​ធនាគារ​ ABA​ ពង្រឹង​ភាព​ឈានមុខ​នៅ​លើ​ទីផ្សារ​ ជាមួយ​លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​ក្នុង​ឆ្នាំ​ 2024

05/May/2025

aba 2024 results kh

ធនាគារ​ ABA​ ជា​ថ្មី​ម្ដងទៀត​ បន្ត​នាំមុខ​ក្នុង​ទីផ្សារ​ ក្នុង​នាម​ធនាគារពាណិជ្ជ​ឈានមុខ​នៅ​កម្ពុជា​ តាម​រយៈ​លទ្ធផល​ហិរញ្ញវត្ថុ​សវន​កម្ម​រួច​ដ៏​រឹង​មាំ​សម្រាប់​ឆ្នាំ​ 2024​។​ សមិទ្ធផល​ដ៏​ល្អ​ប្រសើរ​នៅ​គ្រប់​ សូចនាករ​សំខាន់ៗ​ បង្ហាញ​ពី​តួនាទី​របស់​ ABA​ ដែល​នៅ​តែ​សំខាន់​ ក្នុង​នាម​ជា​តួអង្គ​ដ៏​ចម្បង​មួយ​ រួមចំណែក​ជំរុញ​ស្ថិរភាព​ហិរញ្ញវត្ថុ​ និង​វឌ្ឍនភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ជាតិ​។​

​កំណើន​នៃ​ប្រាក់​បញ្ញើ​ និង​កម្ចី​

​ទំនុកចិត្ត​របស់​អតិថិជន​មក​លើ​ ABA​ បន្ត​ខ្ពស់​ជា​លំដាប់​ ដោយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំទៅ​ ប្រាក់​បញ្ញើ​អតិថិជន​កើន​បាន​ 20%​ គិត​ជា​ទឹកប្រាក់​ 11​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។​ កំណើន​ ដែល​ជំរុញ​ដោយ​ការ​បន្ដ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​នោះ​ បាន​ពង្រឹង​មូលដ្ឋាន​ហិរញ្ញវត្ថុ​របស់​ ABA​ ដែល​អាច​មាន​លទ្ធភាព​ផ្តល់​ផលិតផល​កម្ចី​ដ៏​សម្បូរ​បែប​ ពេញ​ដោយ​សមត្ថភាព​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​។​

​ដ្បិត​បរិយាកាស​សេដ្ឋកិច្ច​មាន​ឧបសគ្គ​ក្ដី​ ផលប​ត្រ​កម្ចី​ដុល​របស់​ ABA​ ទទួល​បាន​កំណើន​ 10%​ សម្រេច​ឈាន​ដល់​ 8.6​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​ជា​ចម្បង​ ទទួល​បាន​ពី​ការ​ផ្តល់​ប្រាក់​កម្ចី​ដល់​សហគ្រាស​ធុន​តូច​និង​មធ្យម​ (SMEs)​ និង​អាជីវកម្ម​ធំៗ​។​ ការ​ពង្រីក​បរិមាណ​ប្រាក់​ឥណទាន​នេះ​ គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជំរុញ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ ដោយ​ផ្ដល់​នូវ​លទ្ធភាព​ទទួល​បាន​មូលធន​កាន់តែ​ទូលំទូលាយ​សម្រាប់​បណ្ដា​អាជីវកម្ម​ និង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ប្រទេស​។​

​ដើមទុន​ជំរុញ​ការ​វិនិយោគ​នៅ​ពេល​អនាគត​

​វឌ្ឍនភាព​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ឆ្នាំ​ 2024​ នោះ​គឺ​ ការ​បន្ថែម​ដើមទុន​ចំនួន​ 220​ លាន​ដុល្លារ​អា​មេ​រិ​ក​ ពី​ធនាគារជាតិ​កា​ណា​ដា​ ដែល​ជា​ភាគ​ហ៊ុ​និករ​បស់​ ABA​។​ ការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​មូលធន​ភាគ​ហ៊ុ​និករ​បស់​ធនាគារ​កើន​ដល់​ 2.3​ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ ដែល​កើន​ក្នុង​អត្រា​ 30%​ ធៀប​នឹង​ឆ្នាំ​មុន​។​ ដើមទុន​នេះ​ នឹង​ព​ន្លឿ​ន​ការ​វិនិយោគ​របស់​ ABA​ លើ​បច្ចេកវិទ្យា​ និង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​សេវា​ធនាគារ​ឌី​ជី​ថ​ល​ ខណៈ​បន្ត​ពង្រឹង​ភាព​ធន់​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​ធនាគារ​ប្រកបដោយ​ថាមវន្ដ​។​

