ABA សាខាខេត្តព្រះសីហនុធំជាងមុន និងប្រសើរជាងមុន

09/Dec/2021

Preah​ Sihanouk 1Preah​ Sihanouk 1
Preah​ Sihanouk 2Preah​ Sihanouk 2
Preah​ Sihanouk 3Preah​ Sihanouk 3
Preah​ Sihanouk 4Preah​ Sihanouk 4
Preah​ Sihanouk 5Preah​ Sihanouk 5

នៅថ្ងៃនេះ ធនាគារ ABA មានសេចក្ដីសោមន្សរីករាយ សូមប្រកាសប្ដូរទីតាំងសាខាខេត្តព្រះសីហនុ របស់ខ្លួនជាផ្លូវការ​ ទៅទីតាំងថ្មីនៅរង្វង់មូលតោពីរ។ ស្ថិតនៅចន្លោះផ្លូវពូឡូវៃ និងផ្លូវ 23 តុលា អគារ 8 ជាន់នេះ អាចប្រើប្រាស់បានច្រើនជាងមុន ដែល 3 ជាន់ខាងក្រោមគឺសម្រាប់បម្រើសេវាអតិថិជន ដូចជា បេឡាករ បញ្ជរបម្រើអតិថិជន (CSAs) បន្ទប់សម្រាប់ភ្ញៀវពិសេស (VIP) និងបន្ទប់រាប់សាច់ប្រាក់ ដើម្បីផ្ដល់សេវាកម្មងាយស្រួល និងមានគុណភាពខ្ពស់ប្រកបដោយផាសុកភាព និងឯកជនភាព។ 

ជាមួយកន្លែងអង្គុយរង់ចាំមានផាសុកភាព, ការបន្ថែមបញ្ជរបម្រើអតិថិជន ទីតាំងស្វ័យធនាគារធំជាងមុន និង ចំណតយានយន្ដសមរម្យ ក៏ដូចជាបុគ្គលិកច្រើនជាងមុន ដើម្បីឆ្លើយតបនឹងកំណើននៃអតិថិជនយើង សាខាត្រៀមរួចជាស្រេចក្នុងការបម្រើអតិថិជនជាមួយនឹងសេវាហិរញ្ញវត្ថុទំនើបៗ។

លោក ព្រាប សុភាព ប្រធានគ្រប់គ្រងតំបន់ មានប្រសាសន៍លើសាខាខេត្តព្រះសីហនុថ្មីនេះថា៖ “យើងតែងតែស្វែងរកមធ្យោបាយដែលប្រសើរសម្រាប់បម្រើអតិថិជនយើងជានិច្ច។ យើងជឿជាក់ថាទីតាំងថ្មីនេះ នឹងបង្កើនការចូលប្រើប្រាស់សេវាកម្មយើង និងផ្ដល់ភាពងាយស្រួលដល់អតិថិជនយើង។ ជាមួយសំណង់ អគារដ៏ធំនេះ យើងបានបន្ថែមទ្វេដងនូវម៉ាស៊ីន ATMs និង cash-in ដើម្បីនាំយកការប្រើប្រាស់ប្រសើរ ជាងមុននៃ សេវាស្វ័យធនាគាររបស់ ABA ហើយក៏បានបង្កើនបញ្ជរបម្រើសេវាអតិថិជនផងដែរ​ ដើម្បី បំពេញតម្រូវការអតិថិជនឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបនឹងកំណើននៃការគាំទ្ររបស់អតិថិជនក្នុង ខេត្តនេះ។ ”

សាខាខេត្តព្រះសីហនុថ្មីនេះស្ថិតក្នុងភូមិ 4 សង្កាត់ 4 ក្រុងព្រះសីហនុ ត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះពីទីតាំងចាស់។

សាខានេះបម្រើអតិថិជនពីម៉ោង 8ព្រឹក ដល់ 8យប់ ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ។ លោកអ្នកអាច​ ស្វែងរកទីតាំងនៅទីនេះ​ ឬទាក់ទងមកសាខាដោយផ្ទាល់តាមទូរស័ព្ទ 098 203 899 សម្រាប់ព័ត៌មានបន្ថែម។