ABA គាំទ្រនវានុវត្តជាតិ ក្នុងទិវា STI Day 2026
30/Mar/2026
ក្នុងនាមជាគ្រឹះស្ថានឈានមុខក្នុងវិស័យនវានុវត្តឌីជីថល ធនាគារ ABA មានកិត្តិយសបានចូលរួមជាអ្នកឧបត្ថម្ភ Silver Sponsor នៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី 4 (STI Day 2026) ដែលបញ្ជាក់បន្ថែមកាន់តែច្បាស់នូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនវានុវត្តន៍ ក្នុងនាមជាតួអង្គសំខាន់ក្នុងការរួមចំណែកអភិវឌ្ឍប្រទេសជាតិ។
នៅក្នុងកម្មវីធី ABA បានបង្ហាញអំពីលផលិតផល និងសេវាកម្មរបស់ខ្លួនតាមរយៈបញ្ជរពិព័រណ៍ផ្ទាល់ ដោយផ្តល់នូវព័ត៌មានសំខាន់ៗជាក់ស្តែងទៅលើដំណោះស្រាយឌីជីថល ដល់អ្នកចូលរួម ដែលធ្វើឲ្យការប្រើប្រាស់សេវាធនាគារកាន់តែមានភាពងាយស្រួល អាចប្រើប្រាស់បាន និងមានប្រសិទ្ធភាពសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។
រៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កម្មវិធីរយៈពេល 3 ថ្ងៃនេះ បានប្រព្រឹត្តឡើងកាលថ្ងៃទី 26 ដល់ 28 ខែមីនា ដោយអបអរនូវការរីកចម្រើននៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។ កម្មវិធីសំខាន់ៗរួមមាន ការតាំងពិព័រណ៍ វេទិកាពិភាក្សា សកម្មភាពជំរុញនវានុវត្តន៍ កម្មវីធីប្រកួតប្រជែងពានរង្វាន់វិទ្យាសាស្ត្រ Sci-Cup និងកម្មវិធីផ្សេងៗជាច្រើនទៀត ដើម្បីបំផុសគំនិតច្នៃប្រឌិត និងពង្រឹងការយល់ដឹងរបស់សាធារណជនពីវិស័យនេះ។
ក្រោមប្រធានបទ “នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ” ទិវា STI Day មានវត្តមានចូលរួមពីតំណាងស្ថាប័នរដ្ឋ គ្រឹះស្ថានឈានមុខក្នុងវិស័យឯកជន អ្នកជំនាញក្នុងវិស័យ និងដៃគូអភិវឌ្ឍផងដែរ។ កម្មវិធីនេះ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចសហការក្នុងការកសាងនូវប្រព័ន្ធនវានុវត្តដែលមានភាពរឹងមាំ និងប្រកបដោយចីរភាពក្នុងប្រទេសកម្ពុជា។
ក្នុងដំណើរឆ្ពោះទៅមុខ ABA នឹងបន្តប្តេជ្ញាចិត្តក្នុងការជំរុញដំណោះស្រាយឌីជីថល និងគាំទ្រគំនិតផ្តួចផ្តើមដែលលើកកម្ពស់នវានុវត្ត ដែលរួមចំណែកដល់វឌ្ឍនភាពយូរអង្វែង និងការអភិវឌ្ឍប្រទេសជាតិ។










