សាខា​ ABA​ សៀមរាប​ទាំងអស់​ ឥឡូវនេះ​បើក​បម្រើសេវា​ 12/7​ ជូន​អតិថិជន​

02/Dec/2019

All​ our​ Siem​ Reap 3All​ our​ Siem​ Reap 3

ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​កើនឡើង​ ផ្នែក​សេវា​ធនាគារ​ដែល​មានគុណ​ភាព​នៅ​ក្នុង​ទីរួមខេត្ត​សៀមរាប​ ធនាគារ​ ABA​ ថ្ងៃនេះ​ សូម​ធ្វើការ​ប្រកាស​ពង្រីក​ម៉ោង​បម្រើសេវា​របស់​ខ្លួន​នៅ​សាខា​ពីរ​ទៀត​ គឺ​ សាខា​ផ្សា​រលើ​ និង​ សាខា​ក្រុង​សៀមរាប​ (​អង្គរ​)​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ និង​ភាព​បត់បែន​ជូន​ដល់​អតិថិជន​។​ សាខា​ទាំង​ពីរ​នា​ពេល​នេះ​ បើក​បម្រើ​អតិថិជន​ចាប់ពី​ម៉ោង​ 8​ព្រឹក​ ដល់​ម៉ោង​ 8​ល្ងាច​ និង​រៀងរាល់ថ្ងៃ​ចន្ទ​ ដល់​ថ្ងៃអាទិត្យ​។​

សាខា​ទាំង​ពីរ​ក៏​ទទួល​បាន​ម៉ាស៊ីន​ ATM​ ម៉ាស៊ីន​ដាក់​ប្រាក់​ និង​ម៉ាស៊ីន​ដាក់​/​ដក​ប្រាក់​បន្ថែម​ ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ ជូន​ដល់​អតិថិជន​ក្នុង​ការ​ចូល​ប្រើប្រាស់​គណនី​របស់​ពួក​គេ​បាន​ 24​ម៉ោង​ លើ​ 24​ម៉ោង​ ខណៈ​ពេល​ដែល​សាខា​ផ្សា​រលើ​ ត្រូវ​បាន​បន្ថែម​កន្លែង​បេឡាករ​ និង​បញ្ជរ​បម្រើ​អតិថិជន​ ដើម្បី​ផ្តល់​សេវា​គ្រប់គ្រាន់​ និង​ឆាប់រហ័ស​ជូន​ដល់​អតិថិជន​នៅ​ក្នុង​តំបន់​ដ៏​មមាញឹក​នេះ​។​

“​បច្ចុប្បន្ន​នេះ​ ខេត្តសៀមរាប​មានការ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ ហើយ​អតិថិជន​របស់​យើង​ក៏​មានការ​កើនឡើង​ផង​ដែរ​។​ ជាមួយនឹង​កំណើន​នៃ​តម្រូវការ​ផ្នែក​សេវា​ធនាគារ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ យើង​បាន​សម្រេចចិត្ត​ពង្រីក​ម៉ោង​ធ្វើការ​នៅ​សាខា​ពីរ​នេះ​ ដែល​ធ្វើ​ឲ្យ​សាខា​ទាំង​បី​របស់​ធនាគារ​ ABA​ នៅ​ទីរួមខេត្ត​សៀមរាប​ គឺ​បើក​បម្រើសេវា​ជូន​អតិថិជន​ 12​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ និង​ជា​រៀងរាល់ថ្ងៃ​តែ​ម្តង​”​ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​ យិ​ន​ ចិន្តា​ភក្តី​ ប្រធាន​សាខា​ថ្នាក់​តំបន់​ប្រចាំ​ខេត្តសៀមរាប​។​

​អតិថិជន​ឥឡូវនេះ​ អាច​មក​ប្រើប្រាស់​ផលិតផល​ និង​សេវាកម្ម​គ្រប់​បែប​យ៉ាង​របស់​ធនាគារ​ ABA​ បន្ទាប់​ពី​ម៉ោង​ធ្វើការ​ ឬ​នៅ​ចុង​ស​ប្តា​ហ៍​បាន​ នៅ​អាសយដ្ឋាន​ទាំង​បី​ខាងក្រោម​

  1. ​សាខា​សៀមរាប​៖​ ផ្ទះ​លេខ​ 01-04 ផ្លូវ​ទេព​វង្ស​ ភូមិ​មណ្ឌល​ពីរ​ សង្កាត់​ស្វាយ​ដ​ង្គំ ក្រុង​សៀមរាប​។​ លេខ​ទំនាក់ទំនង​ 098​ 203​ 829​។​
  2. សាខា​ក្រុង​សៀមរាប​ (​អង្គរ​)៖​ ភូមិ​មណ្ឌល​បី សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប​។​ លេខ​ទំនាក់ទំនង​ 098​ 203​ 089​។​
  3. សាខា​ផ្សា​រលើ​៖​ ផ្ទះ​លេខ​ 597 ផ្លូវជាតិ​លេខ​ 6 ក្រុម​ 8​ ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​។​ លេខ​ទំនាក់ទំនង​ 098​ 203​ 679​។​