ABA គាំទ្រកម្មវិធីជិះកង់ Bankers’ Cycling 2025 របស់សមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់សុខុមាលភាពសហគមន៍ និងការប្រើប្រាស់ប្រាក់រៀលខ្មែរ

07/Nov/2025

aba sponsor abc bankers kh 1aba sponsor abc bankers kh 1
aba sponsor abc bankers kh 2aba sponsor abc bankers kh 2
aba sponsor abc bankers kh 3aba sponsor abc bankers kh 3
aba sponsor abc bankers kh 4aba sponsor abc bankers kh 4
aba sponsor abc bankers kh 5aba sponsor abc bankers kh 5
aba sponsor abc bankers kh 6aba sponsor abc bankers kh 6
aba sponsor abc bankers kh 7aba sponsor abc bankers kh 7

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញឲ្យមានការចូលរួមពីសហគមន៍ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារ ABA បានក្លាយជា Silver Sponsor កម្មវិធីជិះកង់ Bankers' Cycling ប្រចាំឆ្នាំ 2025។

រៀបចំដោយសមាគមធនាគារនៅកម្ពុជា (ABC) និងសហព័ន្ធកីឡាជិះកង់កម្ពុជា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះត្រូវបានប្រារព្ធឡើងដើម្បីលើកកម្ពស់ចីរភាពក្នុងវិស័យធនាគារ និងសារៈសំខាន់នៃការប្រើប្រាស់ប្រាក់រៀល។

ព្រឹត្កិការណ៍ឆ្នាំនេះ ធ្វើឡើងនៅឆ្នេរអង្គរខេត្តកែប ថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2025 ដែលបានប្រមូលផ្តុំអ្នកចូលរួមជាង 400 នាក់មកពីសមាជិក ABC ស្ថាប័នហិរញ្ញវត្ថុ និងភាគីពាក់ព័ន្ធសំខាន់ៗ រួមទាំងបុគ្គលិក ABA ជាច្រើននាក់មកពីសាខាខេត្តផងដែរ។

ការចូលរួមយ៉ាងសកម្មរបស់ ABA នៅក្នុងព្រឹត្តិការណ៍នេះបានបង្ហាញពីសារៈសំខាន់ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុក្នុងការគាំទ្រគំនិតផ្តួចផ្តើមដែលមិនត្រឹមតែលើកកម្ពស់សុខុមាលភាពសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកទឹកចិត្តដល់ការប្រើប្រាស់រូបិយប័ណ្ណជាតិផងដែរ។