ABA គាំទ្រអង្គការបេះដូងតូច ដើម្បីជួយកុមារក្រីក្រ
07/Sep/2021

ធនាគារ ABA ជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជននាំមុខរបស់កម្ពុជា និងជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដា មានសេចក្តីរីករាយដែលបានក្លាយជាអ្នកឧបត្ថម្ភ (Guardian Sponsor) នៃអង្គការបេះដូងតូច (LHO) និងបរិច្ចាគទឹកប្រាក់ 3,000 ដុល្លារអាមេរិក។ អង្គការ បេះដូងតូចជាអង្គការឯករាជ្យមិនរកប្រាក់ចំណូល ហើយបង្កើតឡើងក្នុងឆ្នាំ 2009 ដែលមានគោលបំណងផ្តល់ឱកាសដល់កុមារក្រីក្រ និងអណាថានូវឱកាសទីពីរក្នុងជីវិត ព្រមទាំងជួយដល់ភូមិក្នុងតំបន់ដែលមានភាពក្រីក្រក្នុងគ្រាលំបាកនេះតាមរយៈគម្រោងអភិវឌ្ឍន៍សហគមន៍ និងកាត់បន្ថយភាពក្រីក្រ។
«ស្របតាមគុណតម្លៃសាជីវកម្មនៃ ABA យើងនឹងចូលរួមគ្រប់ឱកាសទាំងអស់ដើម្បីជួយសហគមន៍ក្នុងការអភិវឌ្ឍបន្ថែមដោយវិជ្ជមានដល់ប្រទេសកម្ពុជា។ យើងសង្ឃឹមថាការបរិច្ចាគរបស់យើងនឹងជួយអង្គការបេះដូងតូចដើម្បី បន្តបេសកកម្មរបស់ខ្លួនក្នុងការផ្តល់ការអប់រំវិជ្ជាជីវៈដល់កុមារអកុសលទាំងនេះ ដូច្នេះពួកគេនឹងមានឱកាសស្មើគ្នាជាមួយអ្នកដទៃនៅពេលពួកគេធំឡើង» នេះជាការលើកឡើងរបស់លោក Igor Zimarev នាយកផ្នែកទីផ្សាររបស់ធនាគារ ABA។
អតិថិជនរបស់ ABA ក៏អាចរួមចំណែកក្នុងការគាំទ្រដល់អង្គការបេះដូងតូចដោយផ្ទាល់នៅក្នុងកម្មវិធី ABA Mobile ។ ដើម្បីបរិច្ចាគដោយគ្រាន់តែធ្វើតាមជំហានទាំងនេះ៖
- បើកកម្មវិធី ABA Mobile និងចុចប៊ូតុង ទូទាត់ប្រាក់
- ចូលទៅផ្នែក សប្បុរសធម៌ និងការបរិច្ចាគ និងជ្រើសរើសអង្គការ Little Hearts Organisation (អង្គការបេះដូងតូច)
- ជ្រើសរើសគណនីធនាគារដែលអ្នកចង់ធ្វើការបរិច្ចាគ បញ្ចូលលេខទូរស័ព្ទរបស់អ្នក និងចំនួនទឹកប្រាក់
- ចុចប៊ូតុង បង់ឥឡូវ និងបញ្ជាក់ជាមួយលេខកូដ PIN កម្មវិធី ABA Mobile របស់អ្នក។
លោក Tony Geeraerts ស្ថាបនិក និងជានាយកអង្គការបេះដូងតូច (LHO) បានអត្ថាធិប្បាយថា៖“យើងដឹងគុណដោយស្មោះ និងរីករាយក្នុងការស្វាគមន៍ធនាគារ ABA ដើម្បីចូលរួមជាមួយក្រុមសប្បុរសជនជាច្រើនរបស់យើង។ យើងជឿជាក់ថាការគាំទ្ររបស់ពួកគេនឹងមិនត្រឹមតែជះឥទ្ធិពលដល់កុមារនៅអង្គការបេះដូងតូចប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលយើងកំពុងគាំទ្រនៅជនបទដែលកំពុងជួបការលំបាកជាពិសេសក្នុងគ្រាលំបាកនេះ។ អរគុណច្រើន!!”
ដើម្បីដឹងបន្ថែម អំពីសកម្មភាពនៃអង្គការបេះដូងតូច សូមចូលនៅទីនេះ ឬចូលទៅវិបសាយ៖ www.lho.ngo។