ABA​ គាំទ្រ​កម្មវិធី​ពិនិត្យ​សុខភាព​ និង​ព្យាបាលជំងឺ​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ (TYDA)​ ក្នុង​ខេត្តកណ្ដាល​

20/Sep/2022

ABA​ supports​ TYDA’s​ Health​ Check-up news_Th_KHABA​ supports​ TYDA’s​ Health​ Check-up news_Th_KH
ABA​ supports​ TYDA’s​ Health​ Check-up news_dt1_KHABA​ supports​ TYDA’s​ Health​ Check-up news_dt1_KH
ABA​ supports​ TYDA’s​ Health​ Check-up news_dt2_KHABA​ supports​ TYDA’s​ Health​ Check-up news_dt2_KH
ABA​ supports​ TYDA’s​ Health​ Check-up news_dt3_KHABA​ supports​ TYDA’s​ Health​ Check-up news_dt3_KH
ABA​ supports​ TYDA’s​ Health​ Check-up news_dt4_KHABA​ supports​ TYDA’s​ Health​ Check-up news_dt4_KH
ABA​ supports​ TYDA’s​ Health​ Check-up news_dt5_KHABA​ supports​ TYDA’s​ Health​ Check-up news_dt5_KH

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1​ បាន​គាំទ្រ​ដល់​យុទ្ធនាការ​ចុះ​ពិនិត្យ​សុខភាព​ និង​ព្យាបាល​ជំងឺ ដោយ​ឥត​គិតថ្លៃ​ របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​ (TYDA)​ ជូន​ប្រជាពលរដ្ឋ​ក្នុង​ឃុ​សំរោង​ធំ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ ប្រមាណ​ 3000​ នាក់​ កាលពី​ថ្ងៃ​ទី​17​ ខែកញ្ញា​ ឆ្នាំ​2022​ ។​ ​

កម្មវិធី​នេះ​ ត្រូវ​បាន​ចូលរួម​ដោយ​តំណាង​ TYDA​ អភិបាលខេត្ត​កណ្ដាល​ អាជ្ញាធរ​ដែនដី​ យុវជន​កាយ​រិ​ទ្ធ​ យុវ​ជ​កាកបាទក្រហម​ យុវជន​ស​.​ស​.​យ​.​ក​ និស្សិត​សមាគម​អាហារូបករណ៍​ អ​.​ម​.​ត​ និង​ផ្នែក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀត​។​ ​

ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ បាន​ទទួល​ការ​ព្យាបាល​ជំងឺដោយ​ឥត​គិតថ្លៃ​ នៅ​ទីតាំង​កម្មវិធី​ផ្ទាល់​ ដោយ​មានការ​គាំទ្រ​ពី​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ (TYDA)​ និង​កាកបាទក្រហមកម្ពុជា​។​ ធនាគារ​ ABA​ ក៏​បាន​ចែក​សម្ភារៈ​មួយ​ចំនួន​ដូច​ជា​ ថង់យួរ​ សៀវភៅ​ និង​ប៊ិ​ច​ ជូន​សិស្សានុសិស្ស​ ដែល​ បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ​ផង​ដែរ​។

​សកម្មភាព​នេះ​ ស្រប​តាម​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ ABA​ ហើយ​ធនាគារ​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​របស់​ TYDA​ ដែល​រួមចំណែក​ ជា​វិជ្ជមាន​ដល់​ប្រទេស​ និង​ប្រជាជន​កម្ពុជា​ ពិសេស​សហគមន៍​ក្រីក្រ​។​

1 ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។