ABA​ ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ GiftCard​ លើ​កម្មវិធី​ ABA​ Mobile​ នាំ​មក​នូវ​បទ​ពិសោធ​ផ្ញើ​កាដូ​ឌី​ជី​ថ​ល​ភ្លាមៗ​ នៅ​កម្ពុជា​

09/Apr/2026

aba giftcard dt kh

ធនាគារ​ ABA​ បាន​ដាក់​ដំណើរការ​មុខងារ​ GiftCard​ ដែល​ជា​មុខងារ​ថ្មី​នៅ​លើ​កម្មវិធី​ ABA​ Mobile​ បង្កើត​ឡើង​ដើម្បី​ធ្វើ​ឲ្យ​ការ​ផ្ញើ​កាដូ​មាន​ភាព​សាមញ្ញ​ រហ័ស​ទាន់ចិត្ត​ និង​មាន​លក្ខណៈ​ឌី​ជី​ថ​ល​ពេញលេញ​។​

​តាម​រយៈ​មុខងារ​ GiftCard​ អ្នក​ប្រើប្រាស់​អាច​ជ្រើសរើស​ហាង​ល្បីៗ​ជា​ច្រើន​ រួម​មាន​ ភោជនីយដ្ឋាន​/​អាហារ​ដ្ឋា​ន​ ហាង​កាហ្វេ​ សណ្ឋាគារ​ កន្លែង​ស្ប៉ា​ ហាង​លក់​សម្ភារៈ​សិក្សា​ និង​ហាង​ជា​ច្រើន​ទៀត​ -​ រួច​ផ្ញើ​ជា​កាដូ​ដ៏​មាន​អត្ថន័យ​ទៅ​កាន់​មិត្តភក្តិ​ ក្រុម​គ្រួសារ​ ឬ​អ្នក​រួមការ​ងារ​ភ្លាមៗ​ ត្រឹមតែ​ពីរ​បី​ប៉ក់​ប៉ុណ្ណោះ​។​

​មុខងារ​នេះ​ មាននៅ​ក្នុង​កំណែ​ចុង​ក្រោយ​របស់​ ABA​ Mobile​ និង​អាច​ចូល​ប្រើ​បាន​ពី​ផ្នែក​ មី​នី​អេប​ ឬ​ប៊ូ​តុង​ កាដូ​។​ ផ្ញើ​ GiftCard​ គឺ​លឿន​ស្រួល​ -​ អ្នក​ផ្ញើ​ អាច​ជ្រើសរើស​អ្នក​ទទួល​ពី​ “​គំរូ​ទូទាត់​ប្រចាំ​”​ របស់​ខ្លួន​ ឬ​ផ្ញើ​ GiftCard​ តាម​អេប​ឆាត​ណាមួយ​។​ GiftCard​ នីមួយៗ​នឹង​ត្រូវ​ផ្ញើ​ជូន​ដោយ​សុវត្ថិភាព​ជា​ទម្រង់​កូដ​ QR​ Code​ ឌី​ជី​ថ​ល​ ដែល​អាច​ទទួល​ និង​ប្រើប្រាស់​បាន​គ្រប់ពេលវេលា​។​

​របៀប​ប្រើប្រាស់​មុខងារ​ GiftCard

​សម្រាប់​អ្នក​ផ្ញើ​៖

  • ចូល​ទៅ​កាន់​កម្មវិធី​ ABA​ Mobile,​ ចុច​ប៊ូ​តុង​ កាដូ​ ឬ​ មី​នី​អេប​ បន្ទាប់​មក​ចុច​ពាក្យ​ GiftCard
  • ​ជ្រើសរើស​ហាង​ និង​ចំនួន​ទឹកប្រាក់​
  • តុបតែង​កាដូ​ ដោយ​ជ្រើសរើស​ ម៉ូត​កាដូ​ និង​សរសេរ​ពាក្យពេចន៍​
  • ជ្រើសរើស​ភាគី​ទទួល​ ឬ​ផ្ញើ​ជា​កូដ​ QR​ តាម​អេប​ឆាត​
  • បញ្ជាក់​ការ​ទូទាត់​ ដើម្បី​ផ្ញើ​ភ្លាមៗ​។​

​សម្រាប់​អ្នក​ទទួល​៖

  • ទទួល​ GiftCard​ ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ ឬ​តាម​កូដ​ QR
  • ​ប្រសិនបើ​អ្នក​ទទួល​បានជា​កូដ​ QR​ សូម​ស្គែ​ន​កូដ​នេះ​ ជាមួយ​កម្មវិធី​ ABA​ Mobile​ ដើម្បី​ទទួលយក​
  • GiftCard​ ទាំងអស់​នឹង​ត្រូវ​រក្សា​ទុក​ក្នុង​ ABA​ MyPass​ (​ស្ថិត​នៅ​ផ្នែក​ខាងស្តាំ​ខាងលើ​នៃ​អេ​ក្រង់​ដើម​)
  • ប្រើ​ GiftCard​ ដើម្បី​ទិញ​អីវ៉ាន់​ ឬ​ទូទាត់​ថ្លៃ​សេវាកម្ម​របស់​អាជីវករ​ដែល​មាន​ម៉ាក​សញ្ញា​នៅ​លើ​ GiftCard​ នោះ​ –​ មិន​ថា​ ទូទាត់​នៅ​ហាង​ផ្ទាល់​,​ អន​ឡាញ​ ឬ​ការ​ទូទាត់​វិក្កយបត្រ​។​

​ការ​ពង្រីក​បទ​ពិសោធ​ឌី​ជី​ថ​ល​ប្រចាំ​ថ្ងៃ​

​ជាមួយនឹង​ការ​ដាក់​ឲ្យ​ប្រើប្រាស់​មុខងារ​ GiftCard​ នេះ​ ធនាគារ​ ABA​ បន្ត​ពង្រីក​ប្រព័ន្ធ​អេកូ​ស៊ី​ស្ទែ​ម​ឌី​ជី​ថ​ល​របស់​ខ្លួន​ ដោយ​ផ្តល់​ជូន​អតិថិជន​នូវ​មធ្យោបាយ​ថ្មីៗ​ក្នុង​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ ការ​ចែករំលែក​ និង​ការ​ធ្វើ​ប្រតិបត្តិការ​។​ មុខងារ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ ABA​ ក្នុង​ការ​ផ្តល់​នូវ​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ និង​ងាយស្រួល​ ដែល​ជួយ​លើកកម្ពស់​គុណភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ ព្រមទាំង​គាំទ្រ​ដល់​វឌ្ឍនភាព​ឌី​ជី​ថ​ល​កម្ពុជា​ដែល​បន្ដ​រីក​ចម្រើន​ទៅ​មុខជា​លំដាប់​។