌មានបន្ថែមពីកម្មវិធីពិសេសនេះ សូមចូលទៅកាន់ទំព័រកម្មវិធីពិសេសរបស់យើង។
សូមអបអរសាជាថ្មីម្តងទៀតដល់អ្នកឈ្នះទាំងពីរនាក់ ហើយសូមអរគុណចំពោះការប្រើប្រាស់សេវាធានាគាររបស់ ABA។