ABA​ សាខា​ត្រាំកក់​ ប្ដូរ​ទីតាំង​ថ្មី​ ដើម្បី​បម្រើ​សេវា​ធនាគារ​កាន់តែប្រសើរ​ជូនដល់អតិថិជន

29/Aug/2022

ABA relocate Tram KaK Branch khABA relocate Tram KaK Branch kh
ABA relocate Tram KaK Branch kh 1ABA relocate Tram KaK Branch kh 1
ABA relocate Tram KaK Branch kh 3ABA relocate Tram KaK Branch kh 3
ABA relocate Tram KaK Branch kh 4ABA relocate Tram KaK Branch kh 4

ធនាគារ​ ABA​ មាន​សេចក្ដី​សោមនស្ស​រីករាយ​ សូម​ប្រកាស​ប្ដូរ​ទីតាំង​ សាខា​ត្រាំកក់​របស់​ខ្លួន​ដែល​ផ្ដល់​នូវ​ការ​ប្រើ​ ផលិតផល​ និង​សេវាកម្ម​ទំនើប​ពេញលេញ​ជូន​អតិថិជន​។​ នៅទីតាំង​ថ្មី​នេះ​ មាន​ស្វ័​យ​សេវា​ធំ​ជាង​មុន​ កន្លែង​អង្គុយ​រង់ចាំ​ប្រកបដោយ​ផាសុកភាព​ ចំណត​ធំ​ទូលាយ​ និង​បន្ថែម​បុគ្គលិក​កាន់តែ​ច្រើន​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​កំណើន​អតិថិជន​កំពុង​តែ​កើនឡើង​។​ លើស​ពី​នេះ​ ឥឡូវ​ សាខា​ក៏​បាន​រៀបចំ​បន្ទប់​ VIP​ ធំ​ជាង​មុន​ សម្រាប់​ឯកជន​ភាព​របស់​អតិថិជន​ផង​ដែរ​។​ ​

លោក​ ផាត់​ បូ​រី​ ប្រធាន​សាខា​ស្រុក​ មាន​ប្រសាសន៍​ថា​៖​ “​យើងខ្ញុំ​បន្ដ​ផ្ដល់​នូវ​ ដំណោះស្រាយ​សេវា​ធនាគារ ​ដ៏​ទំនើប​ និង​ងាយស្រួល​បំផុត​ ជូន​ដល់​អតិថិជន​។​ ហើយ​យើងខ្ញុំ​ជឿជាក់​ ថា​សាខា​ថ្មី​នេះ​នឹង​ពង្រឹង​ការ​ចូល​ប្រើប្រាស់​ផលិត ផល​ និង​សេវាកម្ម​របស់​យើង​ពីសំណាក់អតិថិជន កាន់តែ​ប្រសើរ​ឡើង​ ផង​ដែរ​។​” ​

ស្វែងរក​ទីតាំង​សាខា​ត្រាំកក់​ នៅ​អាសយដ្ឋាន​ថ្មី​៖​ ផ្លូវជាតិ​លេខ​ ៣​ ភូមិ​ព្រៃ​រំដេង​ ឃុំ​អង្គតាសោម​ ស្រុក​ត្រាំកក់​ ខេត្តតាកែវ​ ឬទាក់ទងទៅ​សាខា​ដោយ​ផ្ទាល់​តាមរយៈ​លេខ​ 098​ 630​ 166​ សម្រាប់​ព័ត៌មាន​បន្ថែម​។​ ចុច​ ​ទី​នេះ​​ សម្រាប់​ទីតាំង​។

​​យើងខ្ញុំ​សូម​ស្វាគមន៍​អតិថិជន​មក​កាន់​សាខា​ត្រាំកក់​ទីតាំង​ថ្មី​របស់​ធនាគារ​ ABA!​