ABA បរិច្ចាគជូនសហគមន៍រងគ្រោះដោយទឹកជំនន់
31/Oct/2022
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា1 បានបរិច្ចាគទឹកប្រាក់ 5,000 ដុល្លារអាមេរិក ជូនសហគមន៍រងគ្រោះដោយទឹកជំនន់ក្នុងខេត្តកំពង់ធំ និងសៀមរាបតាមរយៈ សមាគមធនាគារនៅកម្ពុជា (ABA) ក្រោមគំនិតផ្ដួចផ្ដើមរបស់ធនាគារជាតិនៃកម្ពុជា (NBC)។
ពិធីចែកអំណោយសប្បុរសធម៌ជូនគ្រួសាររងគ្រោះនៅខេត្តសៀមរាប ត្រូវបានអញ្ជើញជាកិត្តិយសក្រោមអធិបតីភាព ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគាជាតិនៃ កម្ពុជា អមដោយតំណាងអាជ្ញាធរដែនដី ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត កាលពីថ្ងៃទី29 ខែតុលា។
ថវិកាបរិច្ចាគពី ABA បានផ្ដល់កញ្ចប់ជំនួយដល់គ្រួសាររងគ្រោះដោយទឹកជំនន់ប្រមាណជាង 1,000 គ្រួសារក្នុងខេត្តទាំងពីរ ដោយគ្រួសារនីមួយៗទទួលបានជំនួយជាស្បៀងអាហារ ក្នុងនោះរួមមានអង្ករ ត្រីខកំប៉ុង មី និងទឹកសុទ្ធ។
សកម្មភាពនេះ ឆ្លើយតបនឹងគោលការណ៍ទទួលខុសត្រូវសង្គមរបស់ ABA ហើយធនាគារគាំទ្រយ៉ាងពេញទំហឹងនូវកិច្ចប្រឹងប្រែងរបស់ធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ដែលរួមចំណែកជាវិជ្ជមានដល់សហគមន៍មូលដ្ឋាន ជាពិសេសពេលជួបការលំបាក។
1 ABA ជាធនាគារពាណិជ្ជកម្ពុជាដ៏ធំបំផុតគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល, ប្រាក់បញ្ញើអតិថិជននិងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។







