ABA គាំទ្រកម្មវិធី ទិវាសុវត្ថិភាពឌីជីថល របស់សមាគមធនាគារនៃកម្ពុជា ដើម្បីលើកកម្ពស់កិច្ចការពារអតិថិជន
26/May/2025
ក្នុងនាមជាធនាគារពាណិជ្ជដែលផ្តោតទៅលើឌីជីថល និងប្រកាន់ខ្ជាប់នូវដំណោះស្រាយហិរញ្ញវត្ថុទំនើប ធនាគារ ABA បានក្លាយជា Gold Sponsor នៃកម្មវិធី ទិវាសុវត្ថិភាពឌីជីថល 2025 (Cybersecurity Day) ដែលបានរៀបចំឡើងដោយ សមាគមធនាគារនៅកម្ពុជា នៅថ្ងៃទី23 ខែឧសភា ឆ្នាំ 2025។
ការផ្តួចផ្តើមនេះ មានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងវិស័យធនាគារ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងកិច្ចការពារអតិថិជន លើកកម្ពស់ការយល់ដឹងទៅលើការអនុវត្តផ្នែកសន្តិសុខអ៊ីនធឺណិត និងផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងចំណេះដឹងផ្នែកអ៊ីនធឺណិត ក្នុងឧស្សាហកម្មធនាគារ។
កម្មវិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ឡុង វិប៊ុនរិទ្ធ អគ្គនាយករងប្រតិបត្តិការ នៃធនាគារជាតិនៃកម្ពុជា លោក ឧត្តមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនទៀត។
ជាផ្នែកនៃកម្មវិធី លោក Torsten Kleine Buening នាយកហានិភ័យ នៃធនាគារ ABA បានចូលរួមក្នុងកិច្ចពិភាក្សាស្តីពី “Enhancing Fraud Prevention, Detection, and Cyber Literacy in Banks” ។ កិច្ចពិភាក្សានេះ បានសិក្សាអំពីការវាយប្រហារតាមអ៊ីនធឺណិតទៅលើធនាគារ សង្កត់ធ្ងន់ទៅលើការអនុវត្តល្អបំផុតសម្រាប់កាត់បន្ថយការគំរាមគំហែង និងលើកកម្ពស់ចំណេះដឹងផ្នែកអ៊ីនធឺណិតដល់អ្នកដែលបានចូលរួម។
ABA លើកទឹកចិត្តដល់អ្នកប្រើប្រាស់ ឲ្យបន្តយល់ដឹង និងតាមដានពីការវិវត្តថ្មីៗនៃហានិភ័យសុវត្ថិភាព និងទទួលយកនូវការអនុវត្តសេវាធនាគារតាមទូរស័ព្ទដៃប្រកបដោយសុវត្ថិភាពតាមរយៈ គន្លឹះសំខាន់ៗ មួយចំនួនដូចជា៖
- កុំបង្ហាញ ឬផ្តល់ព័ត៌មានសំខាន់ៗ ដែលប្រើប្រាស់ចាំបាច់សម្រាប់ចុះឈ្មោះប្រើកម្មវិធី ABA Mobile ទៅបុគ្គលណាម្នាក់។
- កុំផ្តល់លេខកូដសុវត្ថិភាពដែលទទួលបានពីសារ ឬពីសារជូនដំណឹង ទៅបុគ្គលណាម្នាក់ឡើយ ទោះបីជាបុគ្គលនោះ អាសអាងថាខ្លួនជាបុគ្គលិករបស់ធនាគារក៏ដោយ។
- កុំបង្ហាញលេខទូរស័ព្ទដែលភ្ជាប់ជាមួយគណនីធនាគារ ជាសាធារណៈ
- ដូរលេខកូដ PIN របស់ ABA Mobile ជាប្រចាំ និងប្រើប្រាស់មុខងារសោមុខ (FacePass Secure) ដើម្បីសុវត្ថិភាពបន្ថែម។
- ដំឡើងកម្មវិធីនៅលើស្មាតហ្វូនរបស់អ្នក តែពី ដែលមានសិទ្ធអនុញ្ញាតនៃស្មាតហ្វូនរបស់អ្នកប៉ុណ្ណោះ។
ABA នៅតែបន្តប្តេជ្ញាចិត្តក្នុងការផ្តល់សេវាកម្មធនាគារតាមទូរស័ព្ទប្រកមដោយសុវត្ថិភាព បង្កើនការយល់ដឹងអំពីសន្តិសុខនៅលើអ៊ីនធឺណិត និងកសាងអនាគតឌីជីថលដ៏សុវត្ថិភាពសម្រាប់មនុស្សគ្រប់រូប។







