ធនាគារ​ ABA​ គាំទ្រ​ ទិវា​សុវត្ថិភាព​ឌី​ជី​ថ​ល​ របស់​សមាគម​ធនាគារ​នៅ​កម្ពុជា​ ដើម្បី​ពង្រឹង​ភាព​ធន់​សុវត្ថិភាព​ឌី​ជី​ថ​ល​

21/May/2026

aba cybersecurity day 2026 khaba cybersecurity day 2026 kh
aba cybersecurity day 2026 kh-1aba cybersecurity day 2026 kh-1
aba cybersecurity day 2026 kh-2aba cybersecurity day 2026 kh-2

​ក្នុង​នាម​ជា​ធនាគារ​ឈានមុខ​ក្នុង​ផ្នែក​ន​វា​នុ​វត្ត​ធនាគារ​ឌី​ជី​ថ​ល​ក្នុង​ប្រទេស​កម្ពុជា​ ធនាគារ​ ABA​ មាន​មោទនភាព​ក្លាយជា​ដៃគូ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​ ទិវា​សុវត្ថិភាព​ឌី​ជី​ថ​ល​ 2026​ (Cybersecurity​ Day)​ ដែល​បាន​រៀបចំ​ឡើង​ដោយ​ សមាគម​ធនាគារ​នៅ​កម្ពុជា​ នៅ​ថ្ងៃ​ទី​20​ ខែឧសភា​ ឆ្នាំ​ 2026​។​

​ក្រោម​ ប្រធានបទ​ “​ការ​ពង្រឹង​ភាព​ធន់​លើ​សុវត្ថិភាព​ឌី​ជី​ថ​ល​ក្នុង​វិស័យ​ធនាគារ​ និង​ហិរញ្ញវត្ថុ​នៅ​ប្រទេស​កម្ពុជា​”​ គំនិត​ផ្តួចផ្តើម​នេះ​ មាន​គោលបំណង​លើកកម្ពស់​សារសំខាន់​នៃ​សុវត្ថិភាព​ឌី​ជី​ថ​ល​ និង​ជំរុញ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ​ប្រកបដោយ​សុវត្ថិភាព​ ទូ​ទាំង​វិស័យ​ធនាគារ​។​

​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ លោក​ Tom​ Watson​ នាយក​ហេដ្ឋារចនាសម្ព័ន្ធ​ព័ត៌មានវិទ្យា​ នៃ​ធនាគារ​ ABA​ បាន​ចូលរួម​ក្នុង​កិច្ច​ពិភាក្សា​ក្រោម​ប្រធានបទ​ “​មូលដ្ឋាន​គ្រឹះ​នៃ​សុវត្ថិភាព​ឌី​ជី​ថ​ល​ និង​ទិដ្ឋភាព​នៃ​ការ​គំរាមកំហែង​”​។​ កិច្ច​ពិភាក្សា​នេះ​ បាន​ជជែក​ទៅ​លើ​ការ​គំរាមកំហែង​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​នា​ពេល​បច្ចុប្បន្ន​ យុទ្ធសាស្ត្រ​នៃ​ការ​បង្ការ​ហានិភ័យ​ យន្តការ​ការពារ​ និង​ចំណេះដឹង​ផ្នែក​សុវត្ថិភាព​ឌី​ជី​ថ​ល​ ក្នុង​ចំណោម​អ្នកជំនាញ​ក្នុង​វិស័យ​ធនាគារ​។​

​នៅ​ក្នុង​កម្មវិធី​ផង​ដែរ​ ABA​ ក៏​បាន​រៀបចំ​បញ្ជរ​នៅ​ទីតាំង​ផ្ទាល់​ ដែល​បង្ហាញ​អំពី​ផលិតផល​ និង​សេវាកម្ម​របស់​ខ្លួន​ ជាមួយ​ការ​ផ្តោត​សំខាន់​ទៅ​លើ​មុខងារ​សុវត្ថិភាព​របស់​ ABA​ Mobile​។​ អ្នកចូលរួម​ បាន​យល់​ដឹង​កាន់តែ​ច្បាស់​អំពី​ន​វា​នុ​វត្ត​មួយ​ចំនួន​ រួម​មាន​ មុខងារ​សោ​មុខ​ មុខងារ​ឆាត​ក្នុង​អេប​ និង​មុខងារ​ផ្សេងៗ​ដែល​រចនា​ឡើង​ ដើម្បី​ការពារ​អ្នក​ប្រើប្រាស់​ក្នុង​សកម្មភាព​ធនាគារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។​

ABA​ លើកទឹកចិត្ត​ដល់​អ្នក​ប្រើប្រាស់​ ឲ្យ​បន្ត​យល់​ដឹង​ និង​តាមដាន​ពី​កា​រវិ​វត្ត​ថ្មីៗ​នៃ​ហានិភ័យ​សុវត្ថិភាព​ និង​ទទួលយក​នូវ​ការ​អនុវត្ត​សេវា​ធនាគារ​តាម​ទូរស័ព្ទ​ដៃ​ប្រកបដោយ​សុវត្ថិភាព​តាម​គន្លឹះ​សំខាន់ៗ​ មួយ​ចំនួន​ដូច​ជា​

  • កុំ​បង្ហាញ​ ឬ​ផ្តល់​ព័ត៌មាន​សំខាន់ៗ​ ដែល​ប្រើប្រាស់​ចាំបាច់​សម្រាប់​ចុះ​ឈ្មោះ​ប្រើ​កម្មវិធី​ ABA​ Mobile​ ទៅ​បុគ្គល​ណា​ម្នាក់​។​
  • កុំ​ផ្តល់​លេខ​កូដ​សុវត្ថិភាព​ដែល​ទទួល​បាន​ពីសារ​ ឬ​ពីសារ​ជូនដំណឹង​ ទៅ​បុគ្គល​ណា​ម្នាក់​ឡើយ​ ទោះបីជា​បុគ្គល​នោះ​ អាសអាង​ថា​ខ្លួន​ជា​បុគ្គលិក​ធនាគារ​ក៏​ដោយ​។​
  • កុំ​បង្ហាញ​លេខ​ទូរស័ព្ទ​ដែល​ភ្ជាប់​ជាមួយ​គណនី​ធនាគារ​ ជា​សាធារណៈ​
  • ​ដូរ​លេខ​កូដ​ PIN​ របស់​ ABA​ Mobile​ ជា​ប្រចាំ​ និង​ប្រើប្រាស់​មុខងារ​សោ​មុខ​ (FacePass​ Secure)​ ដើម្បី​សុវត្ថិភាព​បន្ថែម​។​
  • ដំឡើង​កម្មវិធី​នៅ​លើ​ទូរស័ព្ទ​ដៃ​របស់​អ្នក​ តែ​ពី​ App​ Store​ ដែល​មាន​សិទ្ធិ​អនុញ្ញាត​ប៉ុណ្ណោះ​។​

​ធនាគារ​ ABA​ បន្ត​ប្តេជ្ញា​ចិត្ត​ទៅ​លើ​ការ​ខិតខំ​ប្រឹងប្រែង​ពង្រឹង​សុវត្ថិភាព​ទៅ​លើ​គ្រប់​ផលិតផល​ឌី​ជី​ថ​ល​របស់​ខ្លួន​ ដោយ​ធានា​ថា​អតិថិជន​អាច​ប្រើប្រាស់​ដំណោះស្រាយ​ធនាគារ​ទំនើប​ ប្រកបដោយ​ជំនឿ​ទុកចិត្ត​។​