​ទ្រព្យសកម្ម​បន្ដ​ក្នុង​មាគ៌ា​កំណើន​

​ដោយ​ឆ្លុះ​បញ្ចាំង​ពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ដ្រ​ប្រតិបត្តិការ​របស់​ ABA​ ទ្រព្យសកម្ម​សរុប​សម្រេច​ឈាន​ដល់​ 13.8​ ពាន់​ដុល្លារ​អា​មេ​រិ​ក​ ស្មើនឹង​កំណើន​ 20%​ ធៀប​នឹង​ឆ្នាំទៅ​។​ ធនាគារ​សម្រេច​បាន​កំណើន​នេះ​ ដោយសារ​ការ​អនុវត្ត​ការ​គ្រប់គ្រង​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ការ​វិនិយោគ​ជា​យុទ្ធសាស្ត្រ​ ដែល​អាច​ឲ្យ​ធនាគារ​រក្សា​បាន​នូវ​ផលប​ត្រ​ទ្រព្យ​សកម្មភាព​ប្រកបដោយ​ពិពិធ​ភាព​ និង​ស្ថិរភាព​។​

​ប្រាក់​ចំណេញ​កើនឡើង​ជាមួយ​ប្រសិទ្ធភាព​

​ប្រាក់​ចំណេញ​របស់​ធនាគារ​កើនឡើង​ក្នុង​ឆ្នាំ​ 2024​ ដោយ​ប្រាក់​ចំណេញ​សុទ្ធ​សម្រេច​បាន​ដល់​ 299.6​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ លទ្ធផល​នេះ​ ឆ្លុះ​បញ្ចាំង​ពី​ការ​គ្រប់គ្រង​ការ​ចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព​ និង​ការ​បង្កើន​ចំណូល​ការ​ប្រាក់​កាន់តែ​រឹង​មាំ​ ដោយ​ពង្រឹង​ការ​ប្ដេជ្ញា​ចិត្ត​រយៈពេល​វែង​របស់​ធនាគារ​ក្នុង​ការ​បង្កើត​គុណ​តម្លៃ​ដល់​ភាគ​ហ៊ុ​និក​ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។​

​ការ​អនុវត្ត​ពន្ធ​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​

​ធនាគារ​ ABA​ បាន​បន្ត​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​គាំទ្រ​ចីរភាព​សារពើពន្ធ​កម្ពុជា​។​ នៅ​ក្នុង​ឆ្នាំ​ 2024​ ABA​ បាន​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ចំនួន​ 90​ លាន​ដុល្លារ​អា​មេ​រិ​ក​ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ ដែល​មាន​ចំនួន​ 70​ លាន​ដុល្លារ​អា​មេ​រិ​ក​។​ ចាប់តាំងពី​ឆ្នាំ​ 2009​ មក​ ធនាគារ​ ABA​ បាន​រួមចំណែក​បង់ពន្ធ​សរុប​ប្រមាណ​ 456​ លាន​ដុល្លារ​អា​មេ​រិ​ក​ ដោយ​បង្ហាញ​ពី​ការ​ប្តេជ្ញា​ចិត្ត​ប្រកបដោយ​សង្គតិភាព​ក្នុង​ការ​ចូល​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​។​

​ដោយ​ទទួលស្គាល់​ពី​ការ​អនុវត្ត​ពន្ធ​ប្រកបដោយ​តម្លាភាព​ និង​ទំនួល​ខុស​ត្រូវ​ អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT)​ បាន​ផ្ដល់​ជូន​ ABA​ នូវ​វិញ្ញាបនបត្រ​អនុលោម​ភាព​សារពើពន្ធ​ប្រភេទ​ “​មាស​”​ រយៈពេល​បួន​ដង​ជាប់ៗ​គ្នា​។​

