ធនាគារ​ ABA​ ចូលរួម​គាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ ​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ​-19​

14/Aug/2020

ABA​ spreads​ support​ to​ Angkor​ Hospital​ 1ABA​ spreads​ support​ to​ Angkor​ Hospital​ 1

អំឡុង​ពេល​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ​-19​ ធនាគារ​ ABA​ ជា​បុត្រ​សម្ព័ន្ធ​ធនាគារជាតិ​កា​ណា​ដា​ មាន​សេចក្តី​សោម​ន្ស​រីករាយ​ដែល​ប្រកាស​ពី​ការ​ចូលរួម​ឧបត្ថម្ភ​សប្បុរសធម៌​ចំនួន​ 4,000,000​ រៀល​ ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ (AHC)​ ជា​មន្ទីរពេទ្យ​ឯករាជ្យ​ និង​មិន​រក​ប្រាក់​ចំណេញ​ដែល​ផ្តល់​ការ​ថែទាំ​ព្យាបាល​កុមារ​ មាន​ទីតាំង​ស្ថិត​នៅ​ខេត្តសៀមរាប​។​

មន្ទីរពេទ្យ​កុមារ​អង្គរ​ នា​ពេល​ថ្មីៗ​នេះ​ កំពុង​ជួប​នូវ​ការ​បាត់បង់​ថវិកា​ ដោយសារ​តែ​ការ​បរិច្ចាគ​តិចតួច​ពី​ម្ចាស់​ជំនួយ​ទាំង​ក្រុង​ និង​ក្រៅប្រទេស​ និង​ការ​លុប​ចោល​នូវ​យុទ្ធនាការ​សប្បុរសធម៌​ជា​ច្រើន​ដោយសារ​តែ​ការ​ភ័យ​ខ្លាច​ការ​ឆ្លង​វីរុស​។​ ការ​ធ្លាក់​ចុះ​នូវ​ការ​គាំទ្រ​ជា​ថវិកា​ បាន​ប៉ះពាល់​ដល់​ចំណាយ​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ​របស់​មន្ទីរពេទ្យ​ដែល​ភាគច្រើន​ពឹងផ្អែក​លើ​ការ​បរិច្ចាគ​សប្បុរសធម៌​ពី​អ្នក​ផ្សេង​។​ ដោយ​យល់​ពី​ការ​លំបាក​នេះ​ យើងខ្ញុំ​សង្ឃឹមថា​ ការ​បរិច្ចាគ​នេះ​នឹង​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​ឲ្យ​បន្ត​កិច្ច​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​ជួយ​ដល់​ប្រជាជន​ក្រីក្រ​។​

​កិច្ច​ប្រឹងប្រែង​របស់​ធនាគារ​ ABA​ ក្នុង​ការ​គាំទ្រ​មន្ទីរពេទ្យ​កុមារ​អង្គរ​ មិន​បញ្ចប់​ត្រឹមនេះ​ទេ​។​ ឥឡូវនេះ​ ការ​បរិច្ចាគ​ក៏​អាច​ធ្វើ​ទៅ​បាន​តាម​រយៈ​ ABA​ Pay​ ដោយ​ស្គែ​ន​កូដ​ QR​ ដែល​មាននៅ​តាម​ទីតាំង​មន្ទីរពេទ្យ​។​ អ្នក​ប្រើប្រាស់​កម្មវិធី​ ABA​ Mobile​ ក៏​អាច​ធ្វើការ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ដោយ​ងាយស្រួល​ដោយ​ផ្ទាល់​ពី​ទូរស័ព្ទ​ដៃ​របស់​ខ្លួន​។​ ដើម្បី​បរិច្ចាគ​ អ្នក​ប្រើប្រាស់​សូម​អនុវត្ត​តាម​ជំហាន​ងាយៗ​ ដូច​ខាងក្រោម​៖

  1. ​បើក​កម្មវិធី​ ABA​ Mobile​ និង​ចុច​ប៊ូ​តុង​ ទូទាត់​ប្រាក់​
  2. ចូល​ទៅ​ផ្នែក​ សប្បុរសធម៌​ និង​ការ​បរិច្ចាគ​ បន្ទាប់​មក​ជ្រើសរើស​ មន្ទីរពេទ្យ​កុមារ​អង្គរ
  3. ​ជ្រើសរើស​គណនី​ធនាគារ​ដែល​អ្នកមាន​បំណង​ធ្វើការ​បរិច្ចាគ​ បញ្ចូល​លេខ​ទូរស័ព្ទ​របស់​អ្នក​ និង​ចំនួន​ទឹកប្រាក់​
  4. ​ចុច​ប៊ូ​តុង​ បង់​ឥឡូវ​ ហើយ​បញ្ជាក់​ជាមួយ​លេខ​កូដ​ PIN​ កម្មវិធី​ ABA​ Mobile​ របស់​អ្នក​។​