ABA សាខាម៉ៅសេទុងកាន់តែធំជាងមុន និងប្រសើរជាងមុន
02/May/2018
នៅថ្ងៃនេះធនាគារ ABA មានក្តីសោមនស្សរីករាយក្នុងការប្រកាសជាផ្លូវការនូវទីតាំងថ្មីនៃ ABA សាខាម៉ៅសេទុង ដោយមានកន្លែងអង្គុយប្រសើរជាងមុន, ទីតាំងរង់ចាំនិងបញ្ជរបម្រើអតិថិជនធំទូលាយជាងមុន, ព្រមទាំងចំណតយានយន្តធំទូលាយជាងមុន ដើម្បីឆ្លើយតបទៅនឹងកំណើនអតិថិជនជាបន្តបន្ទាប់របស់យើង។
សាខាម៉ៅសេទុងថ្មីនេះមានទីតាំងនៅអគារលេខ១២៩ កែងជ្រុងមហាវិថីម៉ៅសេទុងនិងផ្លូវ១១៣ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ តែ២៩០ម៉ែត្រទៅទិសខាងកើតនៃទីតាំងចាស់ប៉ុណ្ណោះ។
មានប្រសាសន៍ចំពោះការផ្លាស់ប្តូរទីតាំងនេះ លោក ម៉ី ប៉ូលីន នាយកផ្នែកអភិវឌ្ឍអាជីវកម្មរបស់ធនាគារ ABA បានថ្លែងថា៖ “ភាពងាយស្រួលរបស់អតិថិជន គឺជាអាទិភាពចំបងរបស់យើង។ ដូច្នេះយើងរីករាយខ្លាំងណាស់ដែលទីតាំងថ្មីនៃសាខានេះ នឹងបង្កើនប្រសិទ្ធភាពក្នុងការបម្រើអតិថិជន, បង្កភាពងាយស្រួលដល់អតិថិជនក្នុងធ្វើប្រតិបត្តិការគណនីនៅសាខាផ្ទាល់, និងផ្តល់មធ្យោបាយកាន់តែច្រើនដល់អតិថិជនក្នុងការប្រើសេវាធនាគារ ABA ដោយខ្លួនឯង”។ លោកក៏បានបន្ថែមទៀតថា៖ “យើងសង្ឃឹមថា អតិថិជនរបស់យើងនឹងរីករាយជាមួយទីតាំងថ្មី រួមជាមួយនឹងបរិយាកាសល្អ និងសេវាហិរញ្ញវត្ថុដ៏ទំនើបៗដែលយើងមានផ្តល់ជូននៅធនាគារ ABA”។
ដោយមានទំហំធំទ្វេរដង សាខាម៉ៅសេទុងថ្មីនេះក៏មានបំពាក់បន្ថែមម៉ាស៊ីន ATM និងទូដាក់ប្រាក់ និងបង្កើនចំនួនបញ្ជរបម្រើអតិថិជន ដែលនេះ អាចជួយបង្កឲ្យការបម្រើអតិថិជនកាន់តែមានប្រសិទ្ធភាពខ្ពស់។ លើសពីនេះ សាខាថ្មីនេះក៏មានបន្ទប់សម្រាប់ភ្ញៀវពិសេសនិងរាប់សាច់ប្រាក់ ដើម្បីបំពេញតម្រូវការឯកជនរបស់អតិថិជនថែមទៀតផង។
លោកអ្នកអាចអញ្ជើញទៅកាន់សាខាម៉ៅសេទុងរបស់យើងបាននៅអាសយដ្ឋានថ្មី នៅអគារលេខ១២៩ កែងជ្រុងមហាវិថីម៉ៅសេទុងនិងផ្លូវ១១៣ ឬទូរស័ព្ទទៅកាន់សាខាផ្ទាល់ តាមលេខ០៩៨ ២០៣ ៨០៩ សម្រាប់ព័ត៌មានបន្ថែម។