ABA​ ប្រារព្ធ​ទិវា​ បុណ្យ​ឯករាជ្យ​ជាតិ​កា​ណា​ដា​ នៅ​ថ្ងៃ​ទី​ 01​ កក្កដា​

02/Jul/2018

ABA​ ប្រារព្ធ​ទិវា​ បុណ្យ​ឯករាជ្យ​ជាតិ​កា​ណា​ដា​ នៅ​ថ្ងៃ​ទី​ 01​ កក្កដា​ABA​ ប្រារព្ធ​ទិវា​ បុណ្យ​ឯករាជ្យ​ជាតិ​កា​ណា​ដា​ នៅ​ថ្ងៃ​ទី​ 01​ កក្កដា​

​ថ្ងៃ​ទី​ 01​ ខែកក្កដា​ គឺជា​ថ្ងៃ​ដ៏​សំខាន់​របស់​ប្រជាជន​កា​ណា​ដា​នៅ​ទូ​ទាំង​ពិភពលោក​ ដោយ​ថ្ងៃនេះ​គឺជា​ថ្ងៃ​ដែល​ប្រទេស​កា​ណា​ដា​ ប្រកាស​ជា​រដ្ឋ​ឯករាជ្យ​ កាលពី​ឆ្នាំ​ 1867​។​

​ធនាគារ​ ABA​ ក្នុង​នាម​ជា​សមាជិក​នៃ​សម្ពន្ធ​ធនាគារជាតិ​កា​ណា​ដា​ មាន​មោទនភាព​ក្នុង​ការ​ចូលរួម​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កា​ណា​ដា​ ដែល​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​ កា​ណា​ដា​ ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​ 01​ ខែកក្កដា​ ឆ្នាំ​2018​ កន្លង​ទៅ​នេះ​។​

ពិធី​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​កោះ​ពេជ្រ​នៃ​រាជធានី​ភ្នំពេញ​ និង​មាន​វត្តមាន​ភ្ញៀវ​ចូលរួម​ជាង​៤០​នាក់​ពី​បណ្តា​ក្រុមហ៊ុន​នានា​ក្នុង​ប្រទេស​កម្ពុជា​,​ ប្រជាជន​កា​ណា​ដា​នៅ​កម្ពុជា​,​ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សញ្ជាតិ​កា​ណា​ដា​ជា​ច្រើន​រូប​,​ លោក​អភិបាល​ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម​កា​ណា​ដា​ លោក​ ម៉ែ​ន​ ប៊ុ​ន​លេង​,​ និង​ភ្ញៀវ​កិត្តិយស​ពិសេស​ គឺ​លោក​ជំទាវ​ Donica​ Pottie​ ឯកអគ្គរាជទូត​កា​ណា​ដា​ប្រចាំ​ប្រទេស​កម្ពុជា​ ថៃ​ និង​ឡាវ​ផង​ដែរ​។​ ពិធី​ដ៏​ឱឡារិក​នេះ​មាន​ទទួល​បដិសណ្ឋារកិច្ច​ ជា​ម្ហូបអាហារ​ពិសេសៗ​ ភេសជ្ជៈ​ច្រើន​ប្រភេទ​ តន្ត្រី​ប្រគំ​កំដរ​ បរិយាកាស​នៃ​សំណើច​ក្អាកក្អាយ​ និង​បាន​បញ្ចប់​ដោយ​ការ​កាត់​នំ​ខេ​ក​ដែល​មាន​លម្អ​ឲ្យ​រូប​ទង់ជាតិ​ប្រទេស​កា​ណា​ដា​នៅ​ពីលើ​ថែម​ទៀត​ផង​។​

កម្មវិធី​នេះ​មានការ​ចូលរួម​គាំទ្រ​ពី​សំណាក់​ក្រុមហ៊ុន​ Manulife,​ សាលា​ Learning​ Jungle,​ សាលា​អន្តរជាតិ​កា​ណា​ដា​ និង​ធនាគារ​ ABA​។​

យើងខ្ញុំ​ទាំងអស់​គ្នា​នៅ​ ABA​ សូម​ជូនពរ​ដល់​ប្រជាជន​កា​ណា​ដា​ទាំងអស់​ ក្នុង​ឱកាស​នៃ​ទិវា​បុណ្យ​ឯករាជ្យ​លើក​ទី​ 151​ នេះ​!