ABA ទទួលបានពានរង្វាន់ចំនួន 4 ពី Mastercard សម្រាប់ភាពឈានមុខក្នុងទីផ្សារ
21/Jan/2025
ធនាគារ ABA មានមោទនភាពប្រកាសពីការទទួលបានពានរង្វាន់ ពី Mastercard ដែលបង្ហាញនៅក្នុងកម្មវិធី Mastercard’s Cambodia Customer Appreciation Event 2024។
ដើម្បីអបអរកិច្ចសហការប្រកបដោយភាពជោគជ័យ និងសមិទ្ធផលជាច្រើនក្នុងមួយឆ្នាំពេញ កម្មវិធីនេះ បានទទួលស្គាល់នូវសកម្មភាពដ៏ឆ្នើមរបស់ធនាគារពាណិជ្ជជាច្រើន ដែលបានផ្តល់ជូនផលិតផល Mastercard ក្នុងប្រទេសកម្ពុជា។ Mastercard បានទទួលស្គាល់ភាពឈានមុខក្នុងទីផ្សារ និងការរួមចំណែកដ៏ឆ្នើមចំពោះវិស័យទូទាត់របស់ ABA តាមរយៈពានរង្វាន់ទាំង 4 ប្រភេទ ដូចជា៖
- Leadership in Debit Volume 2024
- Leadership in Prepaid Volume 2024
- Leadership in Cross-Border Volume 2024
- Leadership in Credit Growth 2024 ។
ពានរង្វាន់ពី Mastercard បានបង្ហាញពីការទទួលស្គាល់ ឈានមុខគេក្នុងវិស័យសេវាកម្មហិរញ្ញវត្ថុ និងបង្ហាញពីទំនុកចិត្ត និងការពេញចិត្តរបស់អតិថិជនមកលើផលិតផលកាតរបស់ធនាគារ ABA។
លោក Sanzhar Abdullayev នាយកកាត និងសេវាទូទាត់អេឡិកត្រូនិកនៃធនាគារ ABA មានប្រសាសន៍ថា៖ “យើងខ្ញុំមានកិត្តិយស ដែលបានទទួលពានរង្វាន់ដ៏មានកិត្យានុភាពពី Mastercard។ ការទទួលស្គាល់នេះជំរុញឲ្យយើងបន្តផ្តល់នូវដំណោះស្រាយកាតដ៏នវានុវត្ត ដែលធ្វើឲ្យការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់អតិថិជនកាន់តែមានភាពងាយស្រួល។”
លោកក៏បានបន្តថា “យើងខ្ញុំ នឹងប្តេជ្ញាចិត្តអភិវឌ្ឍការផ្តល់ជូនរបស់យើងខ្ញុំ ដើម្បីបំពេញតម្រូវការវិវត្តន៍របស់អតិថិជន និងកំណត់ស្តង់ដាថ្មីនៃឧត្តមភាពក្នុងវិស័យនេះ។”
អតិថិជន ABA អាចបើកកាត Mastercard បានយ៉ាងឆាប់រហ័ស តាមរយៈម៉ាស៊ីនបើកកាតរបស់ ABA ដែលជាមាស៊ីនបើកកាត ស្វ័យសេវាដំបូងគេនៅកម្ពុជា។ អតិថិជនអាចដំណើរការបើកកាត តាមរយៈអេប ABA Mobile និង ព្រីនចេញក្នុងពេល 2 នាទីប៉ុណ្ណោះ។








