ABA​ គាំទ្រ​មហោស្រព​សហគ្រិន​វ័យក្មេង​អាស៊ាន​ 2022

15/Nov/2022

AYE Carnival 2022 thumAYE Carnival 2022 thum
AYE Carnival 2022 detail 1AYE Carnival 2022 detail 1
AYE Carnival 2022 detail 2AYE Carnival 2022 detail 2
AYE Carnival 2022 detail 3AYE Carnival 2022 detail 3
AYE Carnival 2022 detail 4AYE Carnival 2022 detail 4

ធនាគារ​ ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1​ បាន​ធ្វើ​ជា​ Gold​ Sponsor​ នៃ​មហោស្រព​សហគ្រិន​វ័យក្មេង​អាស៊ាន​ (AYE)​ 2022​។​ មហោស្រព​នេះ​ ត្រូវ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃ​ទី​ 12-13​ ខែវិច្ឆិកា​ នៅ​រាជធានី​ភ្នំពេញ​ ស្របគ្នា​នឹង​ឱកាស​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន​ 2022​។​ ​

មហោស្រព​ AYE​ ប្រមូលផ្តុំ​ដោយ​សហគ្រិន​វ័យក្មេង​ ពី​សមាជិក​ក្រុមប្រឹក្សា​សហគ្រិន​វ័យក្មេង​អាស៊ាន​ (AYEC)​ និង​ដៃគូ​សន្ទនា​របស់​ខ្លួន​។​ មហោស្រព​នេះ​ ត្រូវ​បាន​រៀបចំ​ឡើងជា​រៀង​រាល់​ឆ្នាំ​ ចាប់តាំងពី​ឆ្នាំ​ 2016​ ដើម្បី​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​ និង​ការ​សិក្សា​ស្វែង​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ រវាង​សហគ្រិន​វ័យក្មេង​ និង​វិនិយោគិន​ ក្នុង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​។

​មហា​ស្រព​សហគ្រិន​វ័យក្មេង​អាស៊ាន​លើក​ទី​ 7​ នេះ​ មាន​គោលបំណង​ជួយ​ដល់​ធុរកិច្ច​ និង​សហគ្រិន​វ័យ​ ក្មេង​ ក្នុង​ការ​ជម្នះ​រាល់​បញ្ហា​បង្ក​ដោយ​កូ​វី​ដ​19​ តាម​រយៈ​ឌី​ជី​ថ​លុប​នី​យ​កម្ម​,​ ភាព​ជា​អ្នកដឹកនាំ​,​ កិច្ចសហការ​,​ និង​ការ​ចូលរួម​ពី​ស្ត្រី​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជា​ច្រើន​ ខណៈ​ដែល​យើង​សម្រប​ខ្លួន​ទៅ​នឹង​ការ​វិល​មក​រក​ប្រក្រតី​ភាព​ ជា​ថ្មី​ម្តងទៀត​នេះ​។

​តាម​រយៈ​ការ​ឧបត្ថម្ភ​នេះ​ ABA​ បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សហគ្រាស​មីក្រូ​ ធុន​តូច​ និង​មធ្យម​ (MSME)​ និង​ការ​កសាង​អេកូ​ស៊ី​ស្ទឹម​សហគ្រិនភាព​ក្នុង​ប្រទេស​កម្ពុជា​ ពិសេស​ក្នុង​ការ​គាំទ្រ​សហគ្រិន​វ័យក្មេង​ និង​អាជីវកម្ម​បង្កើត​ថ្មី​ (startups)​ ដែល​ត្រូវ​បាន​ចាត់ទុកជា​សសរស្ដម្ភ​ដ៏​សំខាន់​មួយ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ស្ថិរភាព​។​

1 ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​ប្រចាំឆ្នាំ​ 2021​ របស់​ធនាគារជាតិ​នៃ​កម្ពុជា​។