ធនាគារ ABA គាំទ្រ Sipar ក្នុងការលើកកម្ពស់ អក្ខរកម្ម និងលទ្ធភាពការងារដល់ជនក្រីក្រ
26/Oct/2021
ធនាគារ ABA ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខនៅកម្ពុជា មានសេចក្ដីសោមន្សរីករាយបានធ្វើការបរិច្ចាគសម្ភារៈសិក្សាសម្រាប់គាំទ្រគម្រោង Sipar’s Youth Employability ដែលបានដាក់ដំណើរការក្នុងខែតុលា ឆ្នាំ 2021 ដើម្បីលើកកម្ពស់លទ្ធភាពការងារ និងការចូលរួមក្នុងវិស័យសង្គមស៊ីវិលរបស់យុវជននៅតំបន់ជនបទ។ ABA ប្ដេជ្ញាយ៉ាងមុតមាំដើម្បីជួយសហគមន៍ក្នុងស្រុក និងចូលរួមចំណែកជាវិជ្ជមានសម្រាប់កម្ពុជាស្របតាមគុណតម្លៃសាជីវកម្មរបស់ខ្លួន។
គម្រោង 3 ឆ្នាំរបស់ Sipar និងក្រសួងអប់រំ យុវជន និងកីឡានេះត្រូវបានឧបត្ថម្ភគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) និងមានគោលបំណងពង្រឹងការចូលរួមរបស់យុវជនកម្ពុជាក្នុងវិស័យសង្គមស៊ីវិលក្នុងបរិបទក្រោយកូវីដ 19 តាមរយៈបណ្ដាញអង្គការយុវជនផ្អែកលើសហគមន៍ឬហៅថាក្លឹបយុវជន។
ក្លឹបយុវជនដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកការប្រើប្រាស់មាតិកាអប់រំ និងសម្ភារៈអានតាមរយៈបណ្ណាល័យចល័តរបស់ Sipar។ វាមិនត្រឹមតែផ្ដល់ឱកាសដល់កុមារ និងយុវជនក្រីក្រឲ្យចូលប្រើប្រាស់កម្មវិធីដែលធ្វើការលើអក្ខរកម្ម និងមុខវិជ្ជាសិក្សាដូចជាគណិតវិទ្យា និងវិទ្យាសាស្ដ្រប៉ុណ្ណោះទេ ថែមទាំងផ្ដល់ព័ត៍មានទាក់ទងនឹងការណែនាំអាជីពការងារ ស្វែងរកការងារ និងជម្រើសសិក្សាក្រោយបញ្ចប់ថ្នាក់ទី 12 និងវាយតម្លៃជំនាញរបស់គេផងដែរ។
លោក Igor Zimarev នាយកទីផ្សាររបស់ ABA មានប្រសាសន៍ថា៖ “ការអប់រំគឺជាសមាសធាតុផ្សំយ៉ាងសំខាន់នៃជីវិតដែលចាំបាច់ណាស់ចំពោះការអភិវឌ្ឍផ្ទាល់ខ្លួនរបស់បុគ្គលគ្រប់រូប។ យើងសូមកោតសរសើរដល់គំនិតផ្ដួចផ្ដើមរបស់ Sipar ក្នុងការជួយដល់កុមារ និងយុវជនកម្ពុជាទទួលបានការអប់រំ និងឱកាសការងារ។ ពួកយើងជឿជាក់ថាវិភាគទានរបស់យើងនឹងអាចឲ្យ Sipar បន្ដសកម្មភាពបណ្ដុះបណ្ដាល និងអប់រំ ដូចជាបង្កើនបណ្ដាញអចិន្ដ្រៃយ៍ និងបណ្ណាល័យចល័តក៏ដូចជាសម្ភារៈអានដើម្បីកំណើនអត្រាអក្ខរកម្ម និងបណ្ដុះទម្លាប់ការអានដល់កុមារ និងយុវវ័យ”។
លោក ហុក សុទ្ធិ នាយកគ្រប់គ្រង Sipar មានប្រសាសន៍ថា៖ “ពួកយើងមានមោទនភាព និងរីករាយជាខ្លាំងដែល ABA ជាក្រុមហ៊ុនឯកជនឯកទេសលើវិស័យធនាគារបានចូលរួមជាមួយបេសកកម្មរបស់យើង ដើម្បីកំណើនអត្រាអក្ខរកម្ម ក៏ដូចជាលើកទឹកចិត្តបណ្ដុះទម្លាប់ការអាននៅកម្ពុជា។ ការបរិច្ចាគនេះនឹងផ្ដល់ផលប៉ះពាល់ជាវិជ្ចមានដល់គម្រោងរបស់យើងដើម្បីបង្កើនឱកាសការងារ និងពង្រឹងការចូលរួមរបស់យុវជនក្នុងវិស័យសង្គមស៊ីវិលនៅទីជនបទ។ សូមថ្លែងអំណរគុណសម្រាប់ការចូលរួមរបស់អ្នក”។
Sipar គឺជាអង្គការមិនរកប្រាក់ចំណេញដែលបានធ្វើប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ 1991។ អង្គការនេះធ្វើប្រតិបត្តិការលើអក្ខរកម្ម និងកម្មវិធីអប់រំជាច្រើនដែលផ្ដោតលើសហគមន៍ដែលខ្វះខាត និងផ្ដល់ការគាំទ្រផ្នែកបច្ចេកទេស និងគរុកោសល្យដល់គ្រឹះស្ថានថ្នាក់ជាតិ និងថ្នាក់ខេត្ត អាជ្ញាធរ សហគមន៍ និងអង្គការមិនមែនរដ្ឋាភិបាលក្នុងប្រទេសកម្ពុជា។ សម្រាប់ព័ត៍មានបន្ថែមទាក់ទងនឹងសកម្មភាពរបស់ Sipar សូមចូលទៅកាន់ http://www.sipar.org/en។






