ABA ទទួលបាន 10ពាន ពីក្រុមហ៊ុន VISA ដោយគូសបញ្ជាក់ពីឧត្តមភាពនាំមុខនៃការទូទាត់ឌីជីថល
27/Feb/2026

ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា ទទួលបានពានរង្វាន់ឧត្តមភាពចំនួន 10 ពីក្រុមហ៊ុន VISA ដែលជាក្រុមហ៊ុនផ្តល់សេវាទូទាត់ឌីជីថលឈានមុខរបស់ពិភពលោក។ សមិទ្ធផលនេះ បានឆ្លុះបញ្ចាំងពីភាពនាំមុខរបស់ ABA ក្នុងការជំរុញការទូទាត់ឌីជីថលតាមកាត និងបរិយាបន្នហិរញ្ញវត្ថុនៅទូទាំងប្រទេស។
រៀបចំឡើងក្នុងព្រឹត្តិកាណ៍ VISA Client Appreciation Event ពានរង្វាន់ទាំងនេះ បានទទួលស្គាល់ ការរួមចំណែករបស់ធនាគារដៃគូ ក្នុងការពង្រីកផលិតផល VISA។ ABA ទទួលបានពាន ក្រោមប្រភេទផ្សេងៗរួមមាន៖
- Best Visa Product Launch of the Year 2025
- Leadership in Active Cards Growth Rate 2025
- Leadership in Active Net New Merchant Acceptance Location 2025
- Leadership in Consumer Credit Payment Volume 2025
- Leadership in Consumer Debit Payment Volume 2025
- Leadership in Credit Activation Rate 2025
- Leadership in Debit Activation Rate 2025
- Leadership in Transaction Per Active TID 2025
- Leadership in Spend per Active Card for Visa Debit in Affluent Segment 2025
- Leadership in Spend Per Active Card for Visa Credit in Affluent Segment 2025
លោក Sanzhar Abdullayev នាយកកាត និងសេវាទូទាត់អេឡិកត្រូនិក មានប្រសាសន៍ថា៖ “នេះជាកិត្តិយសយ៉ាងក្រៃលែងរបស់យើងខ្ញុំដែលតែងតែទទួលបានពានរង្វាន់ទាំងនេះ ជាច្រើនឆ្នាំជាប់ៗគ្នាកន្លងមក ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើងខ្ញុំចំពោះ គុណភាពសេវាកម្ម និងបង្កើនការពេញចិត្តរបស់អតិថិជន”។
លោកក៏បានបន្ថែមថា “ពានរង្វាន់ទាំងនេះ បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់យើងខ្ញុំក្នុងការផ្តល់ដំណោះស្រាយសេវាធនាគារនវានុវត្ត និងពង្រឹងជំហររបស់ខ្លួនក្នុងអេកូស៊ីស្ទែមកាតទូទាត់នៅប្រទេស”។
ការទទួលស្គាល់ជាលំដាប់របស់ ABA ពីក្រុមហ៊ុន VISA ត្រូវបានពង្រឹងបន្ថែមទៀតតាមរយៈនវានុវត្តន៍របស់ខ្លួន - ការដាក់ដំណើរការនៃម៉ាស៊ីនបើកកាតដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា និងកាតអន្ដរជាតិមានរំលេចរូបសិល្បករខ្មែរ VannDa VISA Limited Edition Debit Card។ ភាពលេចធ្លោទាំងនេះ រួមជាមួយនឹងការពង្រីកជាលំដាប់នៃម៉ាស៊ីនទូទាត់ POS និងបណ្ដាញទទួលទូទាត់តាមកាត បានបង្កើនភាពងាយស្រួលសម្រាប់អតិថិជន ព្រមទាំងតួនាទីរបស់ ABA ក្នុងការពង្រឹងសុវត្ថិភាពការទូទាត់តាមកាត។

