ABA​ ឧបត្ថម្ភ​កម្មវិធី​ តន្ដ្រី​ដើម្បី​កុមារ​ ដើម្បី​កៀរគរ​មូលនិធិ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​

17/Jan/2023

ABA charity Music4Children th khABA charity Music4Children th kh
ABA charity Music4Children dt1 khABA charity Music4Children dt1 kh
ABA Charity Music4Children DT-2ABA Charity Music4Children DT-2
ABA Charity Music4Children DT-3ABA Charity Music4Children DT-3
ABA Charity Music4Children DT-4ABA Charity Music4Children DT-4

ធនាគារ​ ABA​ បាន​ក្លាយជា​ Diamond​ Sponsor​ នៃ​គម្រោង​ តន្ដ្រី​ដើម្បី​កុមារ​ ដែល​ផ្ដួចផ្ដើម​ឡើង​ដោយ​និស្សិត​សកល​វិទ្យាល័យ​ផា​រ៉ា​ហ្គ​ន​ ក្នុង​គោលបំណង​រៃ​អង្គាស​ថវិកា​ ដើម្បី​ជួយ​ដល់​កុមារ​ដែល​រង​គ្រោះ​ដោយសារ​ជំងឺមហារីក​។​ ការ​ប្រគុំ​តន្ដ្រី​ ដែល​មានការ​សំដែង​ដោយ​ផ្ទាល់​ពី​ លោក​ ម៉​ម​ ពេ​ជ្ជ​រិ​ទ្ធ​ តារាចម្រៀង​វ័យក្មេង​ដ៏​មាន​ប្រជាប្រិយភាព​ បាន​ប្រព្រឹត្ត​ទៅ​នៅ​ Royal​ Train​ Square​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ 15​ ខែមករា​ ឆ្នាំ​ 2023​ កន្លង​ទៅ​។

​តន្ដ្រី​ដើម្បី​កុមារ​ គឺជា​សកម្មភាព​សប្បុរសធម៌​មួយ​ដែល​ផ្ដោត​សំខាន់​លើ​ការ​ប្រមូល​ថវិកា​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​ តាម​រយៈ​ការ​រៀបចំ​ការ​ប្រគុំ​តន្ដ្រី​សប្បុរសធម៌​ ដែល​ចូលរួម​ដោយ​សិល្បករ​កម្ពុជា​វ័យក្មេង​។​ កម្មវិធី​នេះ​ មាន​គោលបំណង​ជួយ​ដល់​អាណាព្យាបាល​កុមារ​ដែល​ខ្វះ​លទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺមហារីក​របស់​កូនៗ​។​ ​

បុគ្គលិក​ ABA​ ក៏​បាន​នៅ​ទីតាំង​ប្រគុំ​តន្ដ្រី​ផ្ទាល់​ ដើម្បី​ជួយ​បើក​គណនី​ជូន​អ្នកចូលរួម​ទស្សនា​ផង​ដែរ​ ដែល​អាច​ឲ្យ​ពួក​គាត់​ធ្វើការ​បរិច្ចាគ​បន្ថែម​ជូន​ដល់​មន្ទីរពេទ្យ​ តាម​កម្មវិធី​ ABA​ Mobile​ បាន​យ៉ាង​ងាយស្រួល​។​ ​

សកម្មភាព​សប្បុរសធម៌​នេះ​ ស្រប​នឹង​គោលការណ៍​ទំនួល​ខុស​ត្រូវ​សង្គម​របស់​ ABA​ ហើយ​ធនាគារ​ប្ដេជ្ញា​គាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​សហគមន៍​មូលដ្ឋាន​តាម​រយៈ​កម្មវិធី​ និង​គំនិត​ផ្ដួចផ្ដើម​ផ្សេងៗ​។​ ​

អតិថិជន​ ABA​ ក៏​អាច​រួមចំណែក​ជួយ​មន្ទីរពេទ្យ​កុមារ​អង្គរ​នេះ​ តាម​រយៈ​ការ​បរិច្ចាគ​ដោយ​ផ្ទាល់​នៅ​ក្នុង​កម្មវិធី​ ABA​ Mobile​ បាន​ផង​ដែរ​។​ ដើម្បី​បរិច្ចាគ​ សូម​ធ្វើ​តាម​ជំហាន​ណែនាំ​ងាយៗ​ ដូច​ខាងក្រោម​៖

  • បើក​កម្មវិធី​ ABA​ Mobile​ រួច​ចុច​ប៊ូ​តុង​ ទូទាត់​ប្រាក់​
  • ចូល​ទៅ​ សប្បុរសធម៌​ &​ បរិច្ចាគ​ រួច​ជ្រើសរើស​ មន្ទីរពេទ្យ​កុមារ​អង្គរ​
  • ជ្រើសរើស​ គណនី​ រួច​ដាក់​លេខ​ទូរស័ព្ទ​ និង​ចំនួន​ទឹកប្រាក់​
  • ចុច​ បង់​ឥឡូវ​ រួច​បញ្ជាក់​ជាមួយ​លេខ​សម្ងាត់​ PIN​ ABA​ Mobile​ របស់​អ្នក​ ជា​ការ​ស្រេច​។​