ABA​ គាំទ្រ​សហគ្រិន​ស្ដ្រី​ តាម​រយៈ​ការ​ឧបត្ថម្ភ​ក្នុង​កម្មវិធី​ ពិព័រណ៍​ផលិតផល​សហគ្រិន​ស្ត្រី​ 2023

03/Apr/2023

ABA CWEA expo 2023 ND-KH4ABA CWEA expo 2023 ND-KH4
ABA CWEA expo 2023 ND-KH6ABA CWEA expo 2023 ND-KH6
ABA CWEA expo 2023 NT-KHABA CWEA expo 2023 NT-KH
ABA CWEA expo 2023 ND-KH7ABA CWEA expo 2023 ND-KH7
ABA CWEA expo 2023 ND-KH3ABA CWEA expo 2023 ND-KH3

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​មួយ​នៅ​កម្ពុជា​1 មាន​មោទនភាព​ ដែល​បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​មួយ​ នៅ​ក្នុង​កម្មវិធី​ ពិព័រណ៍​ផលិតផល​សហគ្រិន​ស្ត្រី​ 2023​ (CWEA​ Expo)​។​ ពិព័រណ៍​នេះ​ បាន​ប្រព្រឹត្ត​ទៅ​ ពី​ថ្ងៃ​ទី​ 29​ ដល់​ 31​ ខែមីនា​ ឆ្នាំ​ 2023​ នៅ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ រាជធានី​ភ្នំពេញ​។​ ​

ពិព័រណ៍​ផលិតផល​សហគ្រិន​ស្ត្រី​ ដែល​មាន​រយៈពេល​ 3​ ថ្ងៃនេះ​ ធ្វើ​ឡើង​ក្នុង​គោលបំណង​គាំទ្រ​ និង​បង្កើន​ភាព​អង់អាច​របស់​សហគ្រិន​ស្ដ្រី​ ដោយ​ផ្ដល់​ទីតាំង​ (​ស្តង់​)​ មួយ​ ដើម្បី​ឲ្យ​ពួក​គាត់​ដាក់​បង្ហាញ​ផលិតផល​ និង​សេវាកម្ម​របស់​ខ្លួន​,​ ផ្លាស់​ប្ដូរ​មតិយោបល់​ និង​កសាង​បណ្ដាញ​ និង​ទំនាក់ទំនង​ ក្នុង​ចំណោម​សហគ្រិន​ស្ដ្រី​ផង​ដែរ​។​ ពិព័រណ៍​នេះ​មាន​ស្ដង់​ប្រមាណ​ 100​ ដែល​អនុញ្ញាត​ឲ្យ​សហគ្រាស​ ដែល​គ្រប់គ្រង​ដោយ​ស្ដ្រី​ ដាក់​បង្ហាញ​ផលិតផល​ដែល​មានគុណ​ភាព​ខ្ពស់​។

​​ក្នុង​នាម​ជា​ Gold​ Sponsor​ ធនាគារ​ ABA​ បាន​គាំទ្រ​កម្មវិធី​នេះ​ និង​លើកកម្ពស់​សហគ្រិនភាព​ស្ដ្រី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ការ​ចូលរួម​របស់​ធនាគារ​ ក៏​បាន​បង្ហាញ​នូវ​ឆន្ទៈ​របស់​ខ្លួន​ ក្នុង​ការ​គាំទ្រ​សហគមន៍​ និង​សហគ្រិន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ក៏​ដូច​ជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​ធនាគារ​ ក្នុង​ការ​លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ ប្រកបដោយ​ចីរភាព​ និង​សមភាព​យេ​ន​ឌ័​រ​។​ ​

លោកស្រី​ ធា​ម​ រមណីយ​ នាយិកា​ទំនាក់ទំនង​គូភាគី​ និង​ប្រធាន​គ្រប់គ្រង​តំបន់​ នៃ​ធនាគារ​ ABA​ មាន​ប្រសាសន៍​ថា​ “​ធនាគារ​ ABA​ មាន​កិត្តិយស​ក្រៃ​លែង​ ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ពិព័រណ៍​ផលិតផល​សហគ្រិន​ស្ត្រី​ 2023​ នេះ​ និង​មានឱកាស​ក្នុង​ការ​លើកកម្ពស់​សហគ្រិនភាព​ស្ដ្រី​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។​” ​

លោកស្រី​បាន​បន្ដ​ថា​ “​យើងខ្ញុំ​យល់​ថា​ ការ​គាំទ្រ​សហគមន៍​មូលដ្ឋាន​ ក៏​ដូច​ជា​សហគ្រិន​នៅ​ក្នុង​ប្រទេស​ ពិតជា​មាន​សារៈសំខាន់​ ហើយ​យើងខ្ញុំ​នៅ​តែ​ប្ដេជ្ញា​រួមចំណែក​ ដល់​កំណើនសេដ្ឋកិច្ច​ និង​សមភាព​យេ​ន​ឌ័​រ​នៅ​ក្នុង​ប្រទេស​”​។​

1​ ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។