​ធនាគារ​ ABA​ ឧបត្ថម្ភ​ព្រឹត្តិការណ៍​ ពិព័រណ៍​ទេសចរណ៍​ វប្បធម៌​ និង​ពាណិជ្ជកម្ម​ ដើម្បី​គាំទ្រ​ការ​រីក​ចម្រើន​នៃ​តំបន់ឆ្នេរ​

26/Feb/2026

aba cttf shv khaba cttf shv kh
aba cttf shv kh-1aba cttf shv kh-1
aba cttf shv kh-2aba cttf shv kh-2
aba cttf shv kh-3aba cttf shv kh-3

ធនាគារ​ ABA​ មាន​មោទនភាព​ក្នុង​ការ​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ ពិព័រណ៍​ទេសចរណ៍​ វប្បធម៌​ និង​ពាណិជ្ជកម្ម​ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ដែល​បញ្ជាក់​ជា​ថ្មី​នូវ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ ក្នុង​ការ​លើកកម្ពស់​វប្បធម៌​ទេសចរណ៍​ និង​គាំទ្រ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព​ នៃ​តំបន់ឆ្នេរ​របស់​កម្ពុជា​។​

​រៀបចំ​ឡើង​នៅ​ទីលាន​តេ​ជោ​ ចាប់ពី​ថ្ងៃ​ទី​22-27​ ខែកុម្ភៈ​ កម្មវិធី​រយៈពេល​ 5​ថ្ងៃនេះ​ ទទួល​បានការ​អញ្ជើញ​ចូលរួម​ក្រោម​អធិបតីភាព​ ឯកឧត្តម​ ហួត​ ហាក់​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ឯកឧត្តម​ ម៉ាង​ ស៊ី​ណេ​ត​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ ព្រមទាំង​ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​មក​ពី​ស្ថាប័ន​រដ្ឋាភិបាល​ គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ម្ចាស់​អាជីវកម្ម​ និង​សាធារណជន​ទូទៅ​យ៉ាងច្រើន​កុះករ​។​

​ព្រឹត្តិការណ៍​នេះ​ មាន​រៀបចំ​នូវ​កម្មវិធី​ចម្រុះ​ជា​ច្រើន​ដើម្បី​អបអរ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​ និង​សក្តានុពល​សេដ្ឋកិច្ច​របស់​កម្ពុជា​ រួម​មាន​កម្មវិធី​រត់ប្រណាំង​ ការ​សម្តែង​សិល្បៈ​ប្រពៃណី​បុរាណ​ខ្មែរ​ និង​ការ​តាំង​បង្ហាញ​ផលិតផល​ និង​សេវាកម្ម​ក្នុងស្រុក​។​ កម្មវិធី​នេះ​បាន​ទាក់ទាញ​អ្នកចូលរួម​ជាតិ​ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ​ ដែល​រួមចំណែក​ដល់​ភាព​រស់​រវើក​នៃ​វិស័យ​ទេសចរណ៍​របស់​ខេត្ត​ ព្រះ​សីហ​នុ​។​

​ជា​ផ្នែក​មួយ​នៃ​ការ​រួមចំណែក​របស់​ខ្លួន​ ធនាគារ​ ABA​ ក៏​បាន​រៀបចំ​បញ្ជរ​ និង​រថយន្ត​ធនាគារ​ចល័ត​ ដើម្បី​ផ្តល់​ការ​ប្រឹក្សា​ និង​ព័ត៌មាន​អំពី​ផលិតផល​ និង​សេវាកម្ម​ហិរញ្ញវត្ថុ​របស់​ធនាគារ​ នៅ​ទីតាំង​ផ្ទាល់​។​

​តាម​រយៈ​ការ​គាំទ្រ​គំនិត​ផ្តួចផ្តើម​នានា​ ដូច​ជា​ ពិព័រណ៍​ទេសចរណ៍​ វប្បធម៌​ និង​ពាណិជ្ជកម្ម​ ធនាគារ​ ABA​ បាន​បន្ត​ពង្រឹង​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​ដៃគូ​ជាទី​ទុកចិត្ត​ក្នុង​ការ​ពង្រឹងសមត្ថភាព​របស់​ប្រជា​សហគមន៍​ លើកកម្ពស់​កំណើន​ទេសចរណ៍​ និង​ពង្រីក​ឱកាស​សម្រាប់​សហគ្រាស​ធុន​តូច​ និង​មធ្យម​ តាម​តំបន់ឆ្នេរ​របស់​កម្ពុជា​។