ABA ឧបត្ថម្ភពិធីបុណ្យទន្លេលើកទី៨ នៅខេត្តសៀមរាបដើម្បីលើកកម្ពស់បេតិកភណ្ឌវប្បធម៌
18/Mar/2024
ធនាគារ ABA ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជា1 មានមោទនភាពឧបត្ថម្ភ ពិធីបុណ្យទន្លេលើកទី៨ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍។ ព្រឹត្តិការណ៍នេះមានគោលបំណងបង្ហាញពីតួនាទីដ៏សំខាន់នៃទន្លេកម្ពុជា ក្នុងការបង្ហាញពី សន្តិភាព ឯកភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ពិធីបុណ្យទន្លេលើកទី៨ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ តាមដងស្ទឹងសៀមរាប។ សកម្មភាពវប្បធម៌ និងកម្សាន្តជាច្រើនបានធ្វើឡើងសម្រាប់ទាំងអ្នកស្រុក និងភ្ញៀវទេសចរ ដើម្បីលើកកម្ពស់ការយល់ដឹងឆ្លងវប្បធម៌ និងការចូលរួមក្នុងសហគមន៍។
ធនាគារ ABA បានដាក់ទីតាំងស្តង់ចំនួនពីរនៅក្នុងពិធីបុណ្យនេះ ដើម្បីផ្តល់នូវភាពងាយស្រួលសម្រាប់អ្នកទស្សនា។ ក្រុមការងារ ABA បានជួយណែនាំអំពីផលិតផលសន្សំរបស់ ABA បើកគណនីរហ័ស ការស្នើសុំ KHQR បើកដំណើរការកម្មវិធី ABA Mobile ឡើងវិញ ជូនអតិថិជនដែលបានចូលរួមក្នុងពិធីនេះ ក៏ដូចជា សេវាកម្មផ្សេងៗរបស់ធនាគារនៅបញ្ជរផ្ទាល់ផងដែរ។
លោក យិន ចិន្តាភក្តី នាយកសាខាខេត្តសៀមរាប មានប្រសាសន៍ថា “យើងសូមថ្លែងអំណរគុណចំពោះអ្នករៀបចំដែលបានធ្វើឲ្យព្រឹត្តិការណ៍នេះប្រកបបានដោយជោគជ័យ។ “សូមអរគុណដល់អតិថិជន ក៏ដូចជាអ្នកចូលរួមទាំងអស់ដែលបានអញ្ជើញមកកាន់បញ្ជរយើងខ្ញុំនៅក្នុងកម្មវិធីយ៉ាងច្រើនកុះករ ដែលពួកគាត់បានស្វែងយល់អំសេវាកម្ម និងគណនីសន្សំ ABA ក្នុងនោះមានការបើកគណនីរហ័សនៅទីតាំងផ្ទាល់ និងចូលរួមលេងហ្គេមដើម្បីឈ្នះរង្វាន់ជាច្រើនផងដែរ។”
ការឧបត្ថម្ភរបស់ ABA ដល់ពិធីបុណ្យទន្លេនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តបន្តរបស់ខ្លួនក្នុងការគាំទ្របេតិកភណ្ឌវប្បធម៌ និងទេសចរណ៍របស់កម្ពុជា។ ធនាគារ នឹងបន្តការចូលរួមគាំទ្រព្រឹត្តិការណ៍ដើម្បីលើកស្ទួយបេតិកភណ្ឌដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងរួមចំណែកដល់កំណើនប្រកបដោយនិរន្តរភាពរ។
1 ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 និង 2022 របស់ធនាគារជាតិនៃកម្ពុជា។