ទីតាំងស្វ័យសេវា ABA 24/7 ថ្មី បានលេចខ្លួនឡើងនៅ សង្កាត់ច្បារអំពៅទី១
16/Aug/2024
ធនាគារ ABA បានបន្តបើកដំណើរការទីតាំងស្វ័យសេវា 24/7 ថ្មី ក្នុងសង្កាត់ច្បារអំពៅទី១ រាជធានីភ្នំពេញ។ ការពង្រីកបណ្តាញទីតាំងស្វ័យសេវានេះ ដើម្បីផ្តល់ជូនអតិថិជននូវភាពងាយស្រួលក្នុងការគ្រប់គ្រងហិរញ្ញវត្ថុ របស់ពួកគេ។
អតិថិជនក្នុងតំបន់នោះ អាចធ្វើប្រតិបត្តការធនាគារ ដោយខ្លួនឯង មិនចាំបាច់អញ្ចើញទៅសាខារងចាំតម្រង់ជួរទៀតទេ។
អតិថិជនរស់នៅក្នុងសង្កាត់ច្បារអំពៅនេះ អាចប្រើប្រាស់សេវាកម្មធនាគារដូចជា ដាក់ដក ប្រាក់ បើកកាតប្លាស្ទិកក្នុងស្រុក និងអន្តរជាតិ ឬដាក់មូលប្បទានបត្រ ដោយខ្លួនឯងផ្ទាល់ គ្រប់ពេលវេលា និងឥតគិតថ្លៃ។ ទីតាំងថ្មីនេះមានសន្តិសុខប្រចាំការគ្រប់ពេលវេលា ធានាថាបទពិសោធន៍របស់លោកអ្នកនឹងមានសុវត្ថិភាពបំផុត។
ទីតាំងស្វ័យសេវា ABA 24/7 សាខាច្បារអំពៅនេះ ចុះពីស្ពានព្រះមុនីវង្ស ស្ថិតនៅលើផ្លូវជាតិលេខ១ ភូមិព្រែក សង្កាត់ច្បារអំពៅទីមួយ ខណ្ឌច្បារអំពៅ (មានជ័យ) ទីក្រុងភ្នំពេញ។ អ្នកអាចស្វែងរកទីតាំងនៅ ទីនេះ។
ជាមួយទីតាំងស្វ័យសេវា ABA 24/7 សរុបចំនួន 46 ទូទាំងប្រទេស ABA បន្តផ្តល់សេវាកម្មធនាគារដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ដល់អតិថិជន។
សម្រាប់សំណួរ ឬចម្ងល់ផ្សេងៗ សូមទាក់ទងមកលេខ 1 800 203 203 (ប្រព័ន្ធទូរស័ព្ទឥតគិតថ្លៃសម្រាប់ការហៅទូរស័ព្ទក្នុងប្រទេសកម្ពុជា) ឬ ចូលទៅកាន់គេហទំព័រ ABA 24/7 ។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាកម្មធនាគារយើងខ្ញុំ។







