ABA​ ឧបត្ថម្ភ​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​លើក​ទី​ 3​ របស់​សមាគម​ធនាគារ​កម្ពុជា​ ដើម្បី​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​

23/Aug/2024

aba abc 3rd 2024 khaba abc 3rd 2024 kh
aba abc 3rd 2024 kh-1aba abc 3rd 2024 kh-1
aba abc 3rd 2024 kh-2aba abc 3rd 2024 kh-2
aba abc 3rd 2024 kh-3aba abc 3rd 2024 kh-3
aba abc 2024 kh-4aba abc 2024 kh-4

ធនាគារ​ ABA​ ជា​ធនាគារ​ពា​ណិ​ជ្ច​ធំ​បំផុត​នៅ​ប្រទេស​កម្ពុជា​1 មាន​មោទនភាព​ដែល​បាន​ក្លាយជា​អ្នក​ឧបត្ថម្ភ​ធំ​ របស់​សន្និសីទ​ធនាគារ​នៅ​កម្ពុជា​ឆ្នាំ​ 2024​ រៀបចំ​ឡើង​ដោយ​ សមាគម​ធនាគារ​នៅ​កម្ពុជា​ (ABC)​ នា​ថ្ងៃ​ទី​22-23​ ខែសីហា​ ឆ្នាំ​ 2024​ នៅ​ទីក្រុង​ភ្នំពេញ​។​

សន្និសីទនេះផ្តោតលើប្រធានបទស្តីពី “ការរួបរួមវិស័យហិរញ្ញវត្ថុ៖​ ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ដើម្បី​កសាង​ វិស័យ​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​”​ ដែល​ផ្តោត​ពិភាក្សា​លើ​ បញ្ហា​ទាក់ទង​ទៅ​នឹង​វិស័យ​ធនាគារ​។​

​អង្គសន្និបាត​បាន​ប្រព្រឹត្ត​ទៅ​យ៉ាង​អធិកអធម​ក្រោម​អធិបតីភាព​របស់​ លោក​ អែម​ កំណាន់​ អគ្គនាយករង​ត្រួតពិនិត្យ​ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​ លោក​ រ័​ត្ន​ សោភ័ណ​ ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ អ្នកតំណាង​បណ្តា​ក្រសួង​នានា​ សមាជិកសមាគម​ ស្ថាប័ន​អន្តរជាតិ​ជា​ច្រើន​ដូច​ជា​ មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ ធនាគារពិភពលោក​ (World​ Bank)​ សមាគម​ធនាគារ​អាស៊ាន​ (ASEAN​ Bank​ Association)​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេង​ជា​ច្រើន​ទៀត​។​

​ក្នុង​រយៈពេល​សន្និសីទ​ពីរ​ថ្ងៃនេះ​ វាគ្មិន​ជំនាញ​ជា​ច្រើន​រូប​បាន​អញ្ជើញ​ធ្វើ​បទ​បង្ហាញ​ និង​ចូលរួម​វេទិកា​ពិភាក្សា​ ដោយ​គ្របដណ្តប់​លើ​ប្រធានបទ​ដូច​ជា​ សេវា​ធនាគារ​ឌី​ធី​ថ​ល​ ការពារ​ការ​ក្លែងបន្លំ​ បច្ចុប្បន្នភាព​សេដ្ឋកិច្ច​សកល​។​ល​។​

​លោក​ Torsten​ Kleine​ Buening​ នាយក​ហានិភ័យ​នៃ​ធនាគារ​ ABA​ ក៏​បាន​ចូលរួម​ក្នុង​វេទិកា​ពិភាក្សា​ ជា​អ្នកសម្របសម្រួល​លើ​ប្រធានបទ​ “​ការពារ​ការ​ក្លែងបន្លំ​៖​ ទប់ទល់​នឹង​ការ​ក្លែងបន្លំ​ក្នុង​សម័យ​ឌី​ជី​ថ​ល​”​។​ ​លោក​បាន​ចូលរួម​គាំទ្រ​កិច្ច​ពិភាក្សា​នេះ​ ដោយ​ចែករំលែក​អំពី​វិធីសាស្ត្រ​របស់​ធនាគារ​ ABA​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ក្លែងបន្លំ​ និង​បាន​គូសបញ្ជាក់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ធនាគារ​ ក្នុង​ការ​កំណត់​និង​កាត់​បន្ថយ​ហានិភ័យ​ទាំងនេះ​។​

​តាម​រយៈ​ការ​ឧបត្ថម្ភ​ និង​ចូលរួម​ក្នុង​សន្និសីទ​នេះ​ ធនាគារ​ ABA​ បញ្ជាក់​ជា​ថ្មី​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ខ្លួន​ក្នុង​ការ​ពង្រឹង​ការ​ពិភាក្សា​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​ និង​បន្ត​ផ្តល់​សេវាកម្ម​ធនាគារ​ដែល​មាន​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ដល់​អតិថិជន​គ្រប់​រូប​។​

1ABA​ ជា​ធនាគារពាណិជ្ជ​កម្ពុជា​ដ៏​ធំ​បំផុត​គិត​លើ​ទ្រព្យសកម្ម​,​ ប្រាក់​បញ្ញើ​,​ កម្ចី​ដុល​,​ ប្រាក់​បញ្ញើ​អតិថិជន​ និង​ប្រាក់​ចំណេញ​ ផ្អែក​លើ​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ប្រចាំឆ្នាំ​ 2021-2023​ ។