ABA​ ពង្រឹង​ការ​គាំទ្រ​កិច្ចការ​មនុស្សធម៌​តាម​រយៈ​ការ​បរិច្ចាគ​ 100,000​ ដុល្លារ​ ជូន​កាកបាទក្រហមកម្ពុជា​

02/May/2025

aba crc 162nd khaba crc 162nd kh
aba crc 162nd kh-1aba crc 162nd kh-1
aba crc 162nd kh-2aba crc 162nd kh-2
aba crc 162nd kh-3aba crc 162nd kh-3
aba crc 162nd kh-4aba crc 162nd kh-4

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​1 និង​ជា​សាជីវកម្ម​មាន​ទំនួល​ខុស​ត្រូវ​សង្គម​ដ៏​សកម្ម​ បាន​ចូលរួម​វិភាគទាន​សប្បុរសធម៌​ 100,000​ ដុល្លារ​អា​មេ​រិ​ក​ ជូន​ កាកបាទក្រហមកម្ពុជា​ ក្នុង​ឱកាស​ខួប​ទី​ 162​ ទិវា​ពិភពលោក​កាកបាទក្រហម​និង​អឌ្ឍចន្ទ​ក្រហម​ 8​ ឧសភា​ ឆ្នាំ​ 2025​។​

​ការ​រួមចំណែក​នេះ​ នឹង​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​បេស​កម្ម​កាកបាទក្រហមកម្ពុជា​ ដើម្បី​ជួយ​ដល់​កិច្ចការ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​ ការងារ​សុខាភិបាល​ និង​សេវា​សុខុមាលភាព​សង្គម​ ទូ​ទាំង​ប្រទេស​។​ មិន​ថា​គ្រោះ​មហន្តរាយ​ប្រភេទ​ណា​ នៅ​តំបន់​ដាច់​ស្រ​យ៉ា​ល​ប៉ុណ្ណា​ កាកបាទក្រហមកម្ពុជា​ តែងតែ​ស្វះស្វែង​ឆ្លើយ​តប​ជូន​ប្រជាពលរដ្ឋ​ ដែល​ត្រូវការ​បំផុត​។​

​ពិធី​ប្រគល់​ថវិការ​សប្បុរសធម៌​នេះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ លោក​ជំទាវ​បណ្ឌិត​ ពេ​ជ​ ចន្ទ​មុន្នី​ ហ៊ុន​ ម៉ា​ណែ​ត​ អនុប្រធាន​អចិន្ត្រៃយ៍​ កាកបាទក្រហមកម្ពុជា​ លោកស្រី​ ធា​ម​ រមណីយ​ អគ្គ​នាយិកា​រង​ប្រតិបត្តិ​ និង​នាយិកា​ទំនាក់ទំនង​គូភាគី​-​ប្រធាន​គ្រប់គ្រង​តំបន់​ និង​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត​ នៅ​ស្នាក់​ការ​កណ្តាល​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ​។​

​លោកស្រី​ ធា​ម​ រមណីយ​ មាន​ប្រសាសន៍​ថា​ “​យើងខ្ញុំ​មាន​កិត្តិយស​ ដែល​បាន​រួមចំណែក​គាំទ្រ​ដល់​កិច្ចការ​របស់​កាកបាទក្រហម​ ដែល​បន្ត​ផ្លាស់​ប្តូរជីវិត​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​។​បេស​កម្ម​ដែល​គួរ​ឲ្យ​កោតសរសើរ​ទាំងនេះ​ បង្ហាញ​យ៉ាង​ច្បាស់​អំពី​ស្មារតី​មនុស្សធម៌​ និង​ការ​ខិតខំ​ប្រឹងប្រែង​ ក្នុង​ការ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ និង​លើកកម្ពស់​សុខភាព​។​”

​លោកស្រី​ក៏​បាន​បន្ថែម​ថា​ “​នៅ​ធនាគារ​ ABA​ យើងខ្ញុំ​ជឿជាក់​ទៅ​លើ​ការ​រួបរួម​នៃ​សហគមន៍​ ហើយ​យើងខ្ញុំ​នឹង​បន្ត​គាំទ្រ​កាកបាទក្រហមកម្ពុជា​ ក្នុង​ការ​បង្កើន​លទ្ធផល​វិជ្ជមាន​តាម​រយៈ​ការ​ផ្តួចផ្តើម​កិច្ចការ​សប្បុរសធម៌​នានា​។​ យើងខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ ដល់​កាកបាទក្រហមកម្ពុជា​ និង​ក្រុមការងារ​ជួរ​មុខ​ ក្នុង​ការ​លើកកម្ពស់​ភាព​ធន់​ក្នុង​ប្រទេស​។​

​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ 1955​ កាកបាទក្រហមកម្ពុជា​ បាន​ក្លាយជា​អង្គការ​មនុស្សធម៌​ដ៏​ធំ​បំផុត​នៅ​កម្ពុជា​។​

​ក្នុង​នាម​ជា​ដៃគូ​សហការ​យូរអង្វែង​របស់​កាកបាទក្រហមកម្ពុជា​ ABA​ តែងតែ​គាំទ្រ​សេវា​សង្គ្រោះ​ក្នុង​ពេល​មហន្តរាយ​ កិច្ចការ​សុខាភិបាល​ និង​សុខុមាលភាព​សង្គម​ តាំងពី​ឆ្នាំ​ 2005​។​ ជាក់ស្តែង​ កម្មវិធី​រួម​គ្នា​រវាង​ធនាគារ​ ABA​ និង​កាកបាទក្រហមកម្ពុជា​ កន្លង​ទៅ​នេះ​ ប្រព្រឹត្ត​ទៅ​កាលពី​អំឡុង​ខែតុលា​ ឆ្នាំ​ 2024​ ដែល​ក្រុមការងារ​ ABA​ និង​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តតាកែវ​ បាន​ចូលរួម​ប្រគល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ចំនួន​ 55​ គ្រួសារ​ ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​មហន្តរាយ​។​

1​ ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​ ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021-2023​។