ធនាគារ ABA គាំទ្រក្រុមជម្រើសជាតិ វាយកូនបាល់កម្ពុជាទៅចូលរួម Davis Cup 2021
10/Nov/2021
ធនាគារ ABA បន្ដខិតខំប្រឹងប្រែងក្នុងការគាំទ្រចលនាកីឡាវាយកូនបាល់ និងវប្បធម៌លេងកីឡាក្នុងប្រទេសកម្ពុជា ហើយបានចូលរួមបរិច្ចាគទឹកប្រាក់ $10,000 សម្រាប់យុទ្ធនាការកីឡាវាយកូនបាល់ កម្ពុជា ក្នុងព្រឹត្តិការណ៍ Davis Cup 2021 ដោយក្រុមហ៊ុន Rakuten ក្នុងទីក្រុង Isa ប្រទេសបារ៉ែន កាលពីថ្ងៃទី 18-23 ខែ តុលា ឆ្នាំ 2021។ ប្រាក់ឧបត្ថម្ភនេះត្រូវបានប្រើប្រាស់សម្រាប់ការចំណាយលើការធ្វើដំណើរ, ការស្នាក់នៅ, សម្ភារៈប្រើប្រាស់ និងការចំណាយទូទៅផ្សេងៗ។
ប្រតិភូដឹកនាំដោយអគ្គលេខាធិការនៃកីឡាតេនីសកម្ពុជា លោក ទេព រិទ្ធីវិទ្ធ និងគ្រូបង្វិក លោក Aneiros Braen ក្រុមជម្រើសជាតិកម្ពុជាប្រមូលដោយជើងខ្លាំងកំពូលទាំងបួនដូចជា៖ Long Samneang, Bun Kenny, Tep Timothy, and Khleang Ponlok។
នៅក្នុងក្រុម IV អាស៊ី/អូសេអានី អត្តពលិកកម្ពុជាបានចូលរួមជាមួយអត្ដពលិកមកពីបណ្ដាប្រទេសទាំង 11 ផ្សេងទៀត រួមមាន Bahrain, Guam, Iran, Iraq, Kyrgyzstan, Mongolia, Oman, Saudi Arabia, Turkmenistan, Yemen, and the United Arab Emirates.
លោក Igor Zimarev នាយកទីផ្សារធនាគារ ABA មានប្រសាសន៍ថា៖ “យើងខ្ញុំមានមោទនភាពក្នុងការ គាំទ្រក្រុមជម្រើសជាតិកីឡាកូនបាល់កម្ពុជានៅលើឆាកអន្ដរជាតិ ដូចជាព្រឹត្តិការណ៍ Davis Cup នេះ ហើយយើងពិតជាកោតសរសើរដល់ស្មារតីប្រយុទ្ធរបស់គេបើទោះជាប្រឈមនឹងការប្រកួតដ៏ ស្វិតស្វាញក៏ដោយ។ ចាប់តាំងពីឆ្នាំ 2016 មក ធនាគារ ABA បានគាំទ្រសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាជាច្រើនប្រកួតកន្លងមកហើយដូចជា ITF Futures, ITF Juniors, and ITF Team Competitions។ យើងខ្ញុំជឿជាក់ថាការរួមចំណែកដែលស្របនឹងគុណតម្លៃសាជីវកម្មរបស់យើងនឹងជួយឲ្យចលនាកីឡា កម្ពុជាមានការអភិវឌ្ឍបន្ថែមទៀត និងក្លាយជាអត្តពលិកលំដាប់ថ្នាក់ពិភពលោក។”
លោក ទេព រិទ្ធីវិទ្ធ មានប្រសាសន៍ថា៖ “យើងខ្ញុំសូមសម្ដែងការកោតសរសើរជាថ្មីម្ដងទៀតចំពោះការគាំទ្រដ៏សប្បុរសរបស់ធនាគារ ABA ដែលអាចឲ្យយើងចូលរួមការប្រកួតបានដោយរលូន និងតែងតែ បន្ដគាំទ្រអត្តពលិកកម្ពុជាកន្លងមក។ ការគាំទ្រ និងរួមចំណែកនេះបានអនុញ្ញាតិឲ្យយើងបង្ហាញខ្លួននៅ លើព្រឹត្តិការណ៍ដ៏មានកិត្យានុភាពលំដាប់ពិភពលោកនេះ។”
The Davis Cup ត្រូវបានគេស្គាល់ថា The World Cup of Tennis គឺជាព្រឹត្តិការណ៍លំដាប់ពិភពលោកមួយក្នុងកីឡាវាយបាល់សម្រាប់បុរស។ ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយសហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ (ITF) ហើយប្រកួតជារៀងរាល់ឆ្នាំរវាងក្រុមមកពីប្រទេសផ្សេងៗគ្នា។






