​សេចក្តីជូនដំណឹង​ចំពោះ​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​រួម​គ្នា​ មុន​កាលកំណត់​

21/Aug/2018

​សេចក្តីជូនដំណឹង​ចំពោះ​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​រួម​គ្នា​ មុន​កាលកំណត់​

​អតិថិជន​ជាទី​គោរព​,
សេចក្តីជូនដំណឹង​ចំពោះ​ការ​បញ្ចប់​ប្រូ​ម៉ូ​សិន​រួម​គ្នា​ មុន​កាលកំណត់​ ​អតិថិជន​ជាទី​គោរព​, ​ដូចដែល​យើងខ្ញុំ​បាន​ជម្រាប​ជូន​ពី​មុន​ថា​ ធនាគារ​ ABA​ និង​ក្រុមហ៊ុន​ដៃគូ​ បាន​និង​កំពុង​ផ្តល់​ជូន​ការ​បញ្ចុះតម្លៃ​ដ៏​អស្ចារ្យ​នានា​ ដល់​អតិថិជន​ធនាគារ​ ABA​។​ កម្មវិធី​ទាំង​អស់នោះ​ បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ ធ្វើ​ឲ្យ​ប្រាក់​តម្កល់​រួម​របស់​ភាគី​ពាក់ព័ន្ធ​សម្រាប់​ប្រូ​ម៉ូ​សិន​មួយ​ចំនួន​ត្រូវ​បាន​បញ្ចប់​មុន​ការ​គ្រោងទុក​។​

អាស្រ័យ​ហេតុនេះ​ ប្រ​ម៉ូ​សិន​រួម​ដូច​បញ្ជាក់​ខាងក្រោម​នេះ​ នឹង​ត្រូវ​បញ្ចប់​តាម​មុន​កាលកំណត់​៖

  1. កម្មវិធី​ “​ទិញ​1​ ថែម​1​ រាល់ថ្ងៃ​សុក្រ​ដល់​ថ្ងៃអាទិត្យ​”​ និង​ “​ទិញ​ 4​ បង់ប្រាក់​ 3​ រាល់ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍​”​ សម្រាប់​ម្ចាស់​កាត​ ABA​ Mastercard​ ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​14​ ខែតុលា​ ឆ្នាំ​2018​ នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​21​ ខែសីហា​ ឆ្នាំ​2018 ​នេះ​វិញ​។​
  2. កម្មវិធី​ “​ចុះថ្លៃ​រហូត​ដល់ 50%​ សម្រាប់​ការ​ទិញ​សំបុត្រ​ឡានក្រុង​/​ទូក​សមុទ្រ​”​ ពី​ ABA​ និង​ BookMeBus​ ដែល​កំណត់​ឲ្យ​ចប់​នៅ​ថ្ងៃ​ទី​30​ ខែកញ្ញា​ ឆ្នាំ​2018​ នោះ​ នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី​21​ ខែសីហា​ ឆ្នាំ​2018​ នេះ​វិញ​។
  3. ជា​ចុង​ក្រោយ​ កម្មវិធី​ “​ចុះថ្លៃ​រហូត​ដល់​ 30%”​ សម្រាប់​ម្ចាស់​កាត​វី​សា​ ABA​ នៅ​តាម​ភោជនីយដ្ឋាន​នានា​ របស់​ Almond​ Group​ ដែល​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​31​ ខែវិច្ឆិកា​ ឆ្នាំ​2018​ នោះ​ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​31​ ខែសីហា​ ឆ្នាំ​2018​ ខាង​មុខ​នេះ​វិញ​។​

​កុំ​ភ្លេច​រង់ចាំ​តាមដាន​ព័ត៌មាន​សម្រាប់​កម្មវិធី​ និង​ប្រូ​ម៉ូ​សិន​ពិសេសៗ​ថ្មីៗ​ទៀត​ និង​សូម​អរគុណ​សម្រាប់​ការ​ប្រើ​សេវា​ធនាគារ​របស់​យើងខ្ញុំ​!