ABA ប្តូរទីតាំងសាខាថ្មគោល ដើម្បីបង្កើនភាពងាយស្រួលដល់អតិថិជន
12/Jan/2026
ធនាគារ ABA បានប្តូរទីតាំង សាខាថ្មគោល ទៅកាន់ទីតាំងធំទូលាយជាងមុន ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលបន្ដកើនឡើងជាលំដាប់ នៅក្នុងតំបន់ និងផ្តល់នូវបទពិសោធសេវាធនាគារកាន់តែទំនើប និងងាយស្រួលសម្រាប់អតិថិជន។
ទីតាំងថ្មីនេះ មានផ្តល់នូវផលិតផល និងសេវាកម្មពេញលេញរបស់ ABA ដោយពង្រីកបន្ថែមកន្លែងស្វ័យសេវាប្រចាំសាខាដែលដំណើរការ 24/7 កន្លែងអង្គុយរង់ចាំធំទូលាយ, ចំណតសមរម្យ, បន្ទប់ VIP ធំជាងមុន និងបុគ្គលិកបន្ថែម ដើម្បីបម្រើសេវាកាន់តែប្រសើរទៅតាមតម្រូវការដ៏សម្បូរបែបរបស់អតិថិជន។
កន្លែងស្វ័យសេវាប្រចាំសាខា បានបំពាក់នូវម៉ាស៊ីនទំនើបៗដូចជា ម៉ាស៊ីន ATM, ម៉ាស៊ីនដាក់ប្រាក់, ម៉ាស៊ីនដាក់មូលប្បទានបត្រ (CDM) ម៉ាស៊ីនដក-ដាក់ប្រាក់ (CRM) ដែលអនុញ្ញាតឲ្យអតិថិជនធ្វើប្រតិបត្តិការនានាដោយរលូន។ សាខាថ្មីនេះ ក៏មាន ម៉ាស៊ីនបើកកាត ដែលអាចឲ្យអតិថិជនបើកកាតអន្តរជាតិរួមមាន Visa, Mastercard, UnionPay និង កាត CSS ក្នុងស្រុក បានដោយខ្លួនឯងភ្លាមៗផងដែរ។
ABA សាខាថ្មគោល មានទីតាំងនៅក្បាលដីលេខ 891 & 1293 ផ្លូវជាតិលេខ 5 ភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។ លោកអ្នកអាចស្វែងរកទីតាំងនៅ ទីនេះ។
សាខានេះ បើកបម្រើអតិថិជនរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង 8ព្រឹក ដល់ 4ល្ងាច និងអាចទាក់ទងតាមលេខទូរស័ព្ទ 098 203 759 ។
យើងខ្ញុំសូមស្វាគមន៍អតិថិជនមកកាន់ទីតាំងថ្មី ABA សាខាថ្មគោល!









