ធនាគារ​ ABA​ ឈ្នះ​ពានរង្វាន់​ពីរ​ ពី​កម្មវិធី​ Asian​ Banking​ and​ Finance​ Awards​ 2026

03/Jul/2026

aba asain banking 26 khaba asain banking 26 kh
aba asain banking 26 kh-2aba asain banking 26 kh-2
aba asain banking 26 kh-3aba asain banking 26 kh-3
aba asain banking 26 kh-4aba asain banking 26 kh-4
aba asain banking 26 kh-5aba asain banking 26 kh-5
aba asain banking 26 kh-6aba asain banking 26 kh-6

ភ្នំពេញ​ ថ្ងៃ​ទី​3​ ខែកក្កដា​ ឆ្នាំ​ 2026​ -​ ធនាគារ​ ABA​ មាន​មោទនភាព​ដែល​បាន​ទទួល​ពានរង្វាន់​ដ៏​មាន​កិត្យានុភាព​ចំនួន​ពីរ​ ពី​កម្មវិធី​ Asian​ Banking​ and​ Finance​ Awards​ (​ប្រទេស​សិង្ហ​បុរី​)​ រួម​មាន​ ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ដ៏​ឆ្នើម​ប្រចាំឆ្នាំ​ និង​ធនាគារ​បម្រើសេវា​ សាជីវកម្ម​ និង​វិនិយោគ​ដ៏​ឆ្នើម​ប្រចាំឆ្នាំ​។​ ពានរង្វាន់​ទាំងនេះ​ បញ្ជាក់​ជា​ថ្មី​ពី​សមត្ថភាព​ឆ្នើម​ឈានមុខ​យូរ​មក​ហើយ​របស់​ ABA​ ក្នុង​វិស័យ​ធនាគារ​នៅ​កម្ពុជា​ និង​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ចំពោះ​នវានុវត្តន៍​ ឧត្តមភាព​សេវាកម្ម​ និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​ទូលំទូលាយ​សម្រាប់​អតិថិជន​ជា​រូបវន្តបុគ្គល​ និង​អាជីវកម្ម​។​

​ឧត្តមភាព​សេវា​រូបវន្តបុគ្គល​

​ការ​ទទួលស្គាល់​ ABA​ ជា​ ធនាគារ​បម្រើសេវា​រូបវន្តបុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​ រយៈពេល​ប្រាំមួយ​ឆ្នាំ​ជាប់ៗ​គ្នា​ ជា​សក្ខីភាព​ថ្មី​បន្ថែម​ទៀត​ បញ្ជាក់​អំពី​ភាព​ឈាន​ជា​យូរ​មក​ហើយ​របស់​ ABA​ នៅ​ក្នុង​វិស័យ​ធនាគារ​ផ្នែក​រូបវន្តបុគ្គល​របស់​កម្ពុជា​ និង​សមត្ថភាព​របស់​ធនាគារ​ក្នុង​ការ​បន្ត​ផ្តល់​នូវ​បទ​ពិសោធ​សេវា​ធនាគារ​ទំនើប​ ដែល​តម្រូវ​តាម​អតិថិជន​។​

​ភាព​ជោគជ័យ​នេះ​ កើត​ចេញពី​អេកូ​ស៊ី​ស្ទែ​ម​រូបវន្តបុគ្គល​ដ៏​រឹង​មាំ​ រួម​មាន​ជា​អា​ទី៍​ បណ្តាញ​សាខា​ទូ​ទាំង​ ប្រទេស​ ហេ​ដ្ឋា​រចនា​សម្ពន្ធ​ស្វ័​យ​សេវា​ ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​ និង​ផ្លែ​ត​ហ្វ​ម​ធនាគារ​ឌី​ជី​ថ​ល​ដ៏​ទំនើប​។​ តួឯក​ដ៏​សំខាន់​នៃ​អេកូ​ស៊ី​ស្ទែ​ម​នេះ​ គឺ​ ABA​ Mobile​ ជា​កម្មវិធី​ធនាគារ​លើ​ទូរស័ព្ទ​ដៃ​ឈានមុខ​របស់​កម្ពុជា​ ដែល​បន្ត​ពង្រឹងសមត្ថភាព​ជាមួយ​នវានុវត្តន៍​ដូច​ជា​ មុខងារ​ណា​វី​ ដែល​ជា​ជំនួយការ​និម្មិត​ ដំណើរការ​ដោយ​បច្ចេកវិទ្យា​ AI,​ មុខងារ​វិភាគ​ ដែល​ជា​ជំនួយការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​ផ្ទាល់ខ្លួន​ និង​មុខងារ​តម្រូវ​តាម​អតិថិជន​ ដែល​ឆ្លើយ​តប​តាម​តម្រូវការ​ថ្មីៗ​របស់​អតិថិជន​។​

​ភាព​នាំមុខ​លើ​ផ្នែក​សាជីវកម្ម​

ABA​ ទទួល​បាន​ពាន​ ធនាគារ​បម្រើសេវា​សាជីវកម្ម​ និង​វិនិយោគ​ឆ្នើម​ប្រចាំឆ្នាំ​ ជា​លើក​ដំបូង​ ពី​ Asian​ Banking​ and​ Finance​ ដែល​ទទួលស្គាល់​លើ​ការ​ពង្រីក​ និង​ការ​រីក​ចម្រើន​ជា​បន្តបន្ទាប់​នៃ​សេវា​ធនាគារ​សាជីវកម្ម​របស់​ ABA​ ព្រមទាំង​សមត្ថភាព​ក្នុង​ការ​ផ្តល់​ជូន​ដំណោះស្រាយ​ហិរញ្ញវត្ថុ​កម្រិត​ខ្ពស់​ សម្រាប់​អាជីវកម្ម​តូច​ធំ​គ្រប់​ប្រភេទ​។​

