ABA ប្តូរទីតាំងសាខាខេត្តត្បូងឃ្មុំ ទៅកាន់ទីតាំងធំជាងមុន
19/Jan/2026
ធនាគារ ABA បានប្តូរទីតាំង សាខាខេត្តត្បូងឃ្មុំរបស់ខ្លួន ទៅកាន់ទីតាំងធំជាងមុន និងប្រសើរជាងមុន ដោយសម្រេចបាននូវជំហានថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការនាំសេវាហិរញ្ញវត្ថុទំនើប ងាយស្រួលប្រើប្រាស់ ឲ្យកាន់តែកៀកប្រជាសហគមន៍នៅទូទាំងប្រទេសកម្ពុជា។ ទីតាំងថ្មីនេះ ត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការដ៏សម្បូរបែបដែលបន្ដកើនឡើងជាលំដាប់ ជាមួយសេវាធនាគារកាន់តែទំនើប មានផាសុកភាព និងប្រសិទ្ធភាពសម្រាប់អតិថិជន។
ទីតាំងថ្មី ពង្រឹងបទពិសោធអតិថិជន ជាមួយហេដ្ឋរចនាសម្ពន្ធកាន់តែប្រសើរ និងសមត្ថភាពពង្រីកបន្ថែម ដោយមានកន្លែងអង្គុយរង់ចាំធំទូលាយប្រកបដោយផាសុកភាព, បន្ទប់ VIP ធំជាងមុន, ចំណតសមរម្យ និងបុគ្គលិកវិជ្ជាជីវៈ ដែលរង់ចាំឆ្លើយតបរាល់ចម្ងល់ និងសេវាកម្មនានាជូនអតិថិជន។
កន្លែងស្វ័យសេវាប្រចាំសាខាដែលដំណើរការ 24/7 មានការពង្រីកបន្ថែម ដោយបំពាក់នូវម៉ាស៊ីនទំនើបៗដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM) ម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ដែលអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការនានាដោយរលូន គ្រប់ពេលវេលា ។ ទីតាំងថ្មីនេះ ក៏មាន ម៉ាស៊ីនបើកកាត ដែលអាចឲ្យអតិថិជនបើកកាតអន្តរជាតិ (Visa, Mastercard, UPI) និងកាត CSS ភ្លាមៗតាម ABA Mobile។
ABA សាខាខេត្តត្បូងឃ្មុំ ស្ថិតនៅទល់មុខទីតាំងចាស់ នៅក្បាលដីលេខ 821 ផ្លូវជាតិលេខ 7 ភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ លោកអ្នកអាចស្វែងរកទីតាំង នៅទីនេះ ។
សាខានេះ បើកបម្រើអតិថិជនរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8ព្រឹក ដល់ 4ល្ងាច និង អាចទាក់ទងតាមលេខទូរស័ព្ទ 098 203 769 ។
យើងខ្ញុំសូមស្វាគមន៍អតិថិជនមកកាន់ ABA សាខាខេត្តត្បូងឃ្មុំ និងទទួលយកភាពងាយស្រួលនៃការប្រើប្រាស់សេវាធនាគារនៅទីតាំងថ្មីនេះ។











