ABA សាខាសែនសុខ បន្ថែមម៉ោងប្រតិបត្តិការទៅជាសាខា 12/7
05/Jun/2023

ដើម្បីឆ្លើយតបទៅនឹងតម្រូវការយ៉ាងច្រើន ក្នុងការទទួលបានបទពិសោធសេវាធនាគារដ៏ងាយស្រួល និងទំនើបរបស់អតិថិជនក្នុងតំបន់សែនសុខ រាជធានីភ្នំពេញ ធនាគារ ABA សាខាសែនសុខ បានបន្ថែមម៉ោងប្រតិបត្តិការរបស់ខ្លួនឲ្យទៅជាសាខា 12/7។
សាខានេះ បើកបម្រើសេវាជារៀងរាល់ថ្ងៃពីម៉ោង 8 ព្រឹក ដល់ម៉ោង 8 យប់ ដោយបំពាក់នូវម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់ និង ម៉ាស៊ីនដក-ដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ ក៏ដូចជា ម៉ាស៊ីនបើកកាត ដែលអតិថិជនអាចប្រើសេវាធនាគារពេញលេញ ជារៀងរាល់ថ្ងៃនៅទីនោះ។
ក្រៅពីនេះ សាខានេះ ក៏មានចំណតសមរម្យ កន្លែងអង្គុយរង់ចាំធំទូលាយ និងបុគ្គលិកវិជ្ជាជីវៈដែលរង់ចាំឆ្លើយរាល់សំណួររបស់ លោកអ្នកផងដែរ។
សាខាសែនសុខមានទីតាំងនៅអគារលេខ P07 & P09 ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ សូមស្វែងរក ទីតាំង ដោយចុចត្រង់នេះ។ លោកអ្នកក៏អាចទាក់ទងមកសាខាសែនសុខ ដោយផ្ទាល់តាមលេខទូរស័ព្ទ 098 203 779។
សូមអរគុណសម្រាប់ការប្រើប្រាស់សេវាធនាគារ ABA!

