ABA​ ឧបត្ថម្ភ​ សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ឆ្នាំ​ 2023​ បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ចំពោះ​វឌ្ឍនភាព​នៃ​វិស័យ​ធនាគារ​ក្នុងស្រុក​

29/Aug/2023

ABA Sponsors NBC conference 2023 KHABA Sponsors NBC conference 2023 KH
ABA Sponsors NBC conference 2023 KH-2ABA Sponsors NBC conference 2023 KH-2
ABA Sponsors NBC conference 2023 KH-3ABA Sponsors NBC conference 2023 KH-3
ABA Sponsors NBC conference 2023 KH-4ABA Sponsors NBC conference 2023 KH-4
ABA Sponsors NBC conference 2023 KH-5ABA Sponsors NBC conference 2023 KH-5

ABA​ ដែល​ជា​ធនាគារពាណិជ្ជ​ធំ​បំផុត​នៅ​កម្ពុជា​1 មាន​មោទនភាព​ក្នុង​ការ​ឧបត្ថម្ភ​គាំទ្រ​ សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ឆ្នាំ​ 2023​។​ សន្និសីទ​នេះ​ផ្តោត​លើ​ "​ការ​លើកកម្ពស់​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​ និង​ធនាគារ​ឌី​ជី​ថ​ល​នៅ​កម្ពុជា​"​ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​ 24-25​ ខែសីហា​ នៅ​រាជធានី​ភ្នំពេញ​។​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​ ក្រោម​ការ​គាំទ្រ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ (NBC)​។​ ​

អង្គសន្និបាត​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម​ក្រោម​វត្តមាន​ ឯកឧត្តម​ គិត​ សុ​វ​ណ្ណា​រិ​ទ្ធ​ អគ្គនាយក​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ និង​តំណាង​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​ សមាជិកសមាគម​ធនាគារ​អាស៊ាន​ គ្រឹះស្ថាន​ធនាគារ​ និង​ហិរញ្ញវត្ថុ​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ទៀត​។​ តាម​រយៈ​វេទិកា​នេះ​ វាគ្មិន​ជា​ច្រើន​រូប​បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​ប្រកបដោយ​ចីរភាព​ និង​ប្រព័ន្ធ​ធនាគារ​ឌី​ជី​ថ​ល​។​

ABA​ បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​នៃ​សន្និសីទ​នេះ​ ដោយ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​របស់​ខ្លួន​ចំពោះ​នវានុវត្តន៍​ និង​វឌ្ឍនភាព​នៃ​វិស័យ​ធនាគារ​ក្នុងស្រុក​។​ ​

លើស​ពី​នេះ​ លោក​ វង្ស​ ចិ​ត្រា​ ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ និង​បណ្ដុះបណ្ដាល​ឥណទាន​នៅ​ធនាគារ​ ABA​ បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​លើ​ប្រធានបទ​ "​ការ​ផ្តល់​ប្រាក់​កម្ចី​ក្នុង​យុគសម័យ​ឌី​ជី​ថ​ល​ដំបូង​"​។​ លោក​បាន​បង្ហាញ​ពី​បម្រែបម្រួល​នៅ​ក្នុង​ទិដ្ឋភាព​នៃ​ការ​ផ្តល់​ប្រាក់​កម្ចី​ក្នុង​យុគ​ឌី​ជី​ថ​លូ​ប​នី​យ​កម្ម​ដែល​ផ្លាស់​ប្ដូរ​យ៉ាង​ឆាប់រហ័ស​ និង​ការ​កើនឡើង​នៃ​ការ​ប្រើប្រាស់​បណ្ដាញ​ឌី​ជី​ថ​ល​សម្រាប់​ទំនាក់ទំនង​រវាង​ធនាគារ​ អ្នក​ប្រើប្រាស់​ និង​អាជីវកម្ម​។​ ​

តាម​រយៈ​ការ​ចូលរួម​គាំទ្រ​ក្នុង​សន្និសីទ​នេះ​ ABA​ បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​គាំទ្រ​ការ​រីក​ចម្រើន​នៃ​ វិស័យ​ធនាគារ​នៅ​កម្ពុជា​ និង​ធានា​ថា​អតិថិជន​ និង​អាជីវកម្ម​មាន​លទ្ធភាព​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ន​វា​នុ​វត្ត​ភាព​ ស្រប​តាម​តម្រូវការ​ដែល​កំពុង​កើនឡើង​។​

1 ABA គឺជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2022 របស់ធនាគារជាតិនៃកម្ពុជា។