​ការ​ពង្រីក​វិសាលភាព​ឌី​ជី​ថ​ល​

​នៅ​ក្នុង​ឆ្នាំ​ 2024​ ធនាគារ​ ABA​ បាន​ដាក់​ដំណើរការ​មុខងារ​ជា​ច្រើន​ទៅ​ក្នុង​កម្មវិធី​ ABA​ Mobile​។​ មុខងារ​ថ្មីៗ​រួម​មាន​ មុខងារ​សោ​មុខ​ (FacePass​ Secure)​ និង​ មុខងារ​ឆាត​ក្នុង​អេប​ (In-App​ Chat)​ ត្រូវ​បាន​ដាក់​ដំណើរការ​ ដើម្បី​ផ្ដល់​ជូន​អ្នក​ប្រើប្រាស់​នូវ​ភាព​ងាយស្រួល​ និង​សុវត្ថិភាព​ក្នុង​កម្រិត​ថ្មី​សន្លាង​ដែល​ត្រូវ​បាន​ពង្រឹង​បន្ថែម​កាន់តែ​ខ្ពស់​។​ នវានុវត្តន៍​ទាំងនេះ​ គឺជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ ប្រែង​របស់​ ABA​ ក្នុង​ការ​ជំរុញ​ការ​ប្រើប្រាស់​សេវា​ធនាគារ​ឌី​ជី​ថ​ល​ដែល​រលូន​ស្រួល​ និង​មាន​សុវត្ថិភាព​ខ្ពស់​។​

​ជាមួយ​កំណើន​អ្នក​ប្រើប្រាស់​ 33%​ និង​កំណើន​ប្រតិបត្តិការ​ 67%​ ធៀប​នឹង​ឆ្នាំ​ 2023​ ABA​ Mobile​ ចាត់​ទុក​ខ្លួន​ជា​តួអង្គ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ដំណើរ​វឌ្ឍនភាព​សេវា​ធនាគារ​នៅ​កម្ពុជា​ ដោយ​ផ្ដល់​នូវ​សេវា​ហិរញ្ញវត្ថុ​កាន់តែ​លឿន​ សុវត្ថិភាព​និង​ងាយស្រួល​ ជូន​អ្នក​ប្រើប្រាស​ស់​។​

​ក្រៅពី​នេះ​ ធនាគារ​បាន​ពង្រឹង​ផ្លែ​ត​ហ្វ​ម​សេវា​ធនាគារ​អន​ឡាញ​ ABA​ Business​។​ ផ្លែ​ត​ហ្វ​ម​នេះ​ មានមុខ​ងារ​ទំនើប​ជា​ច្រើន​សម្រាប់​តម្រូវការ​អាជីវកម្ម​តូច​ធំ​គ្រប់​ប្រភេទ​ដូច​ជា​មុខងារ​បើកប្រាក់​បៀវត្ស​,​ បង់​វិក្កយបត្រ​ទៅ​កាន់​ពាណិជ្ជករ​ផ្សេងៗ​ រួម​មានទឹក​ភ្លើង​ និង​សំរាម​ អ៊ីនធឺណិត​/​ទូរទស្សន៍​ ទូរស័ព្ទ​ និង​សេវា​ជា​ច្រើន​ទៀត​,​ បង់ពន្ធ​ និង​កាតព្វកិច្ច​ផ្សេងៗ​ និង​កា​រត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ ERP​ របស់​ភាគី​ទី​បី​។​ វឌ្ឍនភាព​សំខាន់ៗ​ទាំងនេះ​ បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​បស់​ ABA​ ក្នុង​ការ​ផ្ដល់​ដំណោះស្រាយ​ឌី​ជី​ថ​ល​ពេញលេញ​ និង​សម្បូរ​បែប​សម្រាប់​អតិថិជន​ជា​រូបវន្ដបុគ្គល​ និង​អតិថិជន​ជា​សាជីវកម្ម​។​

​បន្ថែម​ពីលើ​នេះ​ ABA​ បាន​បន្ដ​ចូលរួម​ផ្សព្វផ្សាយ​ និង​លើកកម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀល​នៅ​គ្រប់​ផ្លែ​ត​ហ្វ​ម​ឌី​ជី​ថ​ល​របស់​ខ្លួន​។​ ផែនការ​សកម្មភាព​ទាំងនោះ​រួម​មាន​ ការ​សម្រួល​ដល់​ការ​បើក​គណនី​រៀល​ភ្លាមៗ​ និង​សេវា​ដក​ប្រាក់​ និង​ដាក់​ប្រាក់​ជា​រូបិយប័ណ្ណ​ជាតិ​ -​ គាំទ្រ​ដល់​គោលនយោបាយ​រូបិយ​វត្ថុ​ជាតិ​ និង​គោលដៅ​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​កាន់តែ​ទូលំទូលាយ​។​

