ABA ចូលរួមប្រារព្ធទិវាបុណ្យឯករាជ្យជាតិ កាណាដាខួបទី 152 នៅភ្នំពេញ
04/Jul/2019
ធនាគារ ABA ដែលជាសមាជិកនៃសម្ពន្ធធនាគារជាតិកាណាដា មានមោទនភាពក្នុងការបន្តចូលរួមប្រារព្ធទិវាបុណ្យឯករាជ្យជាតិកាណាដា ដែលក្នុងឆ្នាំនេះ ត្រូវបានរៀបចំនៅថ្ងៃទី 3 កក្កដា ក្នុងសណ្ឋាគារ Raffles Hotel Le Royal ដ៏ស្រស់ស្អាតក្នុងទីក្រុងភ្នំពេញ។
ក្នុងឆ្នាំនេះ ទិវាបុណ្យឯករាជ្យជាតិកាណាដា ត្រូវបានរៀបចំដោយការិយាល័យស្ថានទូតកាណាដាប្រចាំនៅកម្ពុជា ក្នុងគោលបំណងប្រមូលផ្តុំពលរដ្ឋកាណាដា ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើអបអរសាទរនូវប្រវត្តិសាស្ត្រ វប្បធម៌ និងភាពជោគជ័យរបស់ពួកគេ បន្ទាប់ពីរដ្ឋទាមទារបានឯករាជ្យភាពដោយជោគជ័យ ឬហៅថាឯករាជ្យជាតិកាណាដានៅក្នុងឆ្នាំ 1867។
ព្រឹត្តិការណ៍ក៏ត្រូវបានរៀបចំឡើងក្រោមអធិបតីភាពរបស់លោកជំទាវឯកអគ្គរដ្ឋទូត Allison Stewart ប្រធានការិយាល័យស្ថានទូតកាណាដាប្រចាំព្រះរាជណាចក្រកម្ពុជា និងឯកឧត្តមទេសរដ្ឋមន្ត្រី លី ទូច មកពីរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ក្នុងនោះ ក៏មានការចូលរួមពីភ្ញៀវ ដែលជាអ្នកការទូតបរទេស តំណាងក្រុមហ៊ុនផ្សេងៗ និងប្រជាជនកាណាដាជាច្រើនផងដែរ។ ពិធីត្រូវបានចាប់ផ្តើមជាមួយនឹងការថ្លែងសន្ទរកថាស្វាគមន៍ និងការលើកជល់កែវស្រាជាការប្រារព្ធ រួមជាមួយនឹងការជជែកពិភាក្សាដើម្បីបង្កើតបណ្តាញទំនាក់ទំនង ភេសជ្ជៈ អាហារសម្រន់ និងប្រកបដោយភាពសប្បាយរីករាយ។
ធនាគារ ABA បានឧបត្ថម្ភគាំទ្រការប្រារព្ធពិធីឯករាជ្យជាតិកាណាដាតាំងពីឆ្នាំ 2015 មក។ នៅឆ្នាំនេះ យើងខ្ញុំទាំងអស់គ្នានៅធនាគារ ABA សូមជូនពរជាថ្មីដល់ប្រជាជនកាណាដាទាំងអស់ ក្នុងឱកាសនៃទិវាបុណ្យឯករាជ្យលើកទី 152 នេះ!