ABA គាំទ្រព្រឹត្តិការណ៍ជិះកង់របស់មន្ទីរពេទ្យកុមារអង្គរ ដើម្បីសុខភាពកុមារកម្ពុជា
19/Aug/2026
ធនាគារ ABA មានមោទនភាពបានចូលរួមជាអ្នកឧបត្ថម្ភ Gold Sponsor ក្នុងព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ លើកទី 12។ ក្រោមកិច្ចសហការរៀបចំ ដោយមន្ទីរពេទ្យកុមារអង្គរ (AHC) និងគណៈកម្មារជិះកង់ដើម្បីកម្ពុជា (CFC) ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងជំរុញសេវាថែទាំសុខភាពកុមារ និងពង្រឹងស្មារតីសហគមន៍។
ដោយប្រព្រឹត្តធ្វើឡើងក្នុងខេត្តសៀមរាប កាលពីថ្ងៃទី16 ខែសីហា កន្លងទៅថ្មីៗនេះ កម្មវិធីនេះ បានកៀរគរឲ្យមានការចូលរួមពីសំណាក់សាធារណជនរាប់ពាន់នាក់ រួមទាំងបុគ្គលិក ABA ចូលរួមជិះកង់ដើម្បីកុមារកម្ពុជា។ មូលនិធិដែលទទួលបានពីកម្មវិធីនេះ មានសារៈសំខាន់ក្នុងការជួយមន្ទីរ ពេទ្យកុមារអង្គរ ផ្តល់សេវាសុខភាព និងការព្យាបាលនានាដោយឥតគិតថ្លៃ ប្រកបដោយគុណភាពខ្ពស់ដល់កុមារទូទាំងប្រទេសដែលមានតម្រូវការ។
ក្នុងនាមជាដៃគូយូរអង្វែងរបស់មន្ទីរពេទ្យកុមារអង្គរ ធនាគារ ABA នៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់បេសកកម្មដែលជួយដល់ជីវិតកុមារ។ តាមរយៈការបរិច្ចាគជារៀងរាល់ឆ្នាំ សកម្មភាពក្នុងកិច្ចការសង្គម និងការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមការងារ ABA នឹងបន្តបង្កើតផលវិជ្ជមានដល់ សេវាសុខភាព និងសុខុមាលភាពរបស់កុមារកម្ពុជា។
អ្នកប្រើប្រាស់ ABA Mobile គ្រប់ៗរូប ក៏អាចរួមចំណែកក្នុងការជួយដល់កុមារកម្ពុជាបាន តាមរយៈអេបផ្ទាល់ផងដែរ! គ្រាន់បើក ABA Mobile ចុចប៊ូតុង ទូទាត់ នៅលើអេក្រង់ដើម, ចុចពាក្យ សប្បុរសធម៌ & បរិច្ចាគ, ជ្រើសរើស មន្ទីរពេទ្យកុមារអង្គរ រួចដាក់ចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាគជាការស្រេច។







