ABA​ សហការ​ជាមួយ​ BizAdvisor​ ដើម្បី​ផ្សព្វផ្សាយ​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ដល់​ពាណិជ្ជករ​

17/Oct/2022

ABA​ teams​ up​ with​ BizAdvisor​ detail4 khABA​ teams​ up​ with​ BizAdvisor​ detail4 kh
ABA​ teams​ up​ with​ BizAdvisor​ thumb khABA​ teams​ up​ with​ BizAdvisor​ thumb kh
ABA​ teams​ up​ with​ BizAdvisor​ detail khABA​ teams​ up​ with​ BizAdvisor​ detail kh
ABA​ teams​ up​ with​ BizAdvisor​ detail1 khABA​ teams​ up​ with​ BizAdvisor​ detail1 kh
ABA​ teams​ up​ with​ BizAdvisor​ detail2 khABA​ teams​ up​ with​ BizAdvisor​ detail2 kh
ABA​ teams​ up​ with​ BizAdvisor​ detail3 khABA​ teams​ up​ with​ BizAdvisor​ detail3 kh

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​កម្ពុជា​ធំ​បំផុត​1​ បាន​សហការ​ជាមួយ​ BizAdvisor​ ដែល​ជា​ក្រុមហ៊ុន​ក្នុងស្រុក​ផ្ដល់​សេវាកម្ម​លើ​កម្មវិធី​គ្រប់គ្រង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដើម្បី​ផ្សព្វផ្សាយ​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​ដល់​ពាណិជ្ជករ​។​ ​

កិច្ចប្រជុំ​រវាង​ស្ថាប័ន​ទាំង​ពីរ​ បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​ 13​ ខែតុលា​ នៅ​ការិយាល័យ​កណ្ដាល​ធនាគារ​ ABA​។​ លោក​ Zokhir​ Rasulov​ នាយក​ឌី​ជី​ថ​ល​ ABA​ និង​លោក​ ម៉​ង់​ វណ្ណ​ឌី​ ស្ថាបនិក​ និង​ជានា​យក​ប្រតិបត្តិ​ BizAdvisor​ បាន​គូសបញ្ជាក់​ពី​សារៈសំខាន់​នៃ​កិច្ចសហការ​បន្ថែម​ក្នុង​ការ​ផ្ដល់​ជូន​ដំណោះស្រាយ​ទូទាត់​ទំនើប​ដល់​អតិថិជន​ ក៏​ដូច​ជា​បណ្ដា​អាជីវកម្ម​នានា​។​ ​

អតិថិជន​ BizAdvisor​ អាច​ទទួល​ប្រាក់​ទូទាត់​ពី​អតិថិជន​របស់​ខ្លួន​តាម​រយៈ​ PayWay​ ដែល​ជា​ផ្លែ​ត​ហ្វ​ម​ទូទាត់​អន​ឡាញ​ងាយស្រួល​ និង​មាន​សុវត្ថិភាព​របស់​ធនាគារ​ ABA​។​ ​

ផ្លែ​ត​ហ្វ​ម​ PayWay​ គាំទ្រ​ដល់​បណ្ដា​ក្រុមហ៊ុន​ និង​អាជីវកម្ម​ជា​ច្រើន​ ដែល​ជួយ​បង្កើន​ចំណូល​ និង​ការ​លក់ដូរ​អន​ឡាញ​របស់​ពួក​គាត់​។​ ផ្លែ​ត​ហ្វ​ម​នេះ​ ដំណើរការ​ការ​ទូទាត់​បែប​ឌី​ជី​ថ​ល​រាប់​លាន​ប្រតិបត្តិការ​ តាម​រយៈ​មុខងារ​ ABA​ PAY​ KHQR​ របស់​ខ្លួន​ Alipay​ និង​ WeChat​ ព្រមទាំង​ទទួល​ទូទាត់​តាម​កាត​ Visa,​ Mastercard,​ UnionPay​ និង​ JCB​ ផង​ដែរ​។

​សូម​ចូល​ទៅ​កាន់​វិ​ប​សាយ​ PayWay ឬ​ទំនាក់ទំនង​តាម​ប្រព័ន្ធ​ទូរស័ព្ទ​ឥត​គិតថ្លៃ​ ABA​ តាម​លេខ​ទូរស័ព្ទ​ 1​ 800​ 203​ 203​ (​សម្រាប់​ការ​ហៅ​ក្នុង​ប្រទេស​កម្ពុជា​)​ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ផ្លែ​ត​ហ្វ​ម​ទូទាត់​អន​ឡាញ​ PayWay​។​

1​ ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។