​បច្ចុប្បន្ន​ ABA​ មាន​ផ្តល់​សេវាកម្ម​ដូច​ជា​ កម្ចី​សាជីវកម្ម​ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម​ ការ​គ្រប់គ្រង​សាច់ប្រាក់​ សេវាកម្ម​ Escrow​ និង​សេវា​ធនាគារ​ឌី​ជី​ថ​លតា​មរយៈ​ផ្លែ​ត​ហ្វ​ម​ ABA​ Business​ ដោយ​ជួយ​ដល់​ក្រុមហ៊ុន​បង្កើន​ប្រសិទ្ធភាព​ គ្រប់គ្រង​ហានិភ័យ​ និង​គាំទ្រ​ដល់​ការ​រីក​ចម្រើន​យូរអង្វែង​។​

​លើស​ពី​ការ​ផ្ដល់​សេវា​ធនាគារ​ស្ដង់ដារ​ ABA​ បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​យូរអង្វែង​របស់​កម្ពុជា​ តាម​រយៈ​ ការ​វិនិយោគ​ និង​ហិរញ្ញប្បទាន​យុទ្ធសាស្ត្រ​។​ ក្នុង​ឆ្នាំ​នោះ​ផង​ដែរ​ ធនាគារ​បាន​ក្លាយជា​អ្នក​វិនិយោគ​ធំ​ជាងគេ​ នៃ​សញ្ញា​បណ្ណ​បៃតង​ និង​សញ្ញា​បណ្ណ​កសិកម្ម​ដំបូង​គេ​បង្អស់​របស់​កម្ពុជា​ ព្រមទាំង​គាំទ្រ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ធំៗ​ និង​គម្រោង​ថាមពល​កកើត​ឡើង​វិញ​ តាម​រយៈ​ហិរញ្ញប្បទាន​គម្រោង​។​

​គំនិត​ផ្តួចផ្តើម​ទាំងនេះ​ គូសបញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ ចំពោះ​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​ និង​តួនាទី​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​កំណើនសេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​យូរអង្វែង​។​

​លោក​ Askhat​ Azhikhanov​ នាយក​ប្រតិបត្តិ​នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ពានរង្វាន់​ទាំង​ពីរ​នេះ​ ទទួលស្គាល់​នូវ​សមត្ថភាព​របស់​យើងខ្ញុំ​ ក្នុង​ការ​ផ្តល់​បទ​ពិសោធ​ធនាគារ​ល្អ​ឯក​សម្រាប់​អតិថិជន​ជា​រូបវន្តបុគ្គល​រាប់​លាន​នាក់​ ខណៈ​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ជូន​អាជីវកម្ម​តូច​ធំ​គ្រប់​ប្រភេទ​ដែល​គាំទ្រ​ដល់​ការ​វិនិយោគ​ ការ​រីក​ចម្រើន​និង​វឌ្ឍនភាព​សេដ្ឋកិច្ច​យូរអង្វែង​ របស់​កម្ពុជា​”​។​

“​យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​គ្រប់​រូប​សម្រាប់​ទំនុកចិត្ត​ និង​សូម​អរគុណ​ដល់​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​សម្រាប់​ការ​បំពេញការងារ​បាន​យ៉ាង​ល្អ​ប្រសើរ​។​ ការ​ទទួលស្គាល់​ទាំងនេះ​ គឺជា​កម្លាំង​បន្ថែម​ ដែល​ជំរុញ​ឲ្យ​យើងខ្ញុំ​បន្ត​វិនិយោគ​ទៅ​លើ​ធនធានមនុស្ស​ បច្ចេកវិទ្យា​ និង​អេកូ​ស៊ី​ស្ទែ​ម​ ដើម្បី​យើងខ្ញុំ​មាន​សមត្ថភាព​បន្ថែម​ក្នុង​ការ​ផ្ដល់​គុណ​តម្លៃ​កាន់តែ​ប្រសើរ​ ព្រមទាំង​រួមចំណែក​ដល់​វឌ្ឍនភាព​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​របស់​កម្ពុជា​”​ ។​

​ឆ្ពោះទៅ​មុខ​

​ដោយ​ផ្អែក​លើ​ភាព​នាំមុខ​លើ​សេវា​រូបវន្តបុគ្គល​ និង​ការ​បន្ដ​ពង្រីក​សមត្ថភាព​សេវា​ធនាគារ​សាជីវកម្ម​ ABA​ បន្ត​ប្តេជ្ញា​ផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ប្រកបដោយ​ន​វា​នុ​វត្ត​ ដើម្បី​បន្ត​ផ្តល់​នូវ​សេវាកម្ម​តាម​តម្រូវការ​ថ្មីៗ​អតិថិជន​គ្រប់ៗ​រូប​។​

​តាម​រយៈ​ការ​បន្ត​វិនិយោគ​លើ​បច្ចេកវិទ្យា​ និង​ពង្រឹងសមត្ថភាព​បម្រើសេវា​ធនាគារ​ទាំង​ក្នុង​ផ្នែក​រូបវន្តបុគ្គល​ និង​សាជីវកម្ម​ ABA​ នឹង​បន្ត​ក្លាយជា​ដៃគូ​ហិរញ្ញវត្ថុ​ជាទី​ទុកចិត្ត​របស់​លោក​អ្នក​ ដែល​ពង្រឹងសមត្ថភាព​អតិថិជន​ គាំទ្រ​អាជីវកម្ម​ និង​រួមចំណែក​ដល់​វិបុលភាព​យូរអង្វែង​របស់​កម្ពុជា​។