ABA រួមចំណែកលើកកម្ពស់ប្រាក់រៀល តាមរយៈ ព្រឹត្តិការណ៍ ជិះកង់របស់សមាគមធនាគារនៅកម្ពុជា ឆ្នាំ២០២៤
28/Nov/2024
ក្នុងដំណើរការលើកកម្ពស់រូបិយប័ណ្ណជាតិ ធនាគារ ABA មានកិត្តិយសបន្តការគាំទ្រ ព្រឹត្តិការណ៍ជិះកង់របស់សមាគមធនាគារនៅកម្ពុជា (Bankers’ Cycling 2024) ក្នុងនាមជា Diamond Sponsor។ កម្មវិធីឆ្នាំនេះ បានប្រព្រឹត្តឡើងនៅថ្ងៃទី24 ខែវិច្ឆិកា ក្នុងតំបន់ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុហ៍ ខេត្តកំពង់ធំ។
រៀបចំឡើងដោយសហព័ន្ធកីឡាទោចក្រយានកម្ពុជា គាំទ្រដោយធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា (ABC) ព្រឹត្តិការណ៍នេះបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល និងផ្សព្វផ្សាយអំពីនិរន្តរភាពនៃវិស័យធនាគារ។
ព្រឹត្តិការណ៍នេះ ទទួលបានអ្នកចូលរួមប្រមាណ 500 នាក់ ពីសមាជិកសមាគម និងភាគីពាក់ព័ន្ធផ្សេងៗ ក្នុងនោះក៏រួមមានបុគ្គលិក ABA ដែលបានជាប់ចំណាក់ថ្នាក់ក្នុងចំណោមម្ចាស់ជ័យលាភីទាំង 5 នាក់ មកពីសាខាខេត្តកំពង់ធំ និងសាខាស្រុកបារាយណ៍។
ABA នឹងបន្តគាំទ្រការផ្តួចផ្តើមដែលបង្ហាញពីសាមគ្គីភាពក្នុងវិស័យហិរញ្ញវត្ថុ និងលើកកម្ពស់ការប្រើប្រាស់រូបិយប័ណ្ណជាតិ។