​ការ​ពង្រីក​បណ្តាញ​ទូលំទូលាយ​

​បណ្តាញ​សាខា​របស់​ធនាគារ​ ក៏​បាន​កើនឡើង​ក្នុង​អំឡុង​ឆ្នាំ​នេះ​ ដោយ​ ABA​ ប្រតិបត្តិ​សាខា​សរុប​ចំនួន​ 99​ ទីតាំង​ស្វ័​យ​សេវា​ធនាគារ​ 24/7​ និង​ម៉ាស៊ីន​ស្វ័​យ​សេវា​លើស​ពី​ 1,700​ ទូ​ទាំង​ប្រទេស​។​ យុទ្ធសាស្ត្រ​ពង្រីក​ដ៏​ទូលំទូលាយ​នេះ​ធានា​បាន​ថា​អតិថិជន​ទាំង​នៅ​ទីក្រុង​ និង​ជនបទ​អាច​ប្រើប្រាស់​សេវា​សំខាន់ៗ​របស់​ធនាគារ​។​ កិច្ច​ខិតខំ​ប្រឹងប្រែង​ជាប់លាប់​ ក្នុង​ការ​ផ្តល់​នូវ​សេវា​ធនាគារ​ប្រកបដោយ​ភាព​ងាយស្រួល​ និង​ទំនុកចិត្ត​ បាន​ពង្រឹង​វត្តមាន​របស់​ ABA​ ជា​ដៃគូ​ហិរញ្ញវត្ថុ​គួរ​ឲ្យ​ទុកចិត្ត​សម្រាប់​បុគ្គល​ និង​អាជីវកម្ម​តូច​ធំ​នានា​។​

​ឆ្ពោះទៅ​មុខ​

​ឆ្នាំ​ 2024​ ជា​ឆ្នាំ​ដ៏​លេចធ្លោ​សម្រាប់​ធនាគារ​ ABA​ ដែល​បង្ហាញ​ពី​លទ្ធផល​ហិរញ្ញវត្ថុ​ដ៏​រឹង​មាំ​ និង​សិ​ម​ទ្ធ​ផល​ពិសេសៗ​ដោយឡែក​។​ គំនិត​ផ្តួចផ្តើម​យុទ្ធសាស្ត្រ​របស់​ធនាគារ​ ការ​គ្រប់គ្រង​ទ្រព្យសកម្ម​ប្រកបដោយ​ទំនួល​ខុស​ត្រូវ​ និង​ការ​ខិតខំ​ប្រឹងប្រែង​ទៅ​លើ​ន​វា​នុ​វត្ត​ឌី​ជី​ថ​ល​ បាន​ជំរុញ​ភាព​ជោគជ័យ​បន្ត​ និង​ពង្រឹង​ជំហរ​របស់​ខ្លួន​ក្នុង​នាម​ជា​ធនាគារ​ឈានមុខ​នៅ​ក្នុង​ទីផ្សារ​។​

​ស្រប​ជាមួយនឹង​យុទ្ធសាស្ត្រ​បញ្ចា​កោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ ABA​ នៅ​តែ​បន្ត​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​រួមចំណែក​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​ និង​ពង្រឹង​សុខុមាលភាព​ប្រជាពលរដ្ឋ​កម្ពុជា​។​ ខណៈ​ដែល​ខ្លួន​កំពុង​បន្តដំណើរ​ឆ្ពោះទៅ​មុខ​ ABA​ នៅ​តែ​ប្ដេជ្ញា​ចិត្ត​ចំពោះ​សហ​មគ​មន៍​ គាំទ្រ​មាគ៌ា​សេដ្ឋកិច្ច​កម្ពុជា​ និង​បន្ត​បង្កើត​ស្តង់ដារ​ថ្មីៗ​កាន់តែ​ប្រសើរ​នៅ​ក្នុង​វិស័យ​ធនាគារ​។​

​អំពី​ ABA
ABA​ គឺជា​ធនាគារពាណិជ្ជ​ធំ​ជាងគេ​នៅ​កម្ពុជា​ គិត​លើ​ទ្រព្យសកម្ម​សរុប​ ប្រាក់​បញ្ញើ​ និង​ប្រាក់​កម្ចី​ យោង​តាម​របាយការណ៍​ត្រួតពិនិត្យ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ឆ្នាំ​ 2021-2023​។​
​ធនាគារ​ ABA​ គឺជា​ បុត្រ​ សម្ពន្ធ​របស់​ធនាគារជាតិ​ កា​ណា​ដា​ ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​ក្នុង​ចំណោម​ធនាគារ​ធំៗ​ជាងគេ​នៅ​កា​ណា​ដា​ មានទ្រព្យ​សកម្ម​ ជាង​ 334​ ប៊ី​លាន​ ដុល្លារ​ អា​មេ​រិ​ក​ គិត​ត្រឹម​ ថ្ងៃ​ទី​ 31​ ខែមករា​ ឆ្នាំ​ 2025​ និង​មាន​បណ្តាញ​ធនាគារ​ឆ្លើយឆ្លង​ដ៏​ធំ​នៅ​ទូ​ទាំង​ពិភពលោក​។