​សាខា​ស្រុក​អង្គរ​ជ័យ​ របស់​ ABA​ បើក​ដំណើរការ​ពេញលេញ​ ដើម្បី​បម្រើ​អតិថិជន​

26/Oct/2023

ABA Angkor Chey District Branch KHABA Angkor Chey District Branch KH
ABA Angkor Chey District Branch KH-1ABA Angkor Chey District Branch KH-1
ABA Angkor Chey District Branch KH-2ABA Angkor Chey District Branch KH-2
ABA Angkor Chey District Branch KH-3ABA Angkor Chey District Branch KH-3
ABA Angkor Chey District Branch KH-5ABA Angkor Chey District Branch KH-5

ធនាគារ​ ABA​ ប្រកាស​ការ​បើក​សាខា​ថ្មី​របស់​ខ្លួន​នៅ​ស្រុក​អង្គរ​ជ័យ​ ខេត្តកំពត​។​ សាខា​ផ្តល់​ជូន​ អតិថិជន​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ និង​សេវាកម្ម​ដ៏​ធំ​ទូលាយ​របស់​ ABA​ រួម​មាន​គណនី​សន្សំ​ និង​ប្រាក់​បញ្ញើ​ ប្រាក់​កម្ចី​អាជីវកម្ម​ ប័ណ្ណ​ឥណ​ពន្ធ​ និង​ឥណទាន​ និង​ធនាគារ​អន​ឡាញ​។​

ABA​ សាខា​ស្រុក​អង្គរ​ជ័យ​ មាន​បំពាក់​នូវ​ឧបករណ៍​ស្វ័​យ​សេវា​ទំនើបៗ​ ដូច​ជា​ ម៉ាស៊ីន​ATM,​ ម៉ាស៊ីន​ដក​/​ដាក់​ប្រាក់​ ដើម្បី​សម្រួល​ដល់​ការ​ចូល​ប្រើ​សេវា​ធនាគារ​របស់​អតិថិជន​បាន​គ្រប់ពេលវេលា​។​ សាខា​ក៏​មាន​ ម៉ាស៊ីន​បើក​កាត​ ដែល​អតិថិជន​អាច​បើក​កាត​ Visa,​ Mastercard,​ UPI​ និង​កាត​ CSS​ ដោយ​ខ្លួនឯង​ ចាយ​ពេល​មិន​ដល់​ពីរ​នាទី​ ហើយ​មិន​ចាំបាច់​មានការ​បើក​ជូន​ដោយ​បុគ្គលិក​ឡើយ​។

​​លោក​ ម៉​ន​ ស៊ា​ន​ ប្រធាន​សាខា​ប្រចាំ​ខេត្តកំពត​ នៅ​ ABA​ មាន​ប្រសាសន៍​ថា​ “​យើង​រីករាយ​ចំពោះ​ការ​បើក​សាខា​ថ្មី​ នៅ​ស្រុក​អង្គរ​ជ័យ​ ដែល​ផ្តល់​ជូន​អតិថិជន​របស់​យើង​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ផលិតផល​ និង​សេវាកម្ម​របស់​យើង​។​ "​យើង​ប្តេជ្ញា​ជួយ​អតិថិជន​របស់​យើង​ឱ្យ​សម្រេច​បាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ​របស់​ពួក​គេ​ជាមួយនឹង​ដំណោះស្រាយ​ធនាគារ​ដ៏​ល្អ​បំផុត​"​។

​សាខា​ស្រុក​អង្គរ​ជ័យ​ គឺជា​សក្ខីភាព​មួយ​ចំពោះ​ការ​ប្ដេជ្ញា​ចិត្ត​ឥត​ងាករេ​របស់​ ABA​ ក្នុង​ការ​ផ្តល់​ដំណោះស្រាយ​ធនាគារ​ដ៏​ទំនើប​ដល់​គ្រប់​គ្នា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​សាខា​ ABA​ ស្រុក​អង្គរ​ជ័យ​ មា​នទី​តាំងនៅ​ផ្លូវជាតិ​លេខ​ ៣១​ ភូមិ​ពោធិ៍​ ឃុំ​ភ្នំ​កុង​ ស្រុក​អង្គរ​ជ័យ​ ខេត្ត​កំ​ព​ហើយ​បើក​ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ 4​ល្ងាច​ ពី​ថ្ងៃ​ច័ន្ទ​ ដល់​សុក្រ​។​ ​

គិត​ត្រឹម​ថ្ងៃនេះ​ ធនាគារ​ ABA​ មាន​សាខា​សរុប​ចំនួន​ 87​ សាខា​ទូ​ទាំង​ប្រទេស​ និង​ ទីតាំង​ស្វ័​យ​សេវា​ 24/7​ ចំនួន​ 43​ ទីតាំង​ និង​បម្រើ​អតិថិជន​ដល់​ 3​ លាន​ ជាមួយ​សេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​សម្បូរ​បែប​ទូ​ទាំង​ប្រទេស